យុគសម័យ - មកទស្សនាខេត្ត Ninh Thuan ស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាមដែលធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារទេសភាពធម្មជាតិបែបរ៉ូមែនទិក ស្រស់ស្អាតដូចក្នុងខ្សែភាពយន្ត។ ភ្ញៀវអាចទស្សនាកន្លែងដែលយុវជនចូលចិត្តនិងថតរូប។
![]() |
![]() |
ឈូងសមុទ្រ Vinh Hy
អាស័យដ្ឋាន៖ ឃុំ Vinh Hai ស្រុក Ninh Hai
ចាកចេញពីកណ្តាលទីក្រុង Phan Rang - Thap Cham ប្រហែល ៤០ គីឡូម៉ែត្រ តាមទិសឦសាននៃខេត្ត Ninh Thuan ភ្ញៀវទេសចរនឹងមកកាន់ឈូងសមុទ្រ Vinh Hy។ គោលដៅនេះត្រូវបានគេចាប់អារម្មណ៍ ដោយទឹកសមុទ្រពណ៌ខៀវស្រងាត់ ភ្នំព្រៃធំនិងអស្ចារ្យ។ កន្លែងនេះក៏ជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវគយគន់ទេសភាពថ្ងៃលិចដ៏រ៉ូមែនទិកបំផុតនៅខេត្ត Ninh Thuan។
ដោយផ្អែកលើថវិការបស់ភ្ញៀវទេសចរ គេអាចកក់សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលលំហែកាយ ឬបោះជំរុំ នាពេលយប់។ ជិះទូកទៅលេងឆ្នេរសមុទ្រ នេសាទ ហែលទឹកមុជទឹកសមុទ្រនិងគយគន់ផ្កាថ្ម ... គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដែលភ្ញៀវទេសចរជាច្រើនចូលចិត្ត។
![]() |
ឈូងសមុទ្រ Vinh Hy ត្រូវបានគេចាត់ទុកថាជាឈូងសមុទ្រមួយដ៏ស្រស់ស្អាតបំផុត នៅក្នុងប្រទេសវៀតណាម។ (រូបថត៖ Whereizhanhan, quintramm ) |
វាលចិញ្ចឹមសត្វចៀម An Hoa
អាសយដ្ឋាន៖ ភូមិ An Hoa ឃុំ Xuan Hai ស្រុក Ninh Hai
ស្ថិតនៅចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីកណ្តាលទីក្រុង Phan Rang – Thap Cham វាលចិញ្ចឹមសត្វចៀម An Hoa ជាកន្លែងមកទស្សនាដែលទាក់ទាញយុវវ័យ នៅពេលមកលេងខេត្ត Ninh Thuan ។ មកដល់ទីនេះ អ្នកនឹងគយគន់ទេសភាពដ៏ស្ងប់ស្ងាត់និងស្រស់ស្អាត ដូចក្នុងកំណាព្យ ហ្វូងចៀមកំពុងស៊ីស្មៅនៅលើវាលស្មៅដ៏ធំល្វឹងល្វើយ។
នាព្រឹកព្រលឹមឬពេលរសៀលគឺជាពេលវេលាដ៏ល្អបំផុត ដើម្បីមកទស្សនាវាលស្មៅ។ ចាប់ពីម៉ោង ៧ ព្រឹកដល់ ៨:០០ ព្រឹក ហ្វូងចៀមនឹងត្រូវដេញចេញពីក្រោលចៀម។ ក្រៅពីការថតរូប ភ្ញៀវអាចស្វែងយល់នូវការរស់នៅបែបចិញ្ចឹមសត្វចៀមនិងផ្លាស់ប្តូរទីកន្លែងរឿយៗ ដោយស្នើសុំដេកនៅផ្ទះរបស់ប្រជាជនក្នុងតំបន់។
![]() |
នៅជុំវិញបឹងទំនប់ Thanh Son គឺជាកន្លែងដែលមនុស្សជាច្រើនមកថតរូបជាមួយហ្វូងចៀម។ (រូបថត៖ Queenie.hn, trangtrann .__ ) |
ប្រាសាទជនជាតិចាម Po Klong Garai
អាស័យដ្ឋាន៖ Doi Trau សង្កាត់ Do Vinh ទីក្រុង Phan Rang – Thap Cham
នៅពេលមើលពីឆ្ងាយ ប្រាសាទជនជាតិចាមលេចធ្លោជាមួយនឹងឥដ្ឋពណ៌ក្រហមឆ្អិនឆ្អៅនិងលក្ខណៈ ស្ថាបត្យកម្មប្លែកៗ។ ស្នាដៃបុរាណនេះគឺជារូបភាពមួយក្នុងចំណោមរូបភាពដែលបង្កើតនិក្ខិត្តសញ្ញាសំរាប់ទឹកដី Ninh Thuan។ កន្លែងនេះមានទីតាំងនៅលើភ្នំដ៏ធំមួយដែលត្រូវបានសាងសង់ តាំងពីចុងសតវត្សរ៍ទី ១៣ រហូតដល់ដើមសតវត្សរ៍ទី ១៤ ។
ប្រាសាទជនជាតិចាមចំងាយប្រហែល ៧ គីឡូម៉ែត្រ តាមទិសខាងលិច ប្រាសាទជនជាតិចាម Po Klong Garai រួមមានប្រាសាទចំនួន ៣ ។ ក្នុងនោះប្រាសាទសំខាន់មានកំពស់ ២០.៥ ម។ ប្រាសាទភ្លើងមានកំពស់ ៩,៣១ ម៉ែត្រ។ ប្រាសាទមានច្រកទ្វារកំពស់ ៨.៥៦ ម។ អ្នកទេសចរមកទស្សនានៅទីនេះអាចជួលសំលៀកបំពាក់រសប់សជនជាតិចាម ដើម្បីថតរូប។
![]() |
ប្រាសាទនេះគឺជាកន្លែងសក្ការបូជាសំរាប់ស្តេច Po Klong Garai (ស្តេច Che Man) ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ចម្ការទំពាំងបាយជូរ Ninh Thuan
ខេត្ត Ninh Thuan គឺជាខេត្តមួយក្នុងចំណោមខេត្តដែលផ្គត់ផ្គង់ទំពាំងបាយជូរស្រស់ៗ និងច្រើនបំផុត នៅក្នុងប្រទេស។ ដូច្នេះនៅពេលមកលេងចម្ការទំពាំងបាយជូរនិង check-in ទេសភាពដ៏ស្រស់ស្អាត ដូចនៅទ្វីបអ៊ឺរ៉ុបគឺជាបទពិសោធន៍ដែលអ្នកទេសចរមិនគួររំលងចោលនៅឡើយ។ នាខែមេសា ខែសីហានិងខែធ្នូគឺជាពេលវេលាល្អបំផុតសម្រាប់ការមកទស្សនា។
នៅពេលនេះចម្ការទំពាំងបាយជូរកំពុងប្រមូលផលហើយ។ អ្នកទស្សនាអាចចូលមើលនិងថតរូងផ្លែទំពាំងបាយជូរធំនិងមូលដោយសេរី ។ លើសពីនេះទៀត ភ្ញៀវទេសចរអាចទិញទំពាំងបាយជូរនិងផលិតផលទំពាំងបាយជូរជាអំណោយ។
![]() |
![]() |
ចម្ការទំពាំងបាយជូរល្បី ៗ មិនឆ្ងាយពីទីក្រុង Phan Rang Thap Cham ទេ ដូច្នែ ភ្ញៀវងាយស្រួលក្នុងការធ្វើដំណើរ។ (រូបថត៖ Vietnam net) |
ទួលភ្នំដីខ្សាច់ Nam Cuong
អាសយដ្ឋាន៖ ភូមិ Tuan Tu ឃុំ An Hai ស្រុក Ninh Phuong
ដោយមានចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីទីក្រុង Phan Rang – Thap Cham ដែលលាក់ខ្លួននៅខាងក្រោយចំការទំពាំងបាយជូរនិងផ្លូវដីខ្សាច់ ទួលភ្នំដីខ្សាច់ Nam Cuong ទាក់ទាញភ្ញៀវទេសចរដោយសម្រស់ធម្មជាតិ។ ទួលភ្នំដីខ្សាច់ដ៏ធំនេះជាប់នឹងជីវិតសាមញ្ញ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នរបស់ជនជាតិចាម។
ពេលព្រឹកព្រលឹម (ប្រហែលម៉ោង ៥-៧ ព្រឹក) ឬពេលល្ងាច (ប្រហែល ១៦-១៨h) គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីមកលេងនិងថតរូប នៅលើទួលភ្នំដីខ្សាច់។ នៅពេលនេះ ពន្លឺនៃព្រះអាទិត្យមិនខ្លាំងទេ ឬនៅពេលថ្ងៃលិចធ្វើឱ្យទីស្ថានកាន់តែរ៉ូមែនទិកនិងទាក់ទាញភ្ញៀវ។
![]() |
![]() |
ពីលើទួលភ្នំខ្សាច់ ភ្ញៀវទេសចរអាចកោតសរសើរសមុទ្រនីញជូនិងជួរភ្នំចាបាងនៅចម្ងាយ។ (រូបថត៖ insta) |
zing.com.vn
មតិពីមិត្តអ្នកអាន