យុគសម័យ - នៅល្ងាចថ្ងៃទី ១៩ ខែមេសា និយាយជាមួយអ្នកសារព័ត៌មានលោកបណ្ឌិត គ្រូពេទ្យ Ton Thanh Tra - អគ្គនាយកមន្ទីរពេទ្យជោរៃ ភ្នំពេញ បានមានប្រសាសន៍ថា បុគ្គលិកនៃមន្ទីរពេទ្យចំនួន ១៩ នាក់ត្រូវធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ ១៩ ចំនួន ៣ នាក់ បន្ទាប់ពីអ្នកជំងឺទាំងនោះបានមកនិងត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យ។
![]() |
![]() |
![]() |
គ្រូពេទ្យនៃមន្ទីរពេទ្យជោរៃភ្នំពេញត្រួតពិនិត្យសុខភាពឲ្យអ្នកជំងឺ នៅកម្ពុជា។ |
ក្នុងចំណោមនោះមានបុរសជនជាតិបារាំងម្នាក់ដែលការគាំងបេះដូងឈប់ដកដង្ហើម មុនពេលបញ្ជូនទៅមន្ទីរពេទ្យ មានមនុស្ស ២ នាក់ផ្សេងទៀតបានយកសំណាកគំរូ ប៉ុន្តែនាពេលរង់ចាំលទ្ធផល ពួកគេនៅតែទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ។ រយៈពេលបីថ្ងៃក្រោយ លទ្ធផលតេស្តវិជ្ជមាននិងមេរោគ SARS -CoV-2 ។ បុគ្គលិកពេទ្យចំនួន ១៩ នាក់ដែលប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺទាំង ៣ នេះ ដែលត្រូវធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យ។
ក្នុងនោះលើកដំបូងដែលមានបុគ្គលិកពេទ្យចំនួន ៧ នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក បច្ចុប្បន្ននេះ មានមនុស្សចំនួន ១២ នាក់កំពុងធ្វើចត្តាឡីស័ក។ តាមគ្រោងទុក ថាថ្ងៃទី ២០ ខែមេសា នឹងមានបុគ្គលិកចំនួន ៨ នាក់បញ្ចប់ការធ្វើចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ និងត្រូវយកសំណាកធ្វើតេស្ត ហើយនៅសល់បុគ្គលិកចំនួន ៤ នាក់ទៀតនឹងរង់ចាំការធ្វើចត្តាឡីស័កនិងធ្វើតេស្ត។ មន្ទីរពេទ្យបានរៀបចំតំបន់ដាច់ដោយឡែកមួយ សម្រាប់បុគ្គលិកពេទ្យទាំងនោះញែកបុគ្គលិកនិងផ្តល់អាហារឥតគិតថ្លៃ វីតាមីនសេ…
ដោយសារមន្ទីរពេទ្យជោរៃភ្នំពេញមិនមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើតេស្តិ៍រកឃើញជំងឺកូវីដ ១៩ ដូច្នេះសំណាកតេស្តត្រូវបញ្ជូនទៅមន្ទីរពេទ្យមួយទៀត ហើយពេលវេលារងចាំលទ្ធផលគឺ ៣ ថ្ងៃ។ លោកវេជ្ជបណ្ឌិត Ton Thanh Tra បានចែករំលែកថា“ បច្ចុប្បន្ន បុគ្គលិកពេទ្យធ្វើការនិងស្នាក់នៅមន្ទីរពេទ្យ មិនទៅផ្ទះផ្ទាល់ខ្លួនទេ ដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារគេ ” ។
![]() |
មន្ទីរពេទ្យជោរៃភ្នំពេញកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនអ្នកជម្ងឺកូវីដ ១៩ ។ |
ការធ្វើចត្តាឡីស័កបុគ្គលិកពេទ្យធ្វើឱ្យសកម្មភាពនៃមន្ទីរពេទ្យមានការលំបាកខ្លាំង។ គិលានុបដ្ឋាយិកា គ្រូពេទ្យ ធ្វើការនិងផ្លាស់ប្តូរវេន ២៤ ម៉ោងនិងសម្រាក ២៤ ម៉ោង ដើម្បីធានាការត្រួតពិនិត្យនិងការព្យាបាល។ ការងាររបស់បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យជោរៃភ្នំពេញដែលកំពុងមានការលំបាក ឥឡូវនេះកាន់តែជួបលំបាកនិងគ្រោះថ្នាក់ជាង…
យ៉ាងណាក៏ដោយ មន្ទីរពេទ្យជោរៃភ្នំពេញនៅតែគាំទ្រដល់ប្រទេសកម្ពុជានូវរថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿង និងអ្នកបើកបរ ២ នាក់និងគិលានុបដ្ឋាយិកាចំនួន ៦ នាក់ ដែលបានទទួលការបណ្តុះបណ្តាលពីជំងឺកូវីដ ១៩ ដើម្បីដឹកអ្នកជំងឺដែលសង្ស័យថាបានឆ្លងឬផ្ទុកជំងឺកូវីដ ១៩ ទៅកន្លែងធ្វើចត្តាឡីស័កឬកន្លែងព្យាបាល។
“ពេលវេលាសម្រាប់ការធ្វើតេស្តិ៍រកឃើញជំងឺនេះ អស់ ៣ ថ្ងៃ។ ប្រជាជនអាចមកមន្ទីរពេទ្យនិងត្រួតពិនិត្យ បន្ទាប់ពីបានធ្វើតេស្ត៍នៅតែអាចវិលត្រឡប់ផ្ទះរប់សពួកគេវិញពួកគេ បន្ទាប់មក ៣ ថ្ងៃក្រោយពួកគេនឹងទទួលបានលទ្ធផល។ ដូច្នេះគ្រូពេទ្យនៅមន្ទីរពេទយើងត្រូវប្រឈមមុខនឹងហានិភ័យឆ្លងជំងឺ។” លោកបណ្ឌិត គ្រូពេទ្យ Ton Thanh Tra បានមានប្រសាសន៍ ។
![]() |
គ្រូពេទ្យមកពីមន្ទីរពេទ្យជោរៃភ្នំពេញបានត្រួតពិនិត្យសុខភាពអ្នកជំងឺកម្ពុជា។ |
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមន្ទីរពេទ្យជោរៃ Ho Chi Minh បានបញ្ជូនអ្នកជំនាញនិងគ្រូពេទ្យឱ្យជួយនិងផ្ទេរបច្ចេកវិទ្យា។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យជោរៃភ្នំពេញក៏ត្រូវបានវិនិយោគលើឧបករណ៍ទំនើប ៗ ជាច្រើន ផងដែរ។ ដូច្នេះចំនួនអ្នកជំងឺដែលមកពិនិត្យនិងព្យាបាលមានការកើនឡើង។
![]() |
មន្ទីរពេទ្យជោរៃភ្នំពេញបានវិនិយោគលើឧបករណ៍ទំនើបបំផុតៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា។ |
ជាពិសេស បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បទប្បញ្ញត្តិស្តីពីការធ្វើចត្តាឡីស័កសម្រាប់ជនអន្តោប្រវេសន៍បានធ្វើឱ្យប្រជាជនកម្ពុជាមិនហ៊ានទៅប្រទេសវៀតណាម ដូច្នេះចំនួនអ្នកជម្ងឺមកពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញបានកើនឡើងខ្ពស់ក្នុងរយៈពេល ២ ឆ្នាំចុងក្រោមមកនេះ៕
Tien Phong
មតិពីមិត្តអ្នកអាន