Trending now

តំបន់និរតី៖ តំភ្ជាប់ 'ធ្វើឱ្យល្អប្រសើរ' ដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅនិទាឃរដូវ

13:48 | 12/01/2023 ឌីណា

យុគសម័យ - ដោយបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងយ៉ាងខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ បណ្តាខេត្ត-ក្រុងជាច្រើននៅតំបន់និរតីបារៀបចំផែនការយ៉ាងហ្មត់ចត់ ដើម្បីទទួលភ្ញៀវ។ ខេត្ត ក្រុងជាច្រើន ជ្រើសរើសការតភ្ជាប់ បង្កើតកាលវិភាគផ្សេងៗ សម្រាប ភ្ញៀវ​ធ្វើដំណើរ នៅដើមនិទាឃរដូវ។

កាសែតបរទេសណែនាំអ្នកទេសចរអញ្ជើញមកទីក្រុង Hoi An ឥឡូវនេះ កាសែតបរទេសណែនាំអ្នកទេសចរអញ្ជើញមកទីក្រុង Hoi An ឥឡូវនេះ
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាឱកាសសម្រាប់ភ្ញៀវទេសចរវៀតណាមចូលចិត្តទៅលេងកំសាន្ត បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាឱកាសសម្រាប់ភ្ញៀវទេសចរវៀតណាមចូលចិត្តទៅលេងកំសាន្ត
តំបន់និរតី៖ តំភ្ជាប់ 'ធ្វើឱ្យល្អប្រសើរ' ដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅនិទាឃរដូវ

ដោយមានភ្ញៀវទេសចរប្រមាណពី ៦​ ទៅ ៧ លាននាក់ក្នុងមួយឆ្នាំ (លើកលែង ២ ឆ្នាំ ដែល​មានការរីករាលដាលនៃជំងឺរាតត្បាត Covid-19) អ្នកដំណើរភាគច្រើនចាកចេញពីទីក្រុង Ho Chi Minh ឬមកដល់អាកាសយានដ្ឋាន Tan Son Nhat មុនពេលធ្វើដំណើរ ដើម្បីស្វែងយល់នូវជីវភាពរស់នៅ ទេសភាពតាមដងទន្លេ នៅតំបន់នរតី ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទេសចរណ៍ធំៗភាគច្រើនក៏ចាប់យកតម្រូវការទៅទស្សនាទីតាំងជាច្រើនរបស់ភ្ញៀវ ដូច្នេះពួកគេរៀបចំដំណើរទេសចរណ៍ពីទីក្រុង Ho Chi Minh ទៅកាន់បណ្តាខេត្តនរតីជាច្រើន។ ក្នុងនោះ ខេត្ត Tien Giang, Ben Tre, Tra Vinh និង Soc Trang ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ រួមមាន ទិសដៅប្លែកៗជាច្រើន ភាពខុសប្លែកគ្នាក្នុងវប្បធម៌ ទំនៀមទម្លាប់ និងទេសភាព ចំណាយតិច ។ ទន្ទឹមនឹងនោះ ដំណើរស្វែងយល់ខេត្ត Long An, Dong Thap, Can Tho និង An Giang ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ គឺជាដំណើរការដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុត។ នេះគឺជាដំណើរការ​ស្វែងយល់​យ៉ាងពេញលេញនូវលក្ខណៈពិសេបំផុតនៃតំបន់ដីសណ្តទន្លេ Cuu Long ដ៏ធំទាំងមូល។

ជាចុងក្រោយ ការតភ្ជាប់រវាងខេត្ត Can Tho, Hau Giang, Bac Lieu និង Ca Mau ដែលមានផ្លូវចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍បន្តិចម្តងៗ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មធ្យោបាយធ្វើដំណើរងាយស្រួលជាងប៉ុន្មានឆ្នាំមុន ដែលធ្វើឱ្យ អ័ក្សទេសចរណ៍នេះនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើន។

លោក Nguyen Tan Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tien Giang បានឲ្យដឹងថា នាពេលកន្លងទៅ ខេត្តនៅតំបន់ដីសណ្ដទន្លេ Cuu Long បានតភ្ជាប់យ៉ាងសកម្ម និងបែងចែកជាតំបន់តូចៗ ដែលមានលក្ខណៈភូមិសាស្ត្រស្រដៀង ដើម្បីតភ្ជាប់ អភិវឌ្ឍ និងបំពេញបន្ថែមគ្នាទៅវិញទៅមក សំដៅប្រើប្រាស់សក្តានុពលទេសចរណ៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃមូលដ្ឋាននីមួយៗ។ បច្ចុប្បន្ននេះ ខេត្តជាច្រើននៅតំបន់និរតីបានចាត់ទុកវិស័យទេសចរណ៍ជាទិសដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព ដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាជន។

គេបានដឹងថា ក្រៅពីការខិតខំប្រឹងប្រែងពីបណ្តាខេត្ត ឥឡូវនេះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្លូវល្បឿនលឿនក៏ធ្វើឱ្យការតភ្ជាប់រវាងមូលដ្ឋានកាន់តែងាយស្រួលផងដែរ។ អ្នកដំណើរចំណាយពេលត្រឹមតែ ១-២ ម៉ោងប៉ុណ្ណោះដើម្បីធ្វើ​ដំណើរពីខេត្តមួយទៅខេត្តមួយទៀត ដែលធ្វើឲ្យការទេសចរណ៍ទៅកាន់គោលដៅ​បង្កើន​ឡើង ​ក្នុងដំណើរការមួយ​។ ទោះបីជាមិនទាន់ពេញនិយមក៏ដោយ ក៏បណ្តាញដឹកជញ្ជូនតាមផ្លូវទឹកល្បឿនលឿនក្នុងតំបន់និរតីដែលតភ្ជាប់នឹងទីក្រុង Ho Chi Minh ក៏កំពុងបង្កើតដែរ។ គេរំពឹងថា ដំណើរការពីទីក្រុងHo Chi Minh ទៅកាន់​ខេត្ត Ben Tre, Tien Giang ឬ Can Tho ក្នុងឆ្នាំ ២០២៣ នឹងបង្កើនចំនួនភ្ញៀវទេសចរមក​ទស្សនាតំបន់នេះយ៉ាងខ្លាំង៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស