Trending now

រាជធានីភ្នំពេញ ៖ ខណៈពេលអ្នកឆ្លងជំងឺកូវីដ ១៩ ថយចុះ អាជ្ញាធរ ភ្នំពេញនឹងបង្រួមតំបន់បិទខ្ទប់ឲ្យកាន់តែតូច

11:08 | 10/05/2021 ឌីណា

ការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ។ នេះបើតាមការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញ ឃួងស្រេង ខណៈដែលលោកអញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
រាជធានីភ្នំពេញ ៖ ខណៈពេលអ្នកឆ្លងជំងឺកូវីដ ១៩ ថយចុះ អាជ្ញាធរ ភ្នំពេញនឹងបង្រួមតំបន់បិទខ្ទប់ឲ្យកាន់តែតូច
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចុះពិនិត្យមើលតំបន់ក្រហមមុនពេលពិចារណាបង្រួមទំហំកាន់តែតូចជាងមុន។ (រូបថត៖ Khmer Times)

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ នឹងបានទទួលបានការចាក់បាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះ នឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋមិនខ្វះនោះទេ។

ការបញ្ជាក់របស់ លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាសលោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ចុះទៅពិនិត្យស្ថានភាព នៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមប្រតិបត្តិយុទ្ធនាការនៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងខណ្ឌដែលមានការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងតំបន់ប្រហមនេះ ត្រូវបានបែងចែកជាដំណាក់កាល នៃការចាក់ផងដែរ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត នៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំ ឬតំបន់ក្រហមនោះទេ ដោយត្រូវចាក់ជាដំណាក់កាល ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថានភាពអ្នកឆ្លងជំងឺកូវីដ១៩ នៅភ្នំពេញកើនឡើងពីជាង៤០០ ទៅ៥០០នាក់ក្នុងមួយថ្ងៃ តែសម្រាប់តួលេខថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះមកនៅត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ ដែលនេះជាសញ្ញាមួយបង្ហាញពីការថយចុះច្រើនអ្នកជំងឺកូវីដ-១៩។

ដូច្នេះជាវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំតំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុន ឬអាចឈានទៅដល់ការបិទខ្ទប់ត្រឹមតែលំនៅដ្ឋាន ដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារ និងរកស៊ីបាន៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម