Trending now

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​តទៅ

10:33 | 04/05/2021 ហេង វុធ្ធី

យុគសម័យ - រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​តទៅ ដោយ​ជំនួស​មក​វិញ​នូវ​វិធានការ​ថ្មី​សំដៅ បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ការចូលរួម​ និង​ការជឿជាក់​ពី​ពលរដ្ឋ​លើ​ភាពស្មោះត្រង់​ និង​ភាពអំណត់​របស់​រាជរដ្ឋាភិបាល​គឺជា​កត្តាចាំបាច់​ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ប្រយុទ្ ការចូលរួម​ និង​ការជឿជាក់​ពី​ពលរដ្ឋ​លើ​ភាពស្មោះត្រង់​ និង​ភាពអំណត់​របស់​រាជរដ្ឋាភិបាល​គឺជា​កត្តាចាំបាច់​ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ប្រយុទ្
ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំង​ស្រុង​ ខណៈ​ភូមិ​ចំនួន​៥​ត្រូវ​បាន​ដាក់​ជា​តំបន់​ក្រហម​ ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំង​ស្រុង​ ខណៈ​ភូមិ​ចំនួន​៥​ត្រូវ​បាន​ដាក់​ជា​តំបន់​ក្រហម​
រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​តទៅ
សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​យប់​ថ្ងៃទី ០៣ ខែ​ឧសភា​នេះ បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​ចាប់​ពី​ថ្ងៃទី ៦ ខែ​ ឧសភា ឆ្នាំ ២០២១ តទៅ ប៉ុន្តែ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កណ្តាល​នឹង​ដាក់​ចេញ​វិធានការ​ចាំបាច់​ផ្សេង​ទៀត ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ផ្នែក​ណា​មួយ​នៃ​ភូមិសាស្រ្ត​ទាំង​នេះ។

សេចក្តី​សម្រេច​នេះ​បាន​លើក​ឡើង​បន្ត​ថា៖ «ការ​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​សម្រាប់​ផ្នែក​ណាមួយ​នៃ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ឬ​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ដោយ​ផ្អែក​តាម​ស្ថានភាព​វិវត្តន៍​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ភូមិសាស្ត្រ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន និង​ដោយ​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តីពី​វិធានការ​រដ្ឋបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត»។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្ត​កណ្តាល ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្តី​សម្រេច​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា បាន​បន្ត​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​ចំនួន ៧ ថ្ងៃ​បន្ត​ទៀត ដោយ​ចាប់​អនុវត្តន៍​ពី​ម៉ោង​សូន្យ​ថ្ងៃទី ២៩ ខែ​មេសា រហូត​ដល់​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ ដែល​នឹង​ផុត​នៅ​យប់​ថ្ងៃ​ពុធ ខាង​មុខ​នេះ៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី