Trending now

ជនបរទេសចាប់អារម្មណ៍នឹងរបៀបរស់នៅរបស់ជនវៀតណាម

19:00 | 17/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

យោងតាមការស្ទង់មតិឆ្នាំ ២០២៤ ដោយបណ្តាញជនរស់នៅក្រៅប្រទេសដ៏ធំបំផុតលើពិភពលោក (International) ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ វៀតណាមបានស្ថិតនៅក្នុងប្រទេសចំនួន ១៥ ដែលមានភ្ញៀវបរទេសមកទស្សនាច្រើនបំផុត។

កាណាដាផ្តល់ថវិកាចំនួន ៣០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍថ្មីនៅវៀតណាម កាណាដាផ្តល់ថវិកាចំនួន ៣០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍថ្មីនៅវៀតណាម
សន្និបាតបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ឆ្នាំ២០២៣៖ សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន សន្និបាតបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ឆ្នាំ២០២៣៖ សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន
ជនបរទេសចាប់អារម្មណ៍នឹងរបៀបរស់នៅរបស់ជនវៀតណាម
ការស្ទង់មតិដែលបានចេញផ្សាយនាពេលថ្មីៗនេះដោយបណ្តាញជនរស់នៅក្រៅប្រទេសដ៏ធំបំផុតលើពិភពលោក ៖ ជនបរទេសចាប់អារម្មណ៍នឹងរបៀបរស់នៅរបស់ជនវៀតណាម

ជាក់ស្តែង យោងតាមលទ្ធផលស្ទង់មតិរបស់ International បានឲ្យដឹងថា ក្នុង ឆ្នាំមុន វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ១៤ ដែលជនបរទេសចង់មករស់នៅ បំផុត ក្នុងចំណោមប្រទេសនិងដែនដីសរុបទាំង ១៧១ ដែលត្រូវបានស្ទង់មតិ។ អត្ថា ធិប្បាយលើលទ្ធផលនេះ International បានឲ្យដឹងថា វៀតណាមទាក់ទាញជនបរទេស មករស់នៅ អាស្រ័យដោយមានវប្បធម៌ចម្រុះពណ៌ របៀបរស់នៅល្អ និងភាពរួសរាយ រាក់ទាក់របស់ប្រជាជន។ លោក Victor Jose Saai ភ្ញៀវទេសចរជនជាតិកាណាដាបានចែករំលែកថា វៀត ណាមពិតជាប្រទេសមានសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានោះ លោក Jonathan Michael Nichols ជនជាតិអាមេរិក ដែលរស់នៅប្រទេសវៀតណាមជិត៦ឆ្នាំ បាន ចែករំលែកថា ប្រការដែលគាត់ចូលចិត្តបំផុតអំពីប្រទេសវៀតណាម គឺនៅទីនេះមាន ផ្សារលក់អាហារស្រស់ៗ ដែលគាត់អាចជិះម៉ូតូទៅទិញបានគ្រប់ពេលវេលា។

សម្រាប់ជនបរទេសជាច្រើនផ្សេងទៀត របៀបរស់នៅល្អ ផ្នត់គំនិតបើកចំហ និងទំនើបខណៈពេលដែលនៅតែរក្សាប្រពៃណីវប្បធម៌របស់គ្រួសារវៀតណាម គឺជា ហេតុផលធ្វើឲ្យគេស្នាក់នៅ និងតាំងទីលំនៅជាមួយក្រុមគ្រួសារ។ អ្នកស្រី Eiko Matsuo ជនជាតិជប៉ុន បាននិយាយថា វៀតណាមជាប្រទេសដ៏ល្អសម្រាប់រៀបការ ដោយសារនៅវៀតណាម ស្ត្រីត្រូវបានគោរពក្នុងក្រុមគ្រួសារនិងសង្គម។ ចែករំលែក មតិនោះ លោក Mohammad Al Firdaus ជនជាតិឥណ្ឌូនេស៊ីបានឲ្យដឹង វៀតណាម ជាប្រទេសដែលបង្កប់នូវស្មារតីគ្រួសារ ហើយគាត់ចូលចិត្តយ៉ាងខ្លាំងរបៀបដែល ប្រជាជនវៀតណាមគោរពបូជាជីដូនជីតា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស