Trending now

កម្ពុជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

00:00 | 06/06/2022

នៅថ្ងៃទី ៥ ខែមិថុនា ម្ចាស់ឆ្នោតទូទាំងប្រទេសកម្ពុជាបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ។ ដំណើរការបោះឆ្នោតរបស់ម្ចាស់ឆ្នោតនៅតាមទីតាំងការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញមានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងទទួលបានការណែនាំ និងការធានាសន្តិសុខពីអាជ្ញាធរមូលដ្ឋាន។

សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី
គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតនៅសប្តាហ៍ក្រោយ គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតនៅសប្តាហ៍ក្រោយ
កម្ពុជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥
ទីតាំងការិយាល័យបោះឆ្នោតនៅរាជធានីភ្នំពេញបានបើកទ្វារទទួលម្ចាស់ឆ្នោតនៅព្រឹកថ្ងៃទី៥ មិថុនា (រូប​ថត៖ nhandan.com.vn)

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ទីតាំងការិយាល័យបោះឆ្នោតចំនួន ២៣.៦០២ នៅទូទាំងប្រទេសបានចាប់ផ្តើមបោះឆ្នោតចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១៥ រសៀល ថ្ងៃទី ៥ ខែមិថុនា ដើម្បីបម្រើម្ចាស់ឆ្នោតចំនួន ៩.២០៥.៦៨១ នាក់ (៨៧.៩៤%) ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

យោងតាមស្ថិតិ បេក្ខជនចំនួន ៨៦.០៩២ នាក់ (ស្រីចំនួន ២៧.៨១៣ នាក់) នៃគណបក្សនយោបាយចំនួន ១៧ នៅកម្ពុជា ប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន ១១.៦២២ នៅក្នុងក្រុមប្រឹក្សា ឃុំ និងសង្កាត់ចំនួន ១.៦៥២ ។

កម្ពុជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥
ម្ចាស់ឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

សារព័ត៌មានកម្ពុជាបានចុះផ្សាយថា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ នៅព្រឹកថ្ងៃដដែលនេះ បានអញ្ជើញទៅបោះឆ្នោតនៅទីតាំងការិយាល័យបោះឆ្នោតមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ថា ស្ថានការណ៍បោះឆ្នោតនៅទូទាំងប្រទេសបានប្រព្រឹត្តទៅដោយរលូន។

vកម្ពុជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥
ម្ចាស់ឆ្នោតពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត

យោងតាមទិន្នន័យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា មានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិប្រហែល៧៥.០០០នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានឲ្យដឹងថា អ្នកសារព័ត៌មានក្នុងស្រុក ៧៧៥នាក់ និងបរទេស ៣៩នាក់ បានចុះឈ្មោះដើម្បីយកព័ត៌មានព្រឹត្តិការណ៍នេះ។ ទីភ្នាក់ងារនេះក៏បានរៀបចំទឹកថ្នាំប្រើប្រាស់ក្នុងការបោះឆ្នោតចំនួន ៥០,០០០ ប្រអប់ និងសន្លឹកឆ្នោតចំនួន ១២ លានសន្លឹក និងបុគ្គលិកបំរើការបោះឆ្នោតចំនួន ១៤០,០០០ នាក់៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស