គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាក្នុងការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ និងធនធានមនុស្សបំរើការបោះឆ្នោត។
![]() |
![]() |
ទីភ្នាក់ងារសារព័ត៌មាន AKP បានដកស្រង់សម្តីលោក Shamsul Iskandar Bin Mohd Akin និងលោក Hussain Mohamed Latheef ដែលដឹកនាំគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិមកពីអង្គការតំណាង សភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) នៅព្រឹកថ្ងៃទី៦ ខែមិថុនា ដែលបញ្ជាក់ថា មិនមានបញ្ហាមិនប្រក្រតីនោះទេក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃមុននោះនៅកម្ពុជា។
![]() |
ដង្ហែក្បួនឃោសនាបោះឆ្នោតនៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ(រូបថត៖vnanet.vn) |
ក្នុងសេចក្តីថ្លែងការណ៍នៅសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែមិថុនា នៅរាជធានីភ្នំពេញ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិរបស់ IPTP បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ ធនធានមនុស្សបំរើការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងមុន ក្នុងអំឡុងពេល និងក្រោយការបោះឆ្នោត។ គ.ជ.ប បានតៀមយ៉ាងហ្មត់ចត់ និងរៀបចំល្អការបោះឆ្នោតនេះ។
គណៈប្រតិភូ IPTP រួមជាមួយនឹងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានតាមដានដំណើរការរាប់សន្លឹកឆ្នោត និងវាយតម្លៃថាដំណើរការនេះមានភាពទូលំទូលាយ និងមានតម្លាភាពនៅកម្រិតខ្ពស់។
គណៈប្រតិភូ IPTP បានអបអរសាទរប្រជាជនកម្ពុជា និងគ.ជ.ប ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប្រកបដោយជោគជ័យ សេរីភាព យុត្តិធម៌ និងទំនុកចិត្ត។
នៅថ្ងៃបោះឆ្នោត ថ្ងៃទី ៥ ខែមិថុនា គណៈប្រតិភូ IPTP មានវត្តមាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយបានឃើញថាអ្នកបោះឆ្នោតបានទៅបោះឆ្នោតក្នុងបរិយាកាសសេរី និងបើក ចំហ។
គួរំលឹកថា ប្រធាន គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ មានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ៧៧.៩១% (ប្រមាណ ៧.១៧ លាននាក់) ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ ៩ លាន ២ សែននាក់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៣ រសៀល ថ្ងៃទី ៥/៦៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន