Trending now

រំលឹកខួប ១០០ ឆ្នាំ ទិវាលោកប្រធានហូជីមិញ មកដល់ស្រុកកំណើតនៃបដិវត្តន៍ខែ តុលា

15:05 | 30/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

ថ្ងៃទី៣០ មិថុនា គឺជាខួប ១០០ ឆ្នាំ ទិវាលោកប្រធានហូជីមិញឈានជើងលើក ដំបូងចូលទីក្រុង Petrograd (សព្វថ្ងៃនេះជា Saint-Peterburg) ដែលជាស្រុកកំណើត នៃបដិវត្តខែតុលារុស្ស៊ី។

ឯកអគ្គរដ្ឋទូត អ្នកការទូត និងចៅក្រមចំនួន ៣៥០ នាក់បានចូលរួមក្នុងខួប ១០០ ឆ្នាំ និងសិក្ខាសាលានៃបណ្ឌិតសភាច្បាប់អន្តរជាតិ La Haye ឯកអគ្គរដ្ឋទូត អ្នកការទូត និងចៅក្រមចំនួន ៣៥០ នាក់បានចូលរួមក្នុងខួប ១០០ ឆ្នាំ និងសិក្ខាសាលានៃបណ្ឌិតសភាច្បាប់អន្តរជាតិ La Haye
វៀតណាមគ្រោងនឹងទទួលស្វាគមន៍ពលរដ្ឋទី ១០០ លាននៅខែមេសា ឆ្នាំ ២០២៣ វៀតណាមគ្រោងនឹងទទួលស្វាគមន៍ពលរដ្ឋទី ១០០ លាននៅខែមេសា ឆ្នាំ ២០២៣
រំលឹកខួប ១០០ ឆ្នាំ ទិវាលោកប្រធានហូជីមិញ មកដល់ស្រុកកំណើតនៃបដិវត្តន៍ខែ តុលា
"សេចក្តីព្រាង ទីមួយនៃទស្សនកថាស្ដីពីបញ្ហាប្រជាជាតិ និងអាណានិគម"

ទោះបីជាត្រឹមតែស្នាក់នៅក្នុងរយៈពេល៦ខែប៉ុណ្ណោះក៏ ដោយ ប៉ុន្តែពេលវេលានៅសហភាពសូវៀត (សព្វថ្ងៃជាសហព័ន្ធរុស្ស៊ី) មានអត្ថន័យ សំខាន់ជាពិសេស មិនត្រឹមតែចំពោះជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញប៉ុណ្ណោះ ទេ ថែមទាំងចំពោះចលនារំដោះជាតិរបស់ប្រទេសវៀតណាមទៀតផង។

តាមអ្នកជំនាញនានា ការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការយល់ដឹងអំពីគោលមាគ៌ាសង្គ្រោះជាតិ របស់លោក Nguyen Ai Quoc នោះគឺពេលវេលាដែលលោកបានអាន "សេចក្តីព្រាង ទីមួយនៃទស្សនកថាស្ដីពីបញ្ហាប្រជាជាតិ និងអាណានិគម" របស់លោក លេនីន លើកាសែត L'Humanité (មនុស្សធម៌) ដែលបោះពុម្ពនៅថ្ងៃទី ១៦ និងទី ១៧ ខែកក្កដា ឆ្នាំ ១៩២០។ នៅក្នុងទស្សនកថានេះ លោក ឡេនីន បានចង្អុលបង្ហាញឲ្យប្រជាជាតិ អាណានិគម ប្រទេសពឹងផ្អែក និងប្រទេសអភិវឌ្ឍន៍អន់ខ្សោយអំពីគោលមាគ៌ាដើម្បី រំដោះប្រជាជាតិខ្លួន។ នោះគឺជាមាគ៌ាបដិវត្តន៍អធននិយម។ លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov អ្នកវិទ្យាសាស្ត្រនយោបាយ នាយកវិទ្យាស្ថានហូជីមិញ នៃសាកល វិទ្យាល័យ Saint Petersburg បានឲ្យដឹងថា៖

រំលឹកខួប ១០០ ឆ្នាំ ទិវាលោកប្រធានហូជីមិញ មកដល់ស្រុកកំណើតនៃបដិវត្តន៍ខែ តុលា
លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov អ្នកវិទ្យាសាស្ត្រនយោបាយ នាយកវិទ្យាស្ថានហូជីមិញ នៃសាកល វិទ្យាល័យ Saint Petersburg

“នៅពេលដែលលោកហូជីមិញមកដល់សហភាពសូវៀត ដំបូងឡើយ លោក បានរៀនអំពីគោលលទ្ធិបដិវត្តន៍ សតិអារម្មណ៍ម៉ាក្ស-លេនីន និងមាគ៌ាកសាងប្រទេស កសាងបក្ស បណ្តុះបណ្តាលកម្មាភិបាល និងដំណាក់កាលសំខាន់បំផុតនៃបដិវត្តន៍ នោះគឺការក្រោកឈរឡើងទាំងស្រុងដើម្បីដណ្ដើមយករដ្ឋអំណាច និងការគ្រប់គ្រង ប្រទេសបន្ទាប់ពីដណ្ដើមបានរដ្ឋអំណាច។ ដូច្នេះហើយ ការដែលលោកហូជីមិញមក ដល់សហភាពសូវៀតក្នុងឆ្នាំ ១៩២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បដិវត្តន៍ វៀតណាម”។

ក្រោយពីដំណើរដំបូងនោះ លោក Nguyen Ai Quoc ក៏បានវិលត្រឡប់ទៅ សហភាពសូវៀតវិញ ដើម្បីសិក្សា និងធ្វើការក្នុងចលនាកុម្មុយនិស្តអន្តរជាតិ។ ពីនោះ លោកប្រធានបានសុក្រិតនូវមូលដ្ឋានទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង ហើយកំណត់មាគ៌ា ត្រឹមត្រូវដើម្បីនាំបដិវត្តន៍វៀតណាមឈានទៅជ័យជំនះពេញលេញ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី