Trending now

អាជ្ញាធរ​រាជធានី មានបំណង​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តី​ណែនាំ​រួម ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោ

10:57 | 27/05/2021 ហេង វុធ្ធី

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ស្នើ​ឲ្យ​ក្រសួង ពាក់ព័ន្ធ​ទាំងអស់ ជួយ​រែក​ពន្ធ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ពិសេស​នៅតាម​រោងចក្រ សហគ្រាស​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែរ​នៅតាម​រោងចក្រ សហគ្រាស​មួយចំនួន​បាន​នឹង​កំពុង រីក​រាលដាល​ជំងឺ​នេះ មិន​ឈប់ឈរ​សោះ​។

រាជធានីភ្នំពេញ ៖ ខណៈពេលអ្នកឆ្លងជំងឺកូវីដ ១៩ ថយចុះ អាជ្ញាធរ ភ្នំពេញនឹងបង្រួមតំបន់បិទខ្ទប់ឲ្យកាន់តែតូច រាជធានីភ្នំពេញ ៖ ខណៈពេលអ្នកឆ្លងជំងឺកូវីដ ១៩ ថយចុះ អាជ្ញាធរ ភ្នំពេញនឹងបង្រួមតំបន់បិទខ្ទប់ឲ្យកាន់តែតូច
បង្កើត “ខែលដែកថែប” ដើម្បីការពារការផ្ទុះឡើងនៃរោគរាតត្បាតតាមខ្សែព្រំដែន បង្កើត “ខែលដែកថែប” ដើម្បីការពារការផ្ទុះឡើងនៃរោគរាតត្បាតតាមខ្សែព្រំដែន
អាជ្ញាធរ​រាជធានី មានបំណង​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តី​ណែនាំ​រួម ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោ
ទិដ្ឋភាពនៃជំនួបនេះ

ការ​ស្នើ​បែបនេះ​របស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃទី​២៦​ឧសភា​នេះ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​ក្រសួងសុខាភិបាល ,​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគមន៍​រោងចក្រ​កាត់ដេរ​ដេរ នៅ​កម្ពុជា (GMAC) និង​អាជ្ញាធរ​ខណ្ឌ​មួយចំនួន​ដែលមាន​រោងចក្រ​ឆ្លង​ជំងឺ​កូ​វីដ​-១៩។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការបើក​អោយមាន​កិច្ចប្រជុំ​ជាមួយ​ក្រសួងសុខាភិបាល ,​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគមន៍​រោងចក្រ​កាត់ដេរ​ដេរ នៅ​កម្ពុជា (GMAC) នេះ គឺ​ក្នុង​បំណង់​អោយ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ សហគ្រាស​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ។

លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រឹងប្រែង​រែកពុន​ខ្លាំងណាស់ ។​ដូច្នេះ លោក​ចង់អោយ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រែកពុន តាមរយៈ​ការបង្កើតអោយមាន​យន្តការ​រួមមួយ ដើម្បី​យើង​បានធ្វើការ​ជាមួយគ្នា​ដោយ​ការទទួលខុសត្រូវ ក្នុងការ​លុបបំបាត់​ឬ​កាត់ផ្តាច់​អោយបាន​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ។

អាជ្ញាធរ​រាជធានី មានបំណង​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តី​ណែនាំ​រួម ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោ
ទិដ្ឋភាពនៃជំនួបនេះ

លោក​ឃួ​ង ស្រេង​បន្តទៀតថា កន្លងមកនេះ ពេលដែល​រាជធានី​ភ្នំពេញ​ត្រូវបាន​បិទ​ខ្ទប់ រោងចក្រ សហគ្រាស ក៏បាន​បិទ​ផងដែរ ។ ក្រោយមក​នៅពេលដែល បើក​អោយ​ដំណើរការ​ឡើងវិញ រោងចក្រ​បានអោយ​កម្មក​រ​ចូលធ្វើ​ការងារ​វិញ​១០០​ភាគរយ ខុសពី​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​រួម​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​រដ្ឋមន្ត្រីក្រសួង​ការងារ​។ ដោយ​ក្នុង​សេចក្តីណែនាំ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​កូ​វីដ​-១៩​នេះ កម្មករ​តែ​៥០%​ប៉ុណ្ណោះ ដែល​អាច​ចូល​ធ្វើ​ការ​វិញ​បាន តាមរយៈ ការប្តូរ​វេន​គ្នា ។

តែ​មិន​ដូច្នោះ​ទេ ខាង​រោងចក្រ​បាន​អនុញ្ញាត​អោយ​កម្មករ​ចូលធ្វើការ​វិញ​រហូត​១០០%​ដែល​ធ្វើអោយ មាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែលជា​កង្វល់​ដ៏​ធំ​មួយ​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះហើយ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើតអោយមាន​កិច្ចប្រជុំ​ពិភាក្សា​នេះ​ឡើង ក្នុង​បំណង​បង្កើតអោយមាន​យន្តការ​រួមមួយ ដើម្បី​ចេញ​សេចក្តីណែនាំ​រួម នាំគ្នា​អនុវត្ត ឈានទៅ​កាត់ផ្តាច់​អោយបាន​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ៕

ហេង វុធ្ធី

Kampucheathmey/Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR