Trending now

ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា

15:37 | 19/05/2021 យោងតាមវិឡុសំលេងវៀតណាម

នាព្រឹកថ្ងៃទី១៨ ខែឧសភា នៅអគាររដ្ឋសភា បានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូបូកសរុបការងារបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦។

លោកប្រធានរដ្ឋសភា Vuong Dinh Hue៖ ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា។ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋសភា Vuong Dinh Hue៖ ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៨ ខែឧសភា នៅអគាររដ្ឋសភា បានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូបូកសរុបការងារបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦។

ថ្លែងនៅកិច្ចប្រជុំ ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះ ឆ្នោត លោក Vuong Dinh Hue បានបញ្ជាក់ថា ការងារត្រៀមរៀបចំមួយចំនួនត្រូវបាន សម្រេចរួចរាល់ សម្រាប់ការបោះ ឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ខាងមុខ។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖

ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា

«ដើម្បីធានាឲ្យការបោះឆ្នោតត្រូវបានរៀបចំឡើងដោយលក្ខណៈប្រជាធិបតេយ្យ ត្រឹមត្រូវតាមច្បាប់ មានសុវត្ថិភាពដាច់ខាត ហើយសម្រេចជោគជ័យល្អប្រសើរ ជា ពិសេសក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅតំបន់សំខាន់ៗមួយចំនួននោះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ច ប្រជុំតាមប្រព័ន្ធវីដេអូលើទូទាំងប្រទេស សំដៅពិនិត្យមើលឡើងវិញនូវការងារត្រៀម រៀបចំទាំងស្រុងរហូតមកដល់ពេលនេះ ផ្ទៀងស្ដាប់និងដោះស្រាយឲ្យទាន់ពេលវេលា នូវការលំបាក សំណើររបស់មូលដ្ឋាននិងអង្គការ ស្ថាប័នពាក់ព័ន្ធនានា សំដៅត្រៀម រៀបចំឲ្យបានហ្មត់ចត់និងគ្រប់គ្រាន់បំផុតដើម្បីឲ្យការបោះឆ្នោត ដែលជាព្រឹត្តិការណ៍ នយោបាយដ៏សែនសំខាន់របស់ប្រទេសជាតិ ប្រព្រឹត្តទៅស្របតាមផែនការ ពិតជា ទិវាបុណ្យមួយរបស់ប្រជាជនទាំងមូល ហើយសម្រេចជោគជ័យដ៏ល្អប្រសើរផងដែរ»។

សូមជម្រាបជូនថា នាថ្ងៃទី ២៣ ឧសភាខាងមុខ នៅវៀតណាមនឹងប្រព្រឹត្តិទៅការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា