Trending now

សេដ្ឋកិច្ចវៀតណាមងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ (COVID-19)

14:34 | 23/05/2022 ហេង វុធ្ធី

យុគសម័យ - សារព័ត៌មានអន្តរជាតិកាលពីសប្តាហ៍មុនបានសរសេរអត្ថបទជាច្រើនដើម្បីវាយតំលៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ នៃសេដ្ឋកិច្ចវៀតណាមក្នុងវិស័យសំខាន់ៗជាច្រើន។

ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19 ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19
សេដ្ឋកិច្ចវៀតណាមងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ (COVID-19)

កាសែត The Star របស់ម៉ាឡេស៊ីបានកត់ត្រាពីភាពរុងរឿងនៃការនាំចេញអាហារសមុទ្ររបស់វៀតណាម។ អត្ថបទបាននិយាយថា តម្លៃនាំចេញអាហារសមុទ្រក្នុងខែមេសា សម្រេចបាន 1.05 ពាន់លានដុល្លារ ដែលនាំឱ្យតម្លៃនាំចេញអាហារសមុទ្រក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ កើនឡើងដល់ 3.57 ពាន់លានដុល្លារ កើនឡើងជិត ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិក ជប៉ុន និងចិន គឺជាទីផ្សារនាំចូលអាហារសមុទ្រធំទាំងបីរបស់វៀតណាម។

Nikkei Asia របស់ជប៉ុនវាយតម្លៃខ្ពស់ចំពោះការស្តារឡើងវិញក្រោយកូវីដ-១៩ របស់វៀតណាមក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស។ អត្ថបទនេះបានព្យាករណ៍ថា ចរាចរណ៍ទំនិញតាមអាកាសរបស់វៀតណាមនៅឆ្នាំនេះនឹងកើនឡើង ១៧% បើធៀបនឹងឆ្នាំមុន ដល់ជាង 1.52 លានតោន ដែលលឿនជាងកំណើនប្រចាំឆ្នាំជាមធ្យម ១៥% ក្នុងរយៈពេល ៣០ ឆ្នាំ។ យោងតាមអ្នកនិពន្ធអត្ថបទនេះ កើតឡើងក្នុងបរិបទនៃការកើនឡើងតម្រូវការដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិ ខណៈដែលវៀតណាមពង្រឹងជំហររបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

គេហទំព័រព័ត៌មានបច្ចេកវិទ្យា TechwireAsia បាននិយាយថា វិស័យ Fintech នៅវៀតណាមបច្ចុប្បន្នកំពុងមានអត្រាកំណើនលឿនបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី។ យោងតាមអ្នកវិភាគមកពីក្រុមហ៊ុន Robocash Group ទីផ្សារ Fintech នៅវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ទោះបីជាមានការប្រកួតប្រជែងខ្ពស់ និងឧបសគ្គក្នុងការចូល។ អត្ថបទវាយតម្លៃថាទីផ្សារ Fintech របស់វៀតណាមកំពុងមានសន្ទុះ ហើយមានបទប្បញ្ញត្តិកាន់តែច្រើនឡើងដែលគាំទ្រដល់ការអភិវឌ្ឍន៍វិស័យនេះ៕

ហេង វុធ្ធី

TTX

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា