Trending now

សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២

14:37 | 21/09/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ២០ កញ្ញា នៅខេត្ត An Giang សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២។

កសាង​ព្រំដែន​វៀតណាម​-​ចិន​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ កសាង​ព្រំដែន​វៀតណាម​-​ចិន​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​
ការ​ផ្លាស់​ប្តូរ​វប្បធម៌​រឹត​ចំណង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា ការ​ផ្លាស់​ប្តូរ​វប្បធម៌​រឹត​ចំណង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា
សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២
ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ លើកទី៦ ឆ្នាំ២០២២។

នាថ្ងៃទី ២០ កញ្ញា នៅខេត្ត An Giang សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២។

ក្រោយរយៈពេល ៥ ឆ្នាំពីការចុះហត្ថលេខា សេចក្តីថ្លែងការណ៍ រួមស្តីពីការកសាងខ្សែព្រំដែន វៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ លើកទី៥ ឆ្នាំ ២០១៧ ដែលធ្វើឡើងនៅខេត្តកំពត កម្ពុជា ត្រូវបានអនុវត្តន៍ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។

សកម្មភាព សហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាបាននិងកំពុងបន្តត្រូវបានពង្រឹង ផ្លាស់ប្តូរថ្មី រួមចំណែកក្នុងបុព្វហេតុ កសាង ការពារមាតុភូមិ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ថ្លែងមតិក្នុងពិធីបើកសន្និ សីទ លោក Le Tien Chau អនុប្រធាន-អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបានបញ្ជាក់ថា៖

“ក្នុងបរិយាកាសដ៏ស្និទ្ធិស្នាលនៃចំណងមិត្តភាពជាអ្នកជិតខាង សន្និសីទព្រំដែន នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងចំណោមព្រឹត្តិការណ៍នៃ "ឆ្នាំមិត្តភាព វៀតណាម - កម្ពុជាឆ្នាំ ២០២២"។

ជាមួយនឹងជំនឿជាក់យ៉ាងមុតមាំលើការអភិវឌ្ឍដ៏ល្អ ប្រសើរនៃទំនាក់ទំនង "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែង” រវាងប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរ យើងកាន់តែប្ដេជ្ញាចិត្តរួមដៃគ្នាថែរក្សាហើយពូនជ្រុំចំណងសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជាឲ្យមាននិរន្តរភាពជារៀងរហូត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ”។

នៅក្នុងសន្និសីទនេះដែរ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និង ក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានឯកភាពគ្នាលើទិសដៅ ភារកិច្ចក្នុងការសម្របសម្រួលកសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ក្នុងដំណាក់កាលឆ្នាំ២០២២-២០២៥៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម