Trending now

រដ្ឋាភិបាលវៀតណាម សុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធ នៅខេត្ត Ninh Thuan ដើម្បី​អភិវឌ្ឍន៍សេដ្ឋកិច្ច

18:09 | 16/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

ស្ថិតនៅចំកណ្តាលនៃតំបន់ចតុកោណទេសចរណ៍ភាគកណ្តាលបែកខាងត្បូង រួមមាន៖ ទីក្រុង Da Lat Nha Trang (Khanh Hoa) Phan Thiet (Binh Thuan) និងទីក្រុងហូជីមិញនោះ ខេត្ត Ninh Thuan គឺជាមណ្ឌលពាណិជ្ជកម្មសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់។ ដូច្នេះហើយ Ninh Thuan កំពុងជំរុញការកសាង ដំឡើងថ្នាក់ និងសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ឆ្លៀតយកជាអតិបរមានូវគុណសម្បត្តិនៃទីតាំងនិងធនធានទេសចរណ៍ ក្លាយជាចំណុចភ្លឺសម្រាប់ការវិនិយោគនិងសេដ្ឋកិច្ចរបស់តំបន់និងទូទាំងប្រទេស។

ស្វែងរកខេត្ត Ninh Thuan​​ (វៀតណាម) - ពណ៌បៃតងលើ «វាលខ្សាច់» ស្វែងរកខេត្ត Ninh Thuan​​ (វៀតណាម) - ពណ៌បៃតងលើ «វាលខ្សាច់»
កងរាជអាវុធហត្ថខេត្តស្វាយរៀងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំក្រសួងនគរបាល និងថ្នាក់ដឹកនាំខេត្ត Tay Ninh និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Nin កងរាជអាវុធហត្ថខេត្តស្វាយរៀងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំក្រសួងនគរបាល និងថ្នាក់ដឹកនាំខេត្ត Tay Ninh និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Nin
Ninh Thuan នឹងអភិវឌ្ឍន៍និងបង្កើតតំបន់ទីក្រុងឆ្នេរសមុទ្រ។
Ninh Thuan នឹងអភិវឌ្ឍន៍និងបង្កើតតំបន់ទីក្រុងឆ្នេរសមុទ្រ។

នៅឆ្នាំ ១៩៩២ នៅពេលដែលខេត្ត Ninh Thuan ទើបបានបង្កើតឡើងវិញ ប្រព័ន្ធគមនាគមន៍របស់ខេត្តមានប្រវែងត្រឹមតែជាង ៥០០ គីឡូម៉ែត្រប៉ុណ្ណោះ ជាមួយនឹងផ្លូវចាស់ តូចចង្អៀត និងខូចគុណភាព។ Ninh Thuan បានអនុវត្តយ៉ាងក្លៀវក្លានូវយន្តការនិងគោលនយោបាយថ្មីៗ ក្រៀងគររាល់ប្រភពធនធានដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ មកទល់ពេលនេះ ប្រព័ន្ធគមនាគមន៍របស់ខេត្តមានការអភិវឌ្ឍយ៉ាងទូលំទូលាយ ដែលមានប្រវែងសរុបជាង១.៥០០គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានប្រវែង១៧៤គីឡូម៉ែត្រ ផ្លូវខេត្តចំនួន ១៤ ប្រវែង ៣២៤ គីឡូម៉ែត្រ និងខ្សែផ្លូវសំខាន់ៗជាច្រើនទៀត។

បើយោងតាមផែនការមេដំណាក់កាលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត Ninh Thuan បានតម្រងទិសអភិវឌ្ឍន៍ និងបង្កើតតំបន់ទីក្រុងឆ្នេរសមុទ្រចំនួន ៦ រួមមាន៖ Vinh Hy, Thanh Hai, Khanh Hai, Phan Rang Thap Cham, Son Hai និង Ca Na សំដៅបង្កើតជាទីក្រុងទេសចរណ៍នៅតំបន់ខាងជើង និងខាងត្បូងរបស់ខេត្ត។ លោក Nguyen Nhu Nguyen អនុប្រធានមន្ទីរសំណង់ខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ដើម្បីសម្រេចបាននូវគោលដៅនេះ វិស័យសំណង់បានធ្វើសេនាធិការយ៉ាងសកម្មដល់គណៈកម្មាធិការខេត្ត កែសម្រួលកម្មវិធីអភិវឌ្ឍន៍ទីក្រុងរបស់ខេត្តដំណាក់កាលឆ្នាំ ២០២១-២០២៥ និងទិសដៅរហូតដល់ឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ វិស័យសំណង់ក៏បានផ្តល់ប្រឹក្សាដល់គណៈកម្មាធិការប្រជាជន និងក្រុមប្រឹក្សាប្រជាជនខេត្ត ដើម្បីចេញផ្សាយសេចក្តីសម្រេចចិត្ត ក៏ដូចជាសេចក្តីសម្រេចស្តីពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៥ ទិសដៅឆ្នាំ២០៣០។ នេះគឺជាកម្មវិធីសំខាន់ចំនួនពីរ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតផែនការ និងកម្មវិធីក្នុងទិសដៅអភិវឌ្ឍន៍ទីក្រុង របស់ខេត្ត Ninh Thuan”។

គោលដៅរបស់ខេត្ត Ninh Thuan ដល់ឆ្នាំ ២០៣០ គឺដើម្បីសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសំខាន់ៗតាមទិសដៅស៊ីសង្វាក់គ្នា ទំនើប អន្តរកម្ម មានលក្ខណៈតភ្ជាប់ខ្ពស់ ពង្រីកសក្តានុពលនិងគុណសម្បត្តិនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែសមុទ្រ ប្រព័ន្ធធារាសាស្រ្ត ទីក្រុង តំបន់និងចង្កោមឧស្សាហកម្ម។ បច្ចុប្បន្ន ខេត្ត Ninh Thuan កំពុងសាងសង់កំពង់ផែសមុទ្រ Ca Na ដែលមានទំហំ ១០៨ ហិកតា នៅឃុំ Phuoc Diem ស្រុក Thuan Nam។ នេះជាកំពង់ផែទឹកជ្រៅដែលមានទីតាំងអំណោយផល ដើម្បីក្លាយជាទីកន្លែងឆ្លងកាត់ទំនិញសម្រាប់តំបន់ឆ្នេរសមុទ្រភាគកណ្តាលបែកខាងត្បូង និងតំបន់ Tay Nguyen។ ខេត្តក៏បានអនុម័តលើគម្រោងផ្លូវតភ្ជាប់កំពង់ផែ Ca Na ទៅកាន់តំបន់Tay Nguyen; គម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ផ្នែក Cam Lam (Khanh Hoa) និង Vinh Hao (Binh Thuan); បើកការដ្ឋានសាងសង់ខ្សែផ្លូវដែលតភ្ជាប់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ជាមួយផ្លូវជាតិលេខ១ និងកំពង់ផែ Ca Na និងផ្លូវតភ្ជាប់ពីស្រុក Ninh Son ទៅស្រុក Duc Trong (Lam Dong)ផងដែរ។

រោងចក្រថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ Trung Nam នៅឃុំ Bac Phong ស្រុក Thuan Bac ខេត្ត Ninh Thuan។ រូបថត៖ qdnd.vn
រោងចក្រថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ Trung Nam នៅឃុំ Bac Phong ស្រុក Thuan Bac ខេត្ត Ninh Thuan។ រូបថត៖ qdnd.vn

នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តលើផែនការមេស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធអាកាសយានដ្ឋានលើទូទាំងប្រទេសដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងនោះមានព្រលានយន្តហោះ Thanh Son ខេត្ត Ninh Thuan ផងដែរ។ ផែនការនេះនឹងជួយខេត្ត Ninh Thuan មានមធ្យោបាយដឹកជញ្ជូនទាំង៥ រួមមាន ផ្លូវគោក ផ្លូវដែក កំពង់ផែសមុទ្រ ផ្លូវទឹកក្នុងស្រុកនិងផ្លូវអាកាស ដោយបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខក្នុងតំបន់។ លោក Nguyen Van Vinh ប្រធានមន្ទីរដឹកជញ្ជូនខេត្ត Ninh Thuan បានឲ្យដឹងថា៖ “លោកនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចបំពេញផែនការសាងសងព្រលានយន្តហោះ Thanh Son ដែលនឹងបង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ជាពិសេសការអភិវឌ្ឍទេសចរណ៍ ហើយបានបើកនិន្នាការអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្ត Ninh Thuan ផងដែរ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Ninh Thuan ក៏មានភាពសកម្មនិងប្តូរផ្តាច់ដើម្បីបញ្ចូលផែនការសាងសងព្រលានយន្យហោះ Thanh Son ទៅក្នុងផែនការជាតិ ដើម្បីឱ្យខេត្តមានមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស”។

ក្រៅពីផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបណ្តាញគមនាគមន៍នោះ ខេត្ត Ninh Thuan ក៏កំពុងអំពាវនាវ និងទាក់ទាញការវិនិយោគលើវិស័យបញ្ជូនអគ្គិសនី ថាមពលស្អាត ថាមពលកកើតឡើងវិញ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ ខេត្ត Ninh Thuan បានអនុម័តលើគោលការណ៍វិនិយោគ និងផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគសម្រាប់គម្រោងថាមពលចំនួន ៦៣ ដែលមានទុនវិនិយោគសរុបជាង ៤,៥ ពាន់លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ខែមិថុនា ខេត្តមានគម្រោងសាងសង់រួចរាល់ចំនួន ៥៤ ដែលតភ្ជាប់បណ្តាញអគ្គិសនីជាតិ ដោយសមត្ថភាពសរុបជិត ៣៤០០ មេហ្គាវ៉ាត់។ គម្រោងទាំងនេះធ្វើឱ្យ Ninh Thuan ក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ប្រទេសទាំងមូល។ លោក Nguyen Tam Tien អគ្គនាយក Trung Nam Group ដែលកំពុងអនុវត្តគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ៤៥០ មេហ្គាវ៉ាត់នៅឃុំ Phuoc Minh ស្រុក Thuan Nam បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនខេត្តតែងតែរួមដំណើរជាមួយអាជីវកម្ម ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងបទប្បញ្ញត្តិស្តីពីយន្តការ គោលនយោបាយ និងក្រសួង ស្ថាប័នមជ្ឈិម។ ជាពិសេស សេចក្តីសម្រេចចិត្តលេខ ១១៥ របស់រដ្ឋាភិបាលបានបង្កើតលក្ខខណ្ឌដ៏សំខាន់ក្នុងការអំពាវនាវវិនិយោគិនឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ។ ចំណុចខុសគ្នាមួយទៀតគឺ គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan រួមជាមួយវិនិយោគិន បានធ្វើការជាមួយរដ្ឋសភា រដ្ឋាភិបាល ក្រសួង និងសាខា ដើម្បីបង្កើតគម្រោងដំបូងគេដែលប្រគល់ឱ្យវិនិយោគិនឯកជន មកបណ្តាក់ទុនលើគម្រោងសាងសង់ស្ថានីយរង និងខ្សែបញ្ជូនអគ្គីសនី ៥០០kvនៅក្នុងតំបន់”។

នាពេលខាងមុខ នៅពេលដែលផ្លូវល្បឿនលឿន Cam Lam-Vinh Hao ចាប់ផ្តើមដំណើរការ នឹងបង្កើនសមត្ថភាពពាណិជ្ជកម្មនិងបង្កើតបណ្តាញផ្លូវគោករវាងកំពង់ផែទូទៅ Ca Na ព្រលានយន្តហោះ Thanh Son ... និងមូលដ្ឋាននានាក្នុងតំបន់។ តាមនោះ ខេត្ត Ninh Thuan នឹងបង្កើតតំបន់ទីប្រជុំជនភស្តុភារសម្រាប់ឧស្សាហកម្ម រ៉ែ ថាមពល តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូងសំដៅរួមចំណែកបង្កើនប្រសិទ្ធភាពនៃសក្តានុពលនិងគុណសម្បត្តិ ដើម្បីបោះជំហានទៅមុខ ឈានឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ