យុគសម័យ - ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលទទួលរងនូវការឆ្លងរាលដាលដ៏សាហាវបំផុតនៃវីរុស SARS-CoV-2 ។ ប្រទេសនេះកំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់នឹងការឆ្លងនៃជំងឺកូវីដ ១៩ មិនឱ្យក្លាយជា“ សោកនាដកម្មជាតិ” ។
លោកបណ្ឌិត គ្រូពេទ្យ Ton Thanh Tra អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ (កម្ពុជា) មានប្រសាសន៍ថា អង្គភាពនៅតែដំណើរការជាធម្មតានិងព្យាបាលសម្រាប់ករណីធ្ងន់ធ្ងរជាច្រើន ទោះបីជាមន្ទីរពេទ្យកំពុងប្រឈមនឹងការលំបាកជាច្រើន ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតសាហាវនេះក៏ដោយ។
មន្ទីរពេទ្យជោរៃភ្នំពេញបានដាក់ឲ្យដំណើរការ តាំងពីឆ្នាំ ២០១៤។ នេះគឺជាគម្រោងដំបូងនៃកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យសុខាភិបាលរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា និងត្រូវជាសាខាមួយនៃមន្ទីរពេទ្យជោរៃក្នុងទីក្រុង Ho Chi Minh។
លោកគ្រូពេទ្យ Nguyen Truong An ប្រធានផ្នែកគ្រប់គ្រងគុណភាព - ការិយាល័យផែនការចម្រុះ ក្រុមប្រឹក្សាវិទ្យាសាស្ត្រ ដេប៉ាតឺម៉ង់ព្យាបាលជំងឺតាមតម្រូវការ (VIP) មន្ទីរពេទ្យជោរៃភ្នំពេញ បានមានប្រសាសន៍ថា ទោះបីក្នុងស្ថានភាពផ្ទុះឡើងនូវជំងឺកូវីដ ១៩ ក៏ដោយ គាត់និងសហការីរបស់គាត់នៅតែមានសុខភាពល្អ។ អ្វីដែលធ្វើឱ្យគាត់ព្រួយចិត្តបំផុតគឺការនឹកផ្ទះ, ការនៅឆ្ងាយពីផ្ទះអស់រយៈពេលជាងមួយឆ្នាំ។
ក្នុងប៉ុន្មានថ្ងៃដែលទើបធ្វើការនៅមន្ទីរពេទ្យជោរៃភ្នំពេញ លោកគ្រូពេទ្យ Nguyen Truong An បានសហការជាមួយមិត្តរួមការងារថ្មី យកចិត្តទុកដាក់លើការងារព្យាបាលអ្នកជំងឺ។ ប្រទេសកម្ពុជាមានព្រំដែនជាប់ប្រទេសវៀតណាម។ ប្រជាជនកម្ពុជារួសរាយរាក់ទាក់និងស្រឡាញ់គ្រូពេទ្យវៀតណាមណាស់។ ប្រការនេះជួយឱ្យគ្រូពេទ្យវ័យក្មេងកាត់បន្ថយការនឹកផ្ទះ។
លោកគ្រូពេទ្យ Nguyen Truong An បានមានប្រសាសន៍ថា នៅមន្ទីរពេទ្យជោរៃក្នុងរាជធានីភ្នំពេញ គាត់និងបុគ្គលិកពេទ្យវៀតណាមជាច្រើននាក់ត្រូវបានរៀបចំទីលំនៅ ក្នុងមន្ទីពេទ្យ ដោយអគ្គនាយកមន្ទីពេទ្យ ។ មុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ គាត់បានមកលេងផ្ទះពីរសប្តាហ៍ម្តង ។
ចាប់តាំងពីដើមខែមីនា ឆ្នាំ ២០២០ នៅពេលដែលមានបទបញ្ជាធ្វើចត្តាឡីស័ក រវាងព្រំដែនប្រទេសទាំងពីរ លោកគ្រូពេទ្យ Nguyen Truong An និងគ្រូពេទ្យវៀតណាមជាច្រើននាក់ទៀត មិនត្រូវបានអនុញ្ញាតឱ្យទៅផ្ទះរបស់ពួកគេឡើយ។ គ្រូពេទ្យរូបនេះបាននិយាយថា “នៅក្នុងថ្ងៃដ៏តានតឹងនៃការរាតត្បាតនៅប្រទេសកម្ពុជា តាមរយៈការឃ្លាំមើលព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ការហៅទូរស័ព្ទពីប្រទេស វៀតណាមមកខ្ញុំ ដើម្បីសួរសុខទុក្ខកាន់តែច្រើនទៅ ៗ ។
"យើងនៅតែធ្វើការនិងរស់នៅធម្មតា ប៉ុន្តែយើងទាំងអស់គ្នាមានការនឹកផ្ទះដូច ៗ គ្នា នឹកស្រុកកំណើតរបស់យើង។ សព្វថ្ងៃនេះ ខ្ញុំមានសំណាងណាស់ដែលមានម្តាយនៅក្បែរខ្ញុំ។ ទោះបីខ្ញុំមិនអាចទៅផ្ទះក៏ដោយ ម្តាយរបស់ខ្ញុំតែងតែទូរស័ព្ទ។ ម្តាយខ្ញុំគឺជាអ្នកដែលអស្ចារ្យបំផុត លោកគ្រូពេទ្យ Nguyen Truong An បានចែករំលែកថា“ ម្តាយរបស់ខ្ញុំគឺជាការលើកទឹកចិត្តខាងស្មារតីសម្រាប់ខ្ញុំ ដើម្បីព្យាយាមបំពេញបេសកកម្មនិងទំនួលខុសត្រូវរបស់ខ្ញុំឱ្យបានល្អ” ។
លោកបណ្ឌិត គ្រូពេទ្យ Ton Thanh Tra អគ្គនាយកនៃមន្ទីរពេទ្យជោរៃភ្នំពេញបានមានប្រសាសន៍ថា លោកបានទទួលបេសកម្មថ្មី នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះហើយ។ ដោយសារគាត់មិនអាចទៅលេងនៅផ្ទះ ដូច្នេះគាត់តែងតែំចំណាយពេលទំនេរ ដើម្បីទូរស័ព្ទនិងនិយាយជាមួយក្រុមគ្រួសាររបស់គាត់។
“ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុនៅទីក្រុងភ្នំពេញមានភ្លៀងខ្លាំង រលកទូរស័ព្ទខ្សោយ ដូច្នេះវាពិបាកស្តាប់ណាស់។ ភ្លៀងកាន់តែខ្លាំង ហើយការនឹកផ្ទះកាន់តែច្រើន។ បច្ចុប្បន្នយើងខ្ញុំមានសុខភាពល្អ ហើយមន្ទីរពេទ្យយើងមានដំណើរការធម្មតា។
![]() |
រៀងរាល់ ២-៣ ថ្ងៃ មន្ទីរពេទ្យជោរៃភ្នំពេញអនុញ្ញាតឱ្យបុគ្គលិកពេទ្យបាញ់ថ្នាំសម្លាប់មេរោគ។ (រូបថត៖ ឧទាហរណ៍) |
លោកបណ្ឌិត Nguyen Tri Thuc នាយកមន្ទីរពេទ្យជោរៃនៅទីក្រុង Ho Chi Minh បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មន្ទីរពេទ្យជោរៃភ្នំពេញបានចាត់គ្រូពេទ្យពី ១៥-២០ នាក់មកពីប្រទេសវៀតណាមនិងទទួលបេសកកម្មនៅមន្ទីរពេទ្យជោរៃភ្នំពេញ ដោយការផ្លាស់ប្តូរវេនគ្នា ក្នុងរយៈពេលប្រហែលមួយខែ ដើម្បីធានាបាននូវប្រតិបត្តិការវិជ្ជាជីវៈ។ “ទោះបីជាមានភាពខុសគ្នានៃភាសាក៏ដោយ ការពិនិត្យសុខភាពនៃអ្នកជំងឺ តាមរយៈអ្នកបកប្រែភាសា ប៉ុន្តែផ្តល់ក្តីស្រឡាញ់និងការគោរពជាច្រើនចំពោះយើងខ្ញុំ។” លោកគ្រូពេទ្យ An បានចែករំលែក
![]() |
មន្ទីរពេទ្យជោរៃភ្នំពេញរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅរសៀលថ្ងៃទី ២២ ខែមេសា។ (រូបថត៖ Vietnam Plus) |
បច្ចុប្បន្ននេះ មន្ទីរពេទ្យជោរៃភ្នំពេញមានបុគ្គលិកចំនួន ១២ នាក់ដែលធ្វើចត្តាឡីស័ក។ បុគ្គលិកពេទ្យចំនួន ៧ នាក់ត្រូវបានប៉ះពាល់ទៅនឹងអ្នកជំងឺកូវីដ ១៩ នៅដំណាក់កាលបំពេញបែបបទបញ្ជូនសពក្នុងបន្ទប់ទុកសាកសព ដែលទើបតែបញ្ចប់ការធ្វើចត្តាឡី បន្ទាប់ពីទទួលលទ្ធផលតេស្តអវិជ្ជមានឹងមេរោគ SARS-CoV-2 ។
គ្រូពេទ្យនៃមន្ទីពេទ្យជោរៃភ្នំពេញត្រូវបានផ្តល់អាទិភាពដោយរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm, Sinovac និង AstraZeneca ។ មន្ទីរពេទ្យទាំងមូលមានបុគ្គលិកពេទ្យចំនួន ៣២៦ នាក់ ក្នុងនោះ ១២៥ នាក់ត្រូវបានចាក់វ៉ាក់សាំងដូសទី ២ ហើយ។ ចំនួនបុគ្គលិកនៅសេសសល់នឹងត្រូវចាក់វ៉ាក់សាំងដូសទីពីរ នៅថ្ងៃទី ២៣ ខែមេសា។
អង្គភាពនេះគឺជាកន្លែងមួយនៃកន្លែងចាក់វ៉ាក់សាំងកូវីដ ១៩ ដែលត្រូវបានជ្រើសរើសដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកគ្រូពេទ្យ Ton Thanh Tra បាននិយាយថា លោកនិងបុគ្គលិកមន្ទីរពេទ្យត្រូវបានរំភើបចិត្តនិងការយកចិត្តទុកដាក់របស់ជនជាតិវៀតណាម ក្នុងស្ថានភាពលំបាក។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ពួកយើង ដើម្បីបន្តព្យាយាមបំពេញភារកិច្ចរបស់គ្រូពេទ្យ។
ចាប់តាំងពីការរាតត្បាតនេះ បានកើតឡើង គ្រូពេទ្យពីកម្ពុជាត្រឡប់ទៅប្រទេសវៀតណាមវិញត្រូវធ្វើចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ។ គ្រូពេទ្យវៀតណាមមកប្រទេសកម្ពុជាក៏ត្រូវបានធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ។ នេះធ្វើឱ្យប្រតិបត្តិការមន្ទីរពេទ្យមានផលប៉ះពាល់យ៉ាងខ្លាំង។ បច្ចុប្បន្នមន្ទីរពេទ្យជោរៃនៅទីក្រុង Ho Chi Minh ជួយគាំទ្រមន្ទីរពេទ្យជោរៃភ្នំពេញ តាមរយៈការពិគ្រោះតាមអ៊ីនធើណិត។
លោកអគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញភ្នំពេញ Ton Thanh Tra បានមានប្រសាសន៍ថា មន្ទីរពេទ្យត្រៀមខ្លួនជានិច្ចក្នុងការទទួលយកអ្នកជំងឺបន្ថែមទៀតនៅក្នុងស្ថានភាពរាជធានីភ្នំពេញបិទខ្ទប់ បើទោះបីជាមន្ទីរពេទ្យប្រឈមមុខនឹងហានិភ័យជាច្រើនក៏ដោយ។ លោកបានឲ្យដឹងថា ភាគច្រើននៃករណីសង្គោះបច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ម៉្យាងទៀត លោកគ្រូពេទ្យ Nguyen Truong An បាននិយាយឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបិទខ្ទប់ក្រុងតាខ្មៅនិង ខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់នឹងការរីករាលដាលក្នុងសហគមន៍។
ហាងលក់ទំនិញ ផ្សារទំនើប ផ្សារ ... បម្រើជូននូវតំរូវការប្រចាំថ្ងៃ នៅតែដំណើរការ ក្រោមបទបញ្ជាប្រឆាំងនឹងការរាតត្បាតរបស់រដ្ឋាភិបាលកម្ពុជា។
“ការងារបច្ចុប្បន្នរបស់ខ្ញុំក៏ដូចជាបុគ្គលិកពេទ្យដទៃទៀតនៅក្នុងមន្ទីរពេទ្យនៅតែប្រតិបត្តិជាធម្មតា បើ យោងតាមបទប្បញ្ញត្តិបង្ការការរីករាលដាល។ យើងខ្ញុំនៅតែមានសុខភាពល្អណាស់”៕
zing.com.vn
មតិពីមិត្តអ្នកអាន