ទ្រើងទំពាំងបាយជូរជាច្រើនមានផ្លែទន់មែក វាលដាំប្រទាលកន្ទុយក្រពើស្រស់ស្អាតនិងវាលទំពាំងបារាំងបក់បោកក្នុងខ្យល់ដែលគ្របដណ្តប់លើតំបន់ដីរាំងស្ងួត បាំងបិទដោយវាលខ្សាច់ស …បង្កើតគំនូរកសិកម្មពោរពេញទៅដោយជីវភាពរស់វវើក នៅខេត្ត នីញធួន (Ninh Thuan)ដែលជាកន្លែងបានចាត់ទុកថា “វាលខ្សាច់តូច”នៃប្រទេសវៀតណាម។ កសិផលពិសេសទាំងនេះមិនត្រឹមតែជួយខេត្ត នីញធួន (Ninh Thuan) “គ្របដណ្តប់ពណ៌បៃតង់”លើតំបន់ដីរាំងស្ងួត តែប៉ុណ្ណោះទេ ថែមទាំងមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ពីមួយថ្ងៃទៅមួយថ្ងៃ។
![]() |
![]() |
![]() |
ខេត្ត នីញធួន (Ninh Thuan) |
គ្រប់ដណ្តប់ពណ៌បៃតង់លើ “វាលខ្សាច់”ដោយដំណាំកសិកម្មពិសេស
ខេត្ត នីញធួន (Ninh Thuan) ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ដែលបានចាត់ទុកជាវាលខ្សាច់តូចនៅប្រទេសវៀតណាម ដោយសារភូមិសាស្ត្រមានវាលខ្សាច់ជាច្រើន បរិមាណទឹកភ្លៀងតិច ដូច្នេះស្ថានភាពរាំងស្ងួតនិងអាកាសធាតុក្តៅពេញឆ្នាំ។ ផ្ទៃដីវាលខ្សាច់នៅខេត្ត នីញធួន (Ninh Thuan) ប្រហែល ៤១.០២១ ហិចតា ស្មើ ១២,២១% នៃផ្ទៃដីទូទាំងខេត្ត។
តាមរយៈគុណវិបត្តិបណ្ដាលមកពីអាកាសធាតុ ប្រជាជននៅទីនេះបានកម្លាយឲ្យទៅជាគុណសម្បត្តិ ដោយរបៀបដាំទំពាំងបាយជូរដែលជាពូជដំណាំធន់នឹងក្តៅ និងភាពរាំងស្ងួត។ ហេតុដូច្នេះ ចាប់ពីតំបន់ដីដ៏តឹងតែង ខេត្ត នីញធួន (Ninh Thuan) ក្លាយទៅជាតំបន់ដ៏អស្ចារ្យសម្រាប់ដំណាំទំពាំងបាយជូរដោយចៃដន្យ។
![]() |
អនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងការដាំ និងថែទាំទំពាំងបាយជូរ។ រូបថត៖ ឡេមិញ/VNP |
ដំណាំទំពាំងបាយជូរនាំចូលក្នុងប្រទេសវៀតណាម ចាប់ពីឆ្នាំ១៩៦០ និងត្រូវដាំនៅមជ្ឈមណ្ឌល ញ៉ាហូ (Nha Ho) បច្ចុប្បន្ននេះបានក្លាយទៅជាវិទ្យាស្ថានស្រាវជ្រាវកប្បាសនិងអភិវឌ្ឍន៍កសិកម្ម ញ៉ាហូ (Nha Ho) (ស្រុក នីញសើន (Ninh Son) ខេត្ត នីញធួន (Ninh Thuan) ដែលមានពូជទំពាំងបាយជូរមានប្រភពដើមនៅតំបន់ត្រូពិច និងអាកាសធាតុក្តៅនិងត្រជាក់ល្មម ដែលមកពីប្រទេសថៃ កូរ៉េខាងត្បូង និងអាមេរិក។ យោងតាមស្ថិតិរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត គិតត្រឹមដំណាច់ឆ្នាំ ២០២២ ទូទាំងខេត្តមានផ្ទៃដីដាំទំពាំងបាយជូរគ្រប់ប្រភេទប្រមាណ ១.១១៤ ហិចតា ក្នុងនោះផ្ទៃដីដាំទំពាំងបាយជូក្រហមប្រពៃណី និងទំពាំងបាយជូរពណ៌បៃតង NH ០១ - ៤៨ មានប្រមាណ ៨០% នៃផ្ទៃដីសរុប។ ជាមធ្យម ខេត្ត និញធួន (Ninh Thuan) ផ្គត់ផ្គង់ដល់ទីផ្សារប្រចាំឆ្នាំប្រហែល ២៦.៥៨៣ តោន ដែលក្នុងនោះទំពាំងបាយជូរហូបផ្លែស្រស់មាន ៨០% នៃផលទំពាំងបាយជូរសរុប។
កសិករដាំទំពាំងបាយជូរល្បីបំផុតនៅខេត្ត និញធួន (Ninh Thuan) គឺលោក ង្វៀនវ៉ាន់ម៉ូយ (Nguyen Van Moi) ជាម្ចាស់កសិដ្ឋានទំពាំងបាយជូរ បាម៉ូយ (Ba Moi) ឃុំ ភឿកធួន (Phuoc Thuan) ស្រុក និញភឿក (Ninh Phuoc) ។ លោកមានផ្ទៃដីដាំទំពាំងបាយជូរយកផ្លែហូបនិងទំពាំងបាយជូរធ្វើស្រាក្រហម ២ ហិចតា។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កសិដ្ឋានទំពាំងបាយជួររបស់គាត់បានក្លាយទៅជាកន្លែងទស្សនានិងហូបផ្លែទំពាំងបាយជួរសម្រាប់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី។
![]() |
ដំណើរការកែច្នៃបឋមនិងធ្វើចំណែកថ្នាក់ប្រទាលកន្ទុយក្រពើ នៅក្រុមហ៊ុនវាលស្រែវៀត ខេត្ត នីញធួន (Ninh Thuan)។ |
ខេត្ត និញធួន (Ninh Thuan) នៅមានភូមិដាំទំពាំងបាយជូរ ថាយអាន (Thai An) ឃុំ វិញហាយ (Vinh Hai) ស្រុក នីញហាយ (Ninh Hai)។ នៅទីនេះមានផ្ទៃដីដាំទំពាំងបាយជូរប្រហែល ២០០ ហិចតា ស្ថិតនៅបណ្តោយផ្លូវ ៧០២ ជាខ្សែផ្លូវទេសចរក្បែរសមុទ្រដែលចាត់ទុកជាផ្លូវស្អាតបំផុតនៅវៀតណាម ឆ្លងកាត់ឧទ្យានជាតិ នុយចួ (Nui Chua) ឆ្ពោះទៅកាន់ឈូងសមុទ្រ វិញហ៊ី (Vinh Hy)។ នេះគឺជាភូមិទំពាំងបាយជូរបំរើទេសចរល្បីល្បាញនៃតំបន់ ដោយមានចំការទំពាំងបាយជូរស្រស់ពណ៌បៃតង់ធំល្វឹងល្វើយនិងទ្រើងទំពាំងបាយជូរទុំដែលទាក់ទាញភ្ញៀវ។ ក្រៅពីដំណាំទំពាំងបាយជូរ ទំពាំងបារាំង ប្រទាលកន្ទុយក្រពើ ផ្លែប៉ោមក៏ត្រូវបានគេចាត់ទុកជាដំណាំឈានមុខនៃវិស័យកសិកម្មខេត្ត នីញធួន (Ninh Thuan) ដោយសារលក្ខណៈការលូតលាស់ធម្មជាតិសមស្របនឹងតំបន់ដីនៅទីនេះ។
បច្ចុប្បន្នទំពាំងបារាំង បានគេចាត់ទុកជាដំណាំមួយដែលជួយ "បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ" នៅភូមិភាគ ដោយទិន្នផល និងគុណភាពខ្ពស់ ទីផ្សារប្រើប្រាស់ធំ និងពេលវាលាប្រមូលផលរហូតដល់ ៥ ឆ្នាំ។ បច្ចុប្បន្ននេះ ខេត្ត នីញធួន (Ninh Thuan) មានផ្ទៃដីដាំទំពាំងបារាំងជាង ២០០ ហិចតា ដែលដាំភាគច្រើននៅស្រុក នីញភឿក (Ninh Phuoc) និញហាយ (Ninh Hai) ធួនបាក (Thuan Bac) នីញសើន ( Ninh Son) និងទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham)។
![]() |
ដំណើរការចម្រាញ់ទឹកស៊ីរ៉ូទំពាំងបាយជូរ និងការផលិតស្រាក្រហម នៅកសិដ្ឋានទំពាំងបាយជូរ បាម៉ូយ (Ba Moi) ។ រូបថត៖ កុងដាត/VNP |
ប្រទាលកន្ទុយក្រពើ ក៏ជាដំណាំងាយស្រួលដាំងាយស្រួលថែទាំ ពេលវេលាដាំដល់ពេលវេលាប្រមូលផលមានរយៈពេលខ្លី ដែលស័ក្តិសមសម្រាប់លក្ខខណ្ឌដាំដុះរបស់ប្រជាពលរដ្ឋដែលមានដើមទុនតិច ប្រើទឹកតិចតួចសម្រាប់ស្រោចស្រព នៅតំបន់ដែលមានអាកាសធាតុស្ងួតហួតហែងដូចខេត្ត នីញធួន ( Ninh Thuan)។ បច្ចុប្បន្ន ទូទាំងខេត្តមានផ្ទៃដីដាំប្រទាលកន្ទុយក្រពើប្រមាណ ៣៥០ ហិចតា ដែលដាំភាគច្រើននៅក្នុងសង្កាត់ វ៉ាន់ហាយ (Van Hai) (ទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham) ស្រុក នីញភឿក (Ninh Phuoc) ធួនបាក (Thuan Bac) នីញសើន ( Ninh Son) ។ ប្រទាលកន្ទុយក្រពើ ត្រូវបានគេទទួលស្គាល់ថាជាផលិតផលកសិកម្មពិសេសមួយក្នុងចំណោមផលិតផលកសិកម្មពិសេសចំនួន ១២មុខ របស់ ខេត្ត នីញធួន (Ninh Thuan)។
ខេត្ត នីញធួន (Ninh Thuan) បានកំណត់ថា ការអភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ រួមជាមួយនឹងឧស្សាហកម្មកែច្នៃ ការនាំចេញ និងការអភិវឌ្ឍទេសចរណ៍ជាភារកិច្ចសំខាន់មួយ ដើម្បីបង្កើតភាពទល់ច្រក និងនាំយកកសិកម្មបច្ចេកវិទ្យាខ្ពស់ឲ្យទៅជាមុខស្រួចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។
កម្លាយកសិកម្មបច្ចេកវិទ្យាខ្ពស់ឲ្យទៅជាមុខស្រួចក្នុងសេដ្ឋកិច្ច
ខេត្ត នីញធួន (Ninh Thuan) កំពុងជំរុញការអនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងផលិតកសិកម្ម ដើម្បីបង្កើតជាតំបន់ និងគម្រោងធំៗ និងផលិតកសិផលគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
យោងតាមលោក លេហៀន (Le Huyen) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត នីញធួន (Ninh Thuan) ការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្មគឺជានិន្នាការឈានមុខនិងជាតម្រូវការចាំបាច់ ក្នុងនិន្នាការសមាហរណកម្ម។
ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញនោះ ខេត្ត នីញធួន ( Ninh Thuan) ផ្តោតលើការកៀរគរធនធាន ពង្រាយអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយជាច្រើន។ នោះគឺពង្រឹងការឃោសនាលើការអភិវឌ្ឍកសិកម្មអនុវត្តបច្ចេកវិជ្ជាខ្ពស់; បង្កើតយន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ វិនិយោគលើមូលដ្ឋានសម្ភារៈបច្ចេកទេសនៃតំបន់ផលិតកម្ម និងតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់; ពង្រឹងការស្រាវជ្រាវ ការជ្រើសរើសពូជ និងដំណើរការ បច្ចេកវិទ្យាផលិតកម្ម។ ទន្ទឹមនឹងនោះ ខេត្ត នីញធួន (Ninh Thuan) ជំរុញអភិវឌ្ឍការកែច្នៃយ៉ាងស៊ីជម្រៅ ការតភ្ជាប់ផលិតកម្ម ការជំរុញពាណិជ្ជកម្ម ការពង្រីកទីផ្សារប្រើប្រាស់ផលិតផល អភិវឌ្ឍធនធានមនុស្សបម្រើដល់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់; បង្កើនប្រសិទ្ធភាពនៃការទាក់ទាញ និងការប្រើប្រាស់ធនធាន និងពន្លឿនការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់សកម្មភាពអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។
![]() |
ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញនោះ ខេត្ត នីញធួន ( Ninh Thuan) ផ្តោតលើការកៀរគរធនធាន ពង្រាយអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយជាច្រើន។ នោះគឺពង្រឹងការឃោសនាលើការអភិវឌ្ឍកសិកម្មអនុវត្តបច្ចេកវិជ្ជាខ្ពស់; បង្កើតយន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ វិនិយោគលើមូលដ្ឋានសម្ភារៈបច្ចេកទេសនៃតំបន់ផលិតកម្ម និងតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់; ពង្រឹងការស្រាវជ្រាវ ការជ្រើសរើសពូជ និងដំណើរការ បច្ចេកវិទ្យាផលិតកម្ម។ ម៉្យាងទៀត ខេត្ត នីញធួន (Ninh Thuan) ជំរុញអភិវឌ្ឍការកែច្នៃយ៉ាងស៊ីជម្រៅ ការតភ្ជាប់ផលិតកម្ម ការជំរុញពាណិជ្ជកម្ម ការពង្រីកទីផ្សារប្រើប្រាស់ផលិតផល អភិវឌ្ឍធនធានមនុស្សបម្រើដល់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់; បង្កើនប្រសិទ្ធភាពនៃការទាក់ទាញ និងការប្រើប្រាស់ធនធាន និងពន្លឿនការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់សកម្មភាពអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។
មហោស្រពទំពាំងបាយជូរនិងស្រាក្រហមគឺជាពិធីបុណ្យប្រពៃណីរបស់ខេត្ត និញធួន (Ninh Thuan) ដែលបានរៀបចំពីរឆ្នាំម្តង ដើម្បីកសាងម៉ាក់យីហោរបស់ខេត្ត ក្នុងនោះផលិតផលកសិកម្មមានប្រៀបខ្លាំងនិងលក្ខណៈពិសេស ហើយក៏ជាព្រឹត្តិការណ៍វប្បធម៌ ដើម្បីលើកតំកើងសោភណ្ឌភាពវប្បធម៌បណ្តាជនជាតិក្នុងខេត្ត។ ក្នុងឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះបានប្រព្រឹតិ្តទៅ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែមិថុនា និងជាមហោស្រពធំបំផុតដែលមិនធ្លាប់មាន។ |
នាពេលថ្មីៗនេះ ខេត្ត នីញធួន (Ninh Thuan) បានអនុវត្តគោលនយោបាយអាទិភាពជាច្រើន ដើម្បីទាក់ទាញ និងគាំទ្រសហគ្រាស និងសហករណ៍ ដើម្បីលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម ស្របតាមគំរូដែលបំពេញតាមស្តង់ដារ VietGAP, GlobalGAP, ISO, ISO/IEC ១៧០២៥, HACCP ផលិតផលកសិកម្មសរីរាង្គ។ .. ជាគំរូគឺទម្រង់រូបភាពផលិតទំពាំងបារាំងពណ៌បៃតងរបស់កសិដ្ឋានកសិកម្មសរីរាង្គ ទៀនទៀន (Tien Tien) សហករណ៍ តួនទូ (Tuan Tu) (ស្រុក និញភឿក (Ninh Phuoc); ទម្រង់រូបភាពផលិតកម្មស្រាក្រហមរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Ladora Farm (ស្រុក និញសើន (Ninh Son)) ទម្រង់រូបភាពការដាំត្រសក់ផ្អែមតាមបច្ចេកទេសខ្ពស់នៃសហករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់នៅតំបន់ខាងត្បូងនៃភាគកណ្តាល (ស្រុក បាកអាយ (Bac Ai))។
ជាពិសេស ក្រុមហ៊ុនភាគហ៊ុនអាហារ វាលស្រែវៀត (VietFarm) គឺជាសហគ្រាសឈានមុខគេនៅវៀតណាម ដែលមានឯកទេសក្នុងការផលិត កែច្នៃ និងនាំចេញប្រទាលកន្ទុយក្រពើ។ សហគ្រាសនេះបានធ្វើអាជីវកម្ម និងបង្កើនតម្លៃរបស់ប្រទាលកន្ទុយក្រពើប្រកបដោយប្រសិទ្ធភាព ដោយសារផ្ទៃដីដាំប្រទាលកន្ទុយក្រពើមានប្រមាណជាង ២០០ ហិចតា ដែលទទួលប័ណ្ណបញ្ជាក់ VietGAP និង GlobalGAP និងរោងចក្រកែច្នៃកន្ទុយក្រពើដ៏ធំជាងគេនៅវៀតណាម ដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម ថាយហាយ (Thanh Hai) ទីក្រុងហូជីមិញ (Ho Chi Minh) ... ទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham) ជាមួយនឹងខ្សែសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាផលិតទំនើបស្របតាមស្តង់ដារអន្តរជាតិ FSSC ២២០០០ ។ ផលិតផលរបស់ VietFarm មានវត្តមាននៅក្នុងប្រទេសជាង ២០ ជុំវិញពិភពលោក។
ក្នុងប៉ុន្មានឆ្នាំមកនេះ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវកប្បាស និងអភិវឌ្ឍកសិកម្ម ញ៉ាហូ (Nha Ho) ទទួលបានជោគជ័យក្នុងការបង្កើតពូជទំពាំងបាយជូរថ្មីមួយចំនួនដូចជា៖ NH០១- ៤៨, NH០១-១៥២, Black-Queen និងថ្មីៗបំផុតគឺពូជទំពាំងបាយជូរម្រាមដៃអត់គ្រាប់ NH០៤ -១០២ ត្រូវបានសាកល្បងដាំដោយជោគជ័យ។ ពូជទំពាំងបាយជូរប្រភេទថ្មីជាច្រើនកំពុងដាំនៅក្នុងតំបន់ឯកវប្បកម្មមួយចំនួននៃខេត្ត និញធួន (Ninh Thuan) ដែលត្រូវបានទទួល និងផលិតបន្ថែមដោយកសិករ ពង្រឹងរចនាសម្ព័ន្ធពូជ និងបំពេញតម្រូវការទីផ្សារ និងអ្នកប្រើប្រាស់ ។
![]() |
ផលិតផលតែទំពាំងបារាំងស្តង់ដារ VietGAP ត្រូវបានដាំនៅ និញធួន ( Ninh Thuan) ។ រូបថត៖ កុងដាត/VNP |
យោងតាមការអង្កេតរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា តម្លៃផលិតកម្មក្នុងផ្ទៃដី ១ ហិចតាដែលបានវិនិយោគផលិតកម្មកសិកម្មតាមទម្រង់រូបភាពអនុវត្តបច្ចេកវិទ្យាខ្ពស់ជាមធ្យមប្រហែល ៦០០លានដុង/ហិចតា/ឆ្នាំ។ ទម្រង់រូបភាពមួយចំនួន ដូចជាការដាំត្រសក់ផ្អែម ទំពាំងបារាំងពណ៌បៃតង់ទទួលបានជាង ១ ពាន់លានដុង / ហិចតា / ឆ្នាំ។
ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងកសិករក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មកសិកម្ម បានបង្កើតនូវអត្ថប្រយោជន៍សម្រាប់វិស័យកសិកម្ម ដែលមានលក្ខណៈពិសេសរបស់ខេត្ត និញធួន (Ninh Thuan) តាមរយៈនោះគឺដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់តម្លៃកសិផល ការពារបរិស្ថាន លើកកម្ពស់ជីវភាពរស់នៅ និងធ្វើឲ្យល្អប្រសើរជីវភាពរស់នៅរបស់កសិករ៕
ខេត្ត នីញធួន (Ninh Thuan) បានកំណត់គោលដៅថា ក្នុងកំឡុងឆ្នាំ ២០២១ - ២០២៥ អត្រាកំណើននៃតម្លៃផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ត្រូវតែឈានដល់ ៣០ - ៤០% ក្នុងមួយឆ្នាំ។ ខិតខំដល់ឆ្នាំ ២០២៥ នឹងមានតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៣ - ៥ ដែលមានផ្ទៃដីផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ឈានដល់ ១.០០០ ហិចតា តម្លៃផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ឡើងដល់ ៧០០ លានដុង/ហិចតា។ ហើយមានគម្រោងកសិកម្មបច្ចេកវិទ្យាខ្ពស់ដែលមានប្រសិទ្ធភាពប្រមាណ ៣០ ដែលក្នុងនោះស្រុកនីមួយៗមានគម្រោងពី ៤-៦ ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍផលិតផលពិសេសដែលមានសក្តានុពលនាំចេញ។ |
មតិពីមិត្តអ្នកអាន