Trending now

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ ជាតិស្តីពីសេចក្តីព្រាងកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និង សន្តិសុខ

05:00 | 07/11/2023

នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន សម្របសម្រួលជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រី (UN Women) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ ជាតិស្តីពីសេចក្តីព្រាងកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និង សន្តិសុខ។

វៀតណាមអំពាវនាវ​សហគមន៍​អន្តរជាតិ​រួបរួម និង​សហការ​ដើម្បី​សន្តិភាព វៀតណាមអំពាវនាវ​សហគមន៍​អន្តរជាតិ​រួបរួម និង​សហការ​ដើម្បី​សន្តិភាព
សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២ សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ថ្លែងនៅសិក្ខាសាលា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ថ្លែងនៅសិក្ខាសាលា។

កម្មវិធីនេះត្រូវបានបង្កើតនៅឆ្នាំ ២០០០ តាមសេចក្ដីសម្រេចចិត្តលេខ ១៣២៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានគោលដៅចំនួនពីរ៖ ធានា បានកាន់តែប្រសើរឡើងនូវសិទ្ធិរបស់ស្ត្រី និងកុមារី ហើយជំរុញការចូលរួមរបស់ស្ត្រី ក្នុងគ្រប់ដំណាក់កាលនៃដំណើរការដោះស្រាយជម្លោះ និងកសាងសន្តិភាព។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet មកទល់នឹង ពេលនេះ របៀបវារៈនេះបានក្លាយជាក្របខណ្ឌដ៏សំខាន់មួយ ជាមូលដ្ឋានសម្រាប់ការ ប្រមូលផ្តុំធនធាន ការរៀបចំសកម្មភាព និងជួយគាំទ្រស្ត្រីក្នុងបរិបទជម្លោះ វិបត្តិ ពីនោះ ជួយគេការពារសិទ្ធិបានកាន់តែប្រសើរឡើង និងលើកកម្ពស់តួនាទីរបស់គេក្នុងសង្គម ប្រកបដោយប្រសិទ្ធភាព។ អនុរដ្ឋមន្ត្រីលោក Do Hung Viet បានសង្កត់ធ្ងន់ថា ក្នុង ប្រវត្តិសាស្ត្ររបស់ប្រជាជាតិតាំងពីមុនមក ស្ត្រីវៀតណាមបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ កសាងប្រទេស ជាតិហើយបង្កើតឡើងទំនៀមទម្លាប់ និងអត្តសញ្ញាណរបស់ជនជាតិវៀតណាម។ បច្ចុប្បន្ន គេក៏ជាកម្មាភិបាល សហគ្រិន និងយុទ្ធការិនីការពារសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

លោកអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្ត្រី និងកុមារី គឺជាធនធានដើម្បីគ្រួសារ និងសហគមន៍នីមួយៗ ត្រៀមរៀបចំបានកាន់តែល្អ ឆ្លើយតបកាន់តែមានប្រសិទ្ធភាព និងងើបឡើងវិញប្រកបដោយចីរភាព បន្ទាប់ពីវិបត្តិ។ ទោះជាយ៉ាងណាក៏ដោយ ការ ខិតខំប្រឹងប្រែង និងការរួមចំណែកទាំងនោះ ជារឿយៗនៅតែស្ងៀមស្ងាត់ ហើយមិន ត្រូវបានផ្សព្វផ្សាយពេញលេញនោះទេ។ ដូច្នេះ ការដែលវៀតណាមអនុវត្តន៍ការ កសាងកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅពេលនេះ មានអត្ថ ន័យសំខាន់ៗជាច្រើន ដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀត ណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិក្នុងការជំរុញរបៀបវារៈនេះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ