Trending now

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាឱកាសសម្រាប់ភ្ញៀវទេសចរវៀតណាមចូលចិត្តទៅលេងកំសាន្ត

09:42 | 19/12/2022 ឌីណា

"តើការធ្វើដំណើរក្នុងបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី នៅឯណា" គឺជាសំណួរទូទៅនៅពេលដែលបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី ២០២២ ខិតជិតមកដល់។ នេះគឺជាពេលវេលាដែលប្រជាជនវៀតណាមសម្រាក បន្ទាប់ពីធ្វើការដ៏ខ្លាំងក្លាមួយឆ្នាំ។ ក្រៅ​ពី​ទៅ​ផ្ទះ​ទៅ​លេង​ជាមួយសាច់​ញាតិ​ ហើយនឹង​រើស​កន្លែង​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ។

រយៈពេលពីរថ្ងៃ មួយយប់ ស្វែងយល់ពី Long Hai - Vung Tau រយៈពេលពីរថ្ងៃ មួយយប់ ស្វែងយល់ពី Long Hai - Vung Tau
កាសែតអូស្ត្រាលីប្រាប់ពីមូលហេតុដែលភ្ញៀវទេសចរអញ្ជើញមក Quy Nhon ជាបន្ទាន់ កាសែតអូស្ត្រាលីប្រាប់ពីមូលហេតុដែលភ្ញៀវទេសចរអញ្ជើញមក Quy Nhon ជាបន្ទាន់

ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ បណ្ដាទីក្រុងឆ្នេរសមុទ្រក្នុងប្រទេស និងគោលដៅទេសចរណ៍ក្នុងតំបន់នៅតែជាគោលដៅទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ​វៀតណាម។

ទិន្នន័យពីគេហទំព័រ Booking.com ស្ដីពីការស្វែងរកពីថ្ងៃទី ១៧ ខែតុលា ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ជាមួយការកក់សណ្ឋាគារចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ភ្ញៀវទេសចរវៀតណាមភាគច្រើនជ្រើសរើសទីក្រុងធំៗរបស់វៀតណាម សម្រាប់ថ្ងៃឈប់សម្រាករយៈពេលខ្លីក្នុងនោះ ទីក្រុងហូជីមិញស្ថិតនៅលំដាប់ទី១ បន្ទាប់មកគឺទីក្រុងហាណូយ។ ទីក្រុង Da Lat និងទីក្រុង Hoi An ក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន ១០ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ។ គោលដៅកោះសមុទ្រក្នុងប្រទេសដែលត្រូវបានជ្រើសរើសច្រើនជាងគេដោយភ្ញៀវទេសចរវៀតណាមគឺទីក្រុង Vung Tau ទីក្រុង Da Nang ទីក្រុង Nha Trang កោះ Phu Quoc ទីក្រុង Quy Nhon និងទីក្រុង Ha Long។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាឱកាសសម្រាប់ភ្ញៀវទេសចរវៀតណាមចូលចិត្តទៅលេងកំសាន្ត
គោលដៅទេសចរណ៍ទាំង១០ ដែលភ្ញៀវទេសចរវៀតណាមចូលចិត្ត (រូបថត៖ Booking.com)

យោងតាមគេហទំព័រ Booking.com បានឲ្យដឹងថា ភ្ញៀវទេសចរវៀតណាម ៤៥% បានឲ្យដឹងថា ពួកគេមានគម្រោងធ្វើដំណើរក្នុងតំបន់នៅឆ្នាំនេះ (ពេលវេលាធ្វើដំណើរអតិបរមា ៨ ម៉ោង) និងផ្ដោតអាទិភាពលើប្រទេសដែលនៅជិតបំផុតដូចជា ទីក្រុង Khon Kaen ទីក្រុង Bangkok និងប្រទេសសិង្ហបុរី។

លោក Varun Grover នាយកគេហទំព័រ Booking.com នៅវៀតណាមបានចាត់ទុកថា បន្ទាប់ពីការដាក់កំហិតលើការធ្វើដំណើររយៈពេល ២ ឆ្នាំ ឥឡូវនេះភ្ញៀវទេសចរមានអារម្មណ៍សុទិដ្ឋិនិយមយ៉ាងខ្លាំងក្នុងការធ្វើដំណើរទេសចរណ៍ ហើយជាការរីករាយដែលបានឃើញភ្ញៀវទេសចរវៀតណាមត្រឡប់ទៅស្វែងរកកន្លែងនានាក្នុងប្រទេស និងក្រៅប្រទេសក្នុងស្មារតីវិជ្ជមានជាងមុន។ លោកនាយក Booking.com វៀតណាមបាននិយាយថា Booking.com នឹងបន្តជួយគាំទ្រភ្ញៀវទេសចរធ្វើដំណើរឲ្យកាន់តែងាយស្រួល និងមានការចងចាំមិនអាចបំភ្លេចបាននៅក្នុងដំណើរកម្សាន្តដំណាច់ឆ្នាំ និងនាពេលអនាគត៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស