Trending now

វាលសារាយសមុទ្រ - គោលដៅទេសចរណ៍ចាប់ចិត្តមួយ នៅខេត្ត Ninh Thuan

14:16 | 19/03/2021 ឌីណា

យុគសម័យ - វាលសារ៉ាយសមុទ្រ (ឃុំ​​ Phuoc Dinh ស្រុក Thuan Nam) កំពុងមកដល់ពេលវេលាដ៏ស្រស់ស្អាតបំផុតក្នុងឆ្នាំ​ដែល​ទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកទស្សនានិងគយគន់។

វាលសារាយសមុទ្រ - គោលដៅទេសចរណ៍ចាប់ចិត្តមួយ នៅខេត្ត Ninh Thuan
ទិដ្ឋភាពរួមនៃវាលសារាយ។

នៅពេលជំនោរចុះសារ៉ាយសម្រុទ្របានផុសចេញពីផ្ទៃទឹកដោយតោងជាប់នឹងផ្ទាំងថ្ម និងគ្របដណ្តប់ពេញផ្ទៃសមុទ្រ​បានបង្កើតជាពណ៌បៃតងធម្មជាតិដ៏ស្រស់ស្អាត។

ពេលវេលាដ៏ល្អបំផុតដើម្បីគយគន់វាលសារាយគឺពេលថ្ងៃរះនិងពេលថ្ងៃលិច។ មកដល់វាល​សារាយសមុទ្រ អ្នក​ទេសចរមានឱកាស​សម្របខ្លួនទៅនឹងក្នុងទេសភាពធម្មជាតិស្រស់បំព្រង រីករាយថតរូប​នៅក្នុងវាលសារាយបៃតង​ ហើយទន្ទឹមនឹងនេះមានឱកាសស្វែងរក​ការរស់នៅប្រចាំថ្ងៃរបស់អ្នកនេសាទ។

វាលសារាយសមុទ្រ - គោលដៅទេសចរណ៍ចាប់ចិត្តមួយ នៅខេត្ត Ninh Thuan
សារាយសមុទ្រស្រស់។

នៅក្រោមពន្លឺនៃព្រះអាទិត្យរះវាលសារាយសមុទ្រនេះមានពន្លឺផ្លេកៗដ៏ស្រស់ស្អាត ដូច្នេះហើយទើបមានមនុស្ស​ជាច្រើនដែលបាន​មកដល់​ឆ្នេរនេះពីព្រលឹមដើម្បីគយគន់ទេសភាពស្រស់ស្អាត​នៃវាលសារាយសមុទ្រផង និងមើលថ្ងៃរះនៅលើសមុទ្រផង។

វាលសារាយសមុទ្រ - គោលដៅទេសចរណ៍ចាប់ចិត្តមួយ នៅខេត្ត Ninh Thuan
ភ្ញៀវទេសចរណ៍​ថតរូបនៅវាលសារាយសមុទ្រ។

អ្នកទេសចរក៏អាចមុជខ្លួនទៅក្នុងរលកបោកបក់ ស្ទាបសារាយ​សមុទ្រ​ដ៏ទន់ៗ និងថតរូបផងដែរ។ លើសពីនេះទៀតវាលសារាយសមុទ្រគឺនៅជិតនឹងតំបន់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ Mui Dinh​ ដែលវាក៏ស្ថិតនៅក្នុង​ឃុំ​ Phuoc Dinh នេះដែរ​កន្លែងទាំងពីរនេះរួមបញ្ចូលគ្នាក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មសម្រាប់ភ្ញៀវទេសចរនៅពេលមកស្រុក Thuan Nam ខេត្ត NinhThuan ៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម