Trending now

កាណាដាផ្តល់ថវិកាចំនួន ៣០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍថ្មីនៅវៀតណាម

10:14 | 11/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

កាណាដានៅតែប្តេជ្ញាជួយវៀតណាមលើដំណើរឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

សន្និបាតបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ឆ្នាំ២០២៣៖ សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន សន្និបាតបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ឆ្នាំ២០២៣៖ សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន
សេចក្តីប្រាថ្នា កសាងខេត្ត Quang Ninh ជាខេត្តគំរូ សម្បូរធូធារ ស្រស់ស្អាត ស៊ីវិល័យ និងទំនើប សេចក្តីប្រាថ្នា កសាងខេត្ត Quang Ninh ជាខេត្តគំរូ សម្បូរធូធារ ស្រស់ស្អាត ស៊ីវិល័យ និងទំនើប
កាណាដាផ្តល់ថវិកាចំនួន ៣០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍថ្មីនៅវៀតណាម
កាណាដាផ្តល់ថវិកាចំនួន ៣០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍថ្មីនៅវៀតណាម

នៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែមករា នៅទីក្រុងហាណូយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម លោក Ahmed Hussen រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិកាណាដា បាននិយាយថា៖ ប្រទេសកាណាដាបានផ្តល់ប្រហែល ៣០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីនៅវៀតណាម។

លោក Ahmed Hussen បានឲ្យដឹងថា៖ គម្រោងជំនួយអភិវឌ្ឍន៍ (ODA) របស់កាណាដាជូនចំពោះវៀតណាម រហូតមកដល់ពេលនេះ ត្រូវបានអនុវត្តយ៉ាងល្អ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរបស់វៀតណាម។ បច្ចុប្បន្នកាណាដាគឺជាអ្នកវិនិយោគធំជាងគេទី១៤ នៅវៀតណាម ដោយ​មាន​គម្រោងចំនួន ២៤៧ ដែលមានដើមទុនចុះបញ្ជីសរុបជាង ៤.៨ ពាន់លានដុល្លារអាមេរិក។

លោកអះអាងថា នាពេលខាងមុខ កាណាដានឹងបន្តប្ដេជ្ញាជួយវៀតណាមលើដំណើឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលក្នុងនោះកាណាដាផ្តោតសំខាន់លើគម្រោងនានាដូចជា៖ កែលម្អលស្ថានភាព​សេដ្ឋកិច្ចនៃក្រុមងាយរងគ្រោះនៅវៀតណាម តាមរយៈអង្គភាពអាជីវកម្មដែលមានឥទ្ធិពលចំពោះសង្គម វិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកែលម្អស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្ត្រីជនជាតិភាគតិចក្នុងវិស័យកសិកម្ម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស