Trending now

ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19

09:40 | 22/07/2021

នារសៀលថ្ងៃទី២០ ខែកក្កដា ក្រុមបេសកកម្មនៃស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលដឹកនាំដោយ លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានចុះសួរសុខទុក្ខ និងជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ ដើម្បីជួយគាំទ្រការទប់ទល់នឹងជំងឺ Covid -19។

សមាគមមិត្តភាពកម្ពុជា - វៀតណាមនៅខេត្តថៃប៊ិញ៖ ពូនជ្រុំចំណងសាមគ្គីភាពមិត្តភាពរវាងវៀតណាមនិងកម្ពុជា សមាគមមិត្តភាពកម្ពុជា - វៀតណាមនៅខេត្តថៃប៊ិញ៖ ពូនជ្រុំចំណងសាមគ្គីភាពមិត្តភាពរវាងវៀតណាមនិងកម្ពុជា
ទំនាក់ទំនងកម្ពុជា - វៀតណាមកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ ទំនាក់ទំនងកម្ពុជា - វៀតណាមកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ

រាជរដ្ឋាភិបាលកម្ពុជាប្រគល់ឧបករណ៍វេជ្ជសាស្រ្តជូនទីក្រុងហូជីមិញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19

ក្នុងពិធីទទួល លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានសម្ដែងនូវអំណរគុណចំពោះជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជំនួយនេះបានបង្ហាញទំនាក់ទំនងភាពជាអ្នកជិតខាង ជិតស្និទ្ធ មិត្តភាព និងបញ្ជាក់ពីប្រពៃណីជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។

ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19
លោកស្រី To Thi Bich Chau ទទួលថវិកា ២០០,០០០ ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា (រូបថត៖ hcmcpv.org.vn)

លោកស្រី To Thi Bich Chau ជឿជាក់ថា ប្រទេសទាំងពីរនឹងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ស្ដារសេដ្ឋកិច្ច និងពាណិជ្ជកម្ម រៀបចំឡើងវិញនូវជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។

លោក សុខ ដារ៉េត ចែករំលែកចំពោះការលំបាករបស់ទីក្រុងហូជីមិញ នៅពេលកន្លងមក ព្រមទាំងបញ្ជាក់ថា ការជួយគាំទ្រគ្នាទៅវិញទៅមកនាបច្ចុប្បន្ននេះបានបង្ហាញសាមគ្គីភាព និងការចែករំលែករវាងវៀតណាមនិងកម្ពុជា។ លោក សុខ ដារ៉េត រំពឹងថា ជំនួយនេះនឹងជួយទីក្រុងហូជីមិញគ្រប់គ្រងជំងឺ Covid-19 ធ្វើឲ្យស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន ស្ដារនិងអភិវឌ្ឍផលិតកម្ម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត