Trending now

ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស

17:17 | 16/10/2021 ឌីណា

យុគសម័យ - របាយការណ៍នៅឯកិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការទូតវ៉ាក់សាំងរបស់ក្រសួងការបរទេស​បានបង្ហាញថានៅខែកញ្ញាដល់ខែតុលានិងនៅចុងឆ្នាំ ២០២១ ចំនួនវ៉ាក់សាំងការពារជំងឺ Covid -19 បានមកដល់វៀតណាមវជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី ១៣ ខែតុលាវៀតណាមបានទទួលវ៉ាក់សាំងចំនួនប្រហែល ៩០ លានដូស។

រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Vero Cell ពីក្រុមហ៊ុនស៊ីណូផាម (ចិន) ចំនួន ២០ លានដូស រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Vero Cell ពីក្រុមហ៊ុនស៊ីណូផាម (ចិន) ចំនួន ២០ លានដូស
ទីក្រុងហាណូយ ទទួលវ៉ាកសាំង Vero Cell ចំនួន ១,៣ លានដូស ទីក្រុងហាណូយ ទទួលវ៉ាកសាំង Vero Cell ចំនួន ១,៣ លានដូស
ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស

សាស្រ្តាចារ្យ បណ្ឌិត Tran Dac Phu ។ (រូបថត៖ laodong.com.vn)

វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងគាំទ្រដំណើរផលិតក្នុងស្រុកនិងការធ្វើតេស្តវ៉ាក់សាំង នាំចូលថ្នាំមួយចំនួនដើម្បីព្យាបាលជំងឺ Covid -19 ។

ក្រុមហ៊ុនវៀតណាមមួយចំនួនបានសម្របសម្រួលជាមួយក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក រុស្ស៊ីនិងជប៉ុនដើម្បីទទួលការផ្ទេរបច្ចេកវិទ្យា សាកល្បងនិងផលិតវ៉ាក់សាំង mRNA បច្ចេកវិទ្យាថ្មីវេចខ្ចប់ផលិតផលសម្រាប់វ៉ាក់សាំង Sputnik V ។

ក្រុមហ៊ុន Nanogen របស់វៀតណាមបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយឥណ្ឌាស្តីពីការធ្វើតេស្តនិងកិច្ចសហប្រតិបត្តិការ​ផលិតវ៉ាក់សាំង។

ប្រទេសវៀតណាមបានទទួលឧបករណ៍ពេទ្យ សម្ភារៈនិង​បរិក្ខាពេទ្យដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានតំលៃទឹរាប់សិបលានដុល្លារអាមេរិកពីដៃគូ អង្គការអន្តរជាតិនិងជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីគាំទ្រ​​ការព្យាបាលទាន់​ពេល​​​វេលា ក្នុងកំឡុងពេលដែលចំនួនករណីកំពុងកើនឡើ ងរួមចំណែកកាត់បន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាល។

ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស

ការធ្វើតេស្តរកមេរោគកូវីដ -១៩ នៅក្នុងសហគមន៍។ ( រូបថត៖ Vu Phuong)

រហូតមកដល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងដូសទី១ដល់ប្រជាជនជាង ៥៤% នៃប្រជាជនដែលមានអាយុពី ១៨ ឆ្នាំឡើង​ទៅនិងចាក់វ៉ាក់សាំងដូសទីពីរប្រហែល ២២% នៃចំនួនប្រជាជន។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ ក្រុមការងាររបស់រដ្ឋាភិបាលស្តីពីការទូតវ៉ាក់សាំងនឹងបន្តតស៊ូមតិជំរុញនិងស្នើដៃគូចែកចាយវ៉ាក់សាំង តាមការប្តេជ្ញាចិត្តរបស់ពួកគេនិងផ្តល់យោបល់ដល់រដ្ឋាភិបាលអំពីផែនការមេស្តីពីតម្រូវការវ៉ាក់សាំងសម្រាប់ឆ្នាំ ២០២២ ។

ក្រុមការងារបានលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផលិតវ៉ាក់សាំង ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​វ៉ាក់សាំងក្នុងស្រុក ធានានូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនិងស្វ័យភាពវ៉ាក់សាំង ក្នុងរយៈពេលវែងនិងលើកកម្ពស់ការទទួលបានថ្នាំសម្រាប់ការ​ព្យាបាលជំងឺ Covid-19 ./.

ឌីណា

Dang Cong san

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យ គឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាមថ្មី
មិត្តចិនចែករំលែកអនុស្សាវរីយ៍ និងអារម្មណ៍ក្នុងឱកាសទិវាបុណ្យជាតិវៀតណាមលើកទី៨០
កូន​ស្រី​ចិញ្ចឹម​របស់​ពូ Ho ចែករំលែក​អំពី​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​វៀតណាម
អភិបាលក្រុង Saint Petersburg (រុស្ស៊ី) អបអរសាទរទិវាបុណ្យជាតិវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទំនាក់ទំនងការទូតរបស់ប្រជាជន
លោក Boviengkham Vongdara៖ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការ​រីកចម្រើន និង​សាមគ្គីភាព​របស់​វៀតណាម