Trending now

អ្នកប្រាជ្ញឥណ្ឌូនេស៊ី៖ រដ្ឋសភាវៀតណាមពិតជាបង្ហាញសេចក្ដីប្រាថ្នារបស់ប្រជាជាតិ

19:25 | 24/05/2021 យោងតាមវិឡុសំលេងវៀតណាម

លោក Anjaiah បានធ្វើអត្ថាធិប្បាយថា រដ្ឋសភាវៀតណាមបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការផ្ទេរប្ដូរសេដ្ឋកិច្ចសង្គម ហើយជា “ឆ្អឹងខ្នងនៃដំណើរការកែទម្រង់សេដ្ឋកិច្ចនិងនយោបាយ” ហើយ “ពិតជាបង្ហាញសេចក្ដីប៉ងប្រាថ្នា” របស់ប្រជាជាតិវៀតណាមផងដែរ។ អាស្រ័យមានក្រិត្យដោយមានគុណភាពនិងអត្ថប្រយោជន៍ដែលត្រូវបានរដ្ឋសភាចេញផ្សាយនាពេលថ្មីៗនេះ វៀតណាមបានលេចចេញក្នុងនាមជាប្រទេសដ៏ស្វាហាប់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានទំហំនាំចេញ ដើមទុន វិនិយោគពីបរទេសនិងប្រាក់បម្រុងរូបិយប័ណ្ណបរទេសកាន់តែកើនឡើងៗ។ វៀតណាមក៏ទំនងជានឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់យ៉ាងឆាប់ៗផងដែរ។

ការបោះឆ្នោតនៅប្រទេសវៀតណាមក្នុងការយល់ឃើញរបស់មិត្តភក្តិអន្តរជាតិ៖ លើសពីជំនឿ ការបោះឆ្នោតនៅប្រទេសវៀតណាមក្នុងការយល់ឃើញរបស់មិត្តភក្តិអន្តរជាតិ៖ លើសពីជំនឿ
ការបោះឆ្នោតនៅប្រទេសវៀតណាមក្នុងការយល់ឃើញរបស់មិត្តភក្តិអន្តរជាតិ (អត្ថបទទី ៣)៖ យើងមានជំនឿភ្លឺស្វាង ការបោះឆ្នោតនៅប្រទេសវៀតណាមក្នុងការយល់ឃើញរបស់មិត្តភក្តិអន្តរជាតិ (អត្ថបទទី ៣)៖ យើងមានជំនឿភ្លឺស្វាង
អ្នកប្រាជ្ញឥណ្ឌូនេស៊ី៖ រដ្ឋសភាវៀតណាមពិតជាបង្ហាញសេចក្ដីប្រាថ្នារបស់ប្រជាជាតិ
អ្នកប្រាជ្ញឥណ្ឌូនេស៊ី៖ រដ្ឋសភាវៀតណាមពិតជាបង្ហាញសេចក្ដីប្រាថ្នារបស់ប្រជាជាតិ

ការបោះឆ្នោតរដ្ឋសភានីតិកាលទៅ១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៦នៅថ្ងៃទី២៣ ខែឧសភា ជាព្រឹត្តិការណ៍ដ៏ “សែនសំខាន់” របស់វៀតណាម។ នេះបើតាមយោបល់របស់អ្នកកាសែតល្បីឈ្មោះជនជាតិឥណ្ឌូនេស៊ីលោក Veeramallah Anjaiah និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ដែលមាននីស្នាក់ការនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

អ្នកកាសែត Anjaiah ចាត់ទុកថា ទោះបីជាបរិមាណឆ្លងជម្ងឺ កូវីដ ១៩ កំពុងកើនឡើងគួរឲ្យភ្ញាក់ផ្អើលនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែស្ថាប័នរៀបចំការបោះឆ្នោតរបស់វៀតណាមបានត្រៀមរៀបចំលក្ខណៈទាំងអស់យ៉ាងល្អ ដើម្បីការបោះឆ្នោតលើកនេះប្រព្រឹត្តទៅជាសាធារណៈ ប្រកបដោយសុវត្ថិភាពនិងតម្លាភាព។ យោងទៅតាមលោកថា ការបោះឆ្នោតលើកនេះមានលក្ខណៈប្រកួតប្រជែងខ្ពស់ ហើយម្ចាស់ឆ្នោតមានសិទ្ធិបដិសេធន៍បេក្ខជនណាមួយ។

លោក Anjaiah បានធ្វើអត្ថាធិប្បាយថា រដ្ឋសភាវៀតណាមបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការផ្ទេរប្ដូរសេដ្ឋកិច្ចសង្គម ហើយជា “ឆ្អឹងខ្នងនៃដំណើរការកែទម្រង់សេដ្ឋកិច្ចនិងនយោបាយ” ហើយ “ពិតជាបង្ហាញសេចក្ដីប៉ងប្រាថ្នា” របស់ប្រជាជាតិវៀតណាមផងដែរ។ អាស្រ័យមានក្រិត្យដោយមានគុណភាពនិងអត្ថប្រយោជន៍ដែលត្រូវបានរដ្ឋសភាចេញផ្សាយនាពេលថ្មីៗនេះ វៀតណាមបានលេចចេញក្នុងនាមជាប្រទេសដ៏ស្វាហាប់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានទំហំនាំចេញ ដើមទុន វិនិយោគពីបរទេសនិងប្រាក់បម្រុងរូបិយប័ណ្ណបរទេសកាន់តែកើនឡើងៗ។ វៀតណាមក៏ទំនងជានឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់យ៉ាងឆាប់ៗផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី