យុគសម័យ - វិនិយោគិនរបស់យើងបានយល់ព្រមលះបង់ផលប្រយោជន៍ជាច្រើន ដើម្បីរួបរួមជាមួយប្រជាជនកម្ពុជា ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ចំណែកពួកយើងវិញ គ្រូពេទ្យវៀតណាមដែលធ្វើការនៅប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច សម្រាប់ស្មារតីគ្រូពេទ្យ ត្រៀមជាស្រេចម្រាប់ស្មារតីទាហានវៀតណាមដែលបានស្ម័គ្រចិត្ត ដើម្បីប្រទេសកម្ពុជាប្រកបដោយសុខសាន្តនិងសន្តិភាព។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ FB Samdech Hun Sen)
ក្រោយពីតែ ៦ ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងមេរោគ Sar-Cov2 ក្នុងសហគមន៍ “ថ្ងៃទី២០ ខែកុម្ភៈ” បានកើតឡើង ចំនួន អ្នក ជំងឺ Covid-19 នៅកម្ពុជាបានកើនឡើងដល់ ១៩៤ នាក់ ដែល ភាគច្រើនជាជនជាតិចិន។ ប្រឈមមុខនឹងភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងលើកទី ៣ នេះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានសម្រេចចិត្តជ្រើសរើសយកមន្ទីរពេទ្យធំ ៗ និងល្បីឈ្មោះចំនួន ២ គឺមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យជោរៃភ្នំពេញ(CRP) ឲ្យធ្វើជាកន្លែងបំរុងសំរាប់ទទួលអ្នកជម្ងឺ Covid-19 ក្នុងករណីដែលត្រូវការគ្រឹះស្ថានព្យាបាលបន្ថែមជាចាំបាច់។
យោងតាមព័ត៌មានថ្មីៗនេះមន្ទីរពេទ្យយោធាព្រះកេតុមាលា កំពុងមានករណីវេជ្ជបណ្ឌិតឆ្លងជំងឺ Covid-19 ។ ក្នុងស្ថានភាពនេះ មន្ទីរពេទ្យ CRP ក្លាយជាជម្រើសសំខាន់មួយសម្រាប់សេណារីយ៉ូព្យាបាលជំងឺ Covid-19 របស់រាជរដ្ឋបាល និងសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
អ្នកយកព័ត៌មានបានជួបនិងផ្លាស់ប្តូរយ៉ាងរហ័សជាមួយលោក Ton Thanh Tra - នាយកមន្ទីរពេទ្យ CRP ជាមន្ទីរពេទ្យសហប្រតិបត្តិការអន្តរជាតិ រវាងកម្ពុជានិងវៀតណាម ហើយបានដឹងថាមន្ទីរពេទ្យបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរួបរួមជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
អ្នកយកព័ត៌មាន៖ ជាមន្ទីរពេទ្យឯកជនដែលវិនិយោគដោយបរទេស តើចម្លើយរបស់មន្ទីរពេទ្យ CRP យ៉ាងដូចម្តេច នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសនិងយកមន្ទីពេទ្យនេះដែលក្លាយជាកន្លែងបំរុងសំរាប់ទទួលអ្នកជម្ងឺ Covid-19 ក្នុងករណីដែលត្រូវការគ្រឹះស្ថានព្យាបាលបន្ថែមជាចាំបាច់?
លោក Ton Thanh Tra៖ មន្ទីរពេទ្យយើងយល់ថា នេះគឺជាការសម្រេចចិត្តដែលសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាត្រូវគិតអោយបានល្អិតល្អន់អំពី សេណារីយ៉ូឆ្លើយតប ទៅនឹងស្ថានភាពរាតត្បាតនៃជំងឺ Covid-19 នាពេលបច្ចុប្បន្ន។
ព្រោះមុនពេលចេញការសម្រេចចិត្តនេះ សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តី បានបញ្ជារដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជានៅរសៀលថ្ងៃអាទិត្យ ដើម្បីទៅពិនិត្យផ្ទាល់នៅមន្ទីរពេទ្យ CRP បន្ទាប់មក ត្រឡប់មករាយការណ៍ជាបន្ទាន់។ ក្នុងរយៈពេល ២ ម៉ោង លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចាកចេញពីមន្ទីរពេទ្យ CRP យើងបានទទួលសេចក្តីជូនដំណឹងថាសម្តេចតេជោ ហ៊ុនសែនបានជ្រើសរើសនិងយកមន្ទីពេទ្យនេះដែលក្លាយជាកន្លែងបំរុងសំរាប់ទទួលអ្នកជម្ងឺ Covid-19 ក្នុងករណីដែលត្រូវការគ្រឹះស្ថានព្យាបាលបន្ថែមជាចាំបាច់។
មូលហេតុដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាលផ្តល់ឱ្យគឺថា ពួកគមើលឃើញបទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺ Covid-19 នៅប្រទេសវៀតណាមពិតជាល្អណាស់។ ។ ជាពិសេសក្នុងករណីពិបាក អ្នកជម្ងឺធ្ងន់ធ្ងរដូចជាអ្នកជំងឺអង់គ្លេសឬឪពុកនិងកូនប្រុសជន ជាតិចិនត្រូវបានព្យាបាល នៅមន្ទីរពេទ្យជោរៃក្នុងទីក្រុង Ho Chi Minh ។ ដូច្នេះ ពួកគេមានទំនុកចិត្តយ៉ាងខ្លាំងចំពោះ សមត្ថភាពនិងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
នៅក្នុងកិច្ចពិភាក្សាទាំងអស់ មន្ទីរពេទ្យ CRP តែងតែបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងភាពត្រៀមខ្លួនជាស្រេចដើម្បីរួបរួមជាមួយប្រទេសកម្ពុជា ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
មន្ទីរពេទ្យជោរៃភ្នំពេញ (CRP)។ (រូបថត៖ VNA)
អ្នកយកព័ត៌មាន៖ តើមន្ទីរពេទ្យត្រូវបានរៀបចំយ៉ាងដូចម្តេច ដើម្បីសម្រេចបាននូវភាពត្រៀមខ្លួនសម្រាប់ភារកិច្ចដែលប្រគល់ដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា?
លោក Ton Thanh Tra៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈអ្នកជំនាញនៅមន្ទីរពេទ្យជោរៃ នៅប្រទេសវៀតណាមបានធ្វើការជាមួយមន្ទីរពេទ្យយើង ដើម្បីអនុវត្តវិធានការទប់ស្កាត់នឹងការឆ្លងមេរោគនៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយមក នៅពេលទទួលអ្នកជំងឺសម្រាប់ការព្យាបាល មន្ទីរពេទ្យទាំងពីរនេះកាន់តែទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ត្រៀមខ្លួនជាស្រេច ក្នុងរយៈពេល ២៤/២៤ ម៉ោង! មន្ទីរពេទ្យ ជោរៃ នៅប្រទេសវៀតណាមនឹងគាំទ្រមន្ទីរពេទ្យ CPR ក្នុងគ្រប់បញ្ហាដែលពាក់ព័ន្ធនឹងជំនាញ។
នៅក្នុងកិច្ចប្រជុំបានធ្វើឡើងនៅម៉ោង ១៥ រសៀលថ្ងៃទី ២២ ខែកុម្ភៈ មានបុគ្គលិកពេទ្យចំនួន ៦៧ នាក់នៃមន្ទីរពេទ្យបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ក្នុងនោះមាន វេជ្ជបណ្ឌិតចំនួន ២៦ នាក់ ក្នុងនោះមានថ្នាក់ដឹកនាំមន្ទីរនិងថ្នាក់ដឹកនាំដេប៉ាតីម៉ង់ ចំនួន ៨ នាក់។ គិលានុបដ្ឋាយិកាចំនួន ៣៥ នាក់; អ្នកបច្ចេកទេសកាំរស្មីអ៊ិច ២ នាក់និងអ្នកសន្តិសុខចំនួន ៤ នាក់។ យើងបានបង្កើតបញ្ជីក្រុមព្យាបាលជាក់លាក់ ដើម្បីធានាទាំងការឆ្លើយតបប្រកបដោយជំនាញនិងបង្ការនឹងការឆ្លងរាលដាល។
ជាសំណាងល្អ CRP គឺជាមន្ទីរពេទ្យមួយដែលមានបរិក្ខារទំនើប ៗ និងមានបរិវេណធំទូលាយដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ហេតុដូច្នេះហើយនៅពេលដែលសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានជ្រើសរើស CRP យើងបានរៀបចំផែនការ ភ្លាមៗ ដើម្បីពង្រីកតំបន់ព្យាបាលសម្រាប់អ្នកជំងឺធម្មតានិងអ្នកជំងឺ Covid ប្រកបដោយដាច់ដោយឡែក និងធានានូវសុវត្ថិភាពយ៉ាងដាច់ខាតសម្រាប់ប្រជាជនទាំងអស់ដែលមកមន្ទីរពេទ្យ ។
ប៉ុន្តែភ្លាមៗបន្ទាប់ពី សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនបានប្រកាសជ្រើសរើស CRP ជាកន្លែងបំរុងសំរាប់ទទួលអ្នកជម្ងឺ Covid-19 ក្នុងករណីដែលត្រូវការគ្រឹះស្ថានព្យាបាលបន្ថែមជាចាំបាច់។ អ្នកជម្ងឺកម្ពុជាមួយចំនួនបានទូរស័ព្ទមកខ្ញុំថា“តើមន្ទីរពេទ្យនេះអាចបន្តត្រួតពិនិត្យ សុខភាពទៀតទេ?" អញ្ចឹងតើមន្ទីរពេទ្យនឹងត្រួតពិនិត្យអ្វីខ្លះទៀតទេ! ... "
ប្រជាជនភ័យខ្លាចជំងឺ Covid ណាស់!(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: doanhnghieptiepthi.vn)
មតិពីមិត្តអ្នកអាន