Trending now

មិត្តភក្តិអន្តរជាតិជឿជាក់ថាវៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥

19:36 | 21/05/2021 ហេង វុធ្ធី

នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ក្នុងការជ្រើសរើស សមាជិកសភាដែលសក្ដិសមដើម្បីតំណាងឲ្យឆន្ទៈបំណងប្រាថ្នានិងសិទ្ធជាម្ចាស់របស់ប្រជាជននៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មី។

ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត
ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា
មិត្តភក្តិអន្តរជាតិជឿជាក់ថាវៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន នៅថ្ងៃទី ២០ ឧសភាបានបញ្ជាក់ពីអត្ថន័យនយោបាយដ៏ធំធេងនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ នៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការបោះឆ្នោតដើម្បីបង្ការ ទប់ស្កាត់ជំងឺ កូវីដ ១៩ ដោយធានាថាការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាពនិងមានរបៀបរៀបរយ។នាថ្ងៃទី ២៣ ឧសភា អ្នកបោះឆ្នោតទូទាំងប្រទេសនឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិក សភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៦។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ក្នុងការជ្រើសរើស សមាជិកសភាដែលសក្ដិសមដើម្បីតំណាងឲ្យឆន្ទៈបំណងប្រាថ្នានិងសិទ្ធជាម្ចាស់របស់ប្រជាជន នៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មី។ អ្នកការទូតអន្តរជាតិជាច្រើនកំពុងនៅវៀតណាមក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ និងបានបង្ហាញជំនឿជាក់ថា ប្រជាជនវៀតណាមនឹងជ្រើសតាំងតំណាងដែលសក្តិសមសម្រាប់ឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងអាណត្តិរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជននីតិកាលថ្មី ២០២១-២០២៦។

មិត្តភក្តិអន្តរជាតិជឿជាក់ថាវៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Saadi Salama។

ចំណែក ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Saadi Salama ប្រធានគណៈប្រតិភូការទូតប្រចាំនៅ វៀតណាម បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំដ៏លំបាកបំផុតសម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក និងជាពិសេសសម្រាប់ប្រទេស ដែលរៀបចំព្រឹត្តិការណ៍ធំៗ ដូចជា៖ ការបោះឆ្នោតនៅវៀតណាមនាថ្ងៃទី ២៣ ឧសភាខាងមុខនេះ។

“ទោះបីការរៀបចំសម្រាប់ការបោះឆ្នោតឆ្នាំនេះមានការលំបាកក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុត មាំថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យជាពុំខាន។ ដោយសារតែ ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ វៀតណាមបានផ្ញើសារទៅកាន់ពិភពលោកទាំងមូល នោះជាការខិតខំប្រឹងប្រែង ការរួមដំណើររបស់ប្រជាជនវៀតណាម ចំពោះការដឹកនាំរបស់រដ្ឋាភិ បាលវៀតណាម ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល។ ហេតុដូច្នេះខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតនេះនឹងទទួលជោគជ័យយ៉ាងត្រចះត្រចង់ ហើយវៀតណាមនឹងមានរដ្ឋសភាថ្មី ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីនលោក Saadi Salama

មិត្តភក្តិអន្តរជាតិជឿជាក់ថាវៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅវៀតណាមលោក Sengphet Houngboungnuang។

ទន្ទឹមនឹងនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន នាឱកាសនៃព្រឹត្តិការណ៍នេះរបស់វៀត ណាម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅវៀតណាមលោក Sengphet Houngboungnuang បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១ - ២០២៦ របស់វៀតណាម បានបង្ហាញពីលទ្ធិប្រជាធិបតេយ្យនៃរបបសង្គមនិយមនៅវៀតណាម ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជនតាមរយៈទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននិងរដ្ឋ។ ចែករំលែកនិងជឿជាក់លើការអភិវឌ្ឍរបស់វៀតណាម បន្ទាប់ពីរដ្ឋសភាថ្មីត្រូវបានជ្រើសតាំង ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ហើយរដ្ឋសភានីតិកាលទី ១៥ នឹងជ្រើសរើសបានសមាជិកសភាដែលសក្ដិសមដែលនឹងដឹកនាំប្រទេសជាតិសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួននៅឆ្នាំ ២០៣០ ហើយក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៤៥៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ