បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan

20:50 | 09/04/2021 Print
យុគសម័យ - មកទស្សនាខេត្ត​ Ninh Thuan ស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាមដែលធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារទេសភាពធម្មជាតិបែបរ៉ូមែនទិក ស្រស់ស្អាតដូចក្នុងខ្សែភាពយន្ត។ ភ្ញៀវអាចទស្សនាកន្លែងដែលយុវជនចូលចិត្តនិងថតរូប។
វាលសារាយសមុទ្រ - គោលដៅទេសចរណ៍ចាប់ចិត្តមួយ នៅខេត្ត Ninh Thuan វាលសារាយសមុទ្រ - គោលដៅទេសចរណ៍ចាប់ចិត្តមួយ នៅខេត្ត Ninh Thuan
ប៉ម Po Klong Garai ជាទិសដៅទេសចរណ៍គួរឲ្យទាក់ទាញនៅខេត្ត Ninh Thuan ប៉ម Po Klong Garai ជាទិសដៅទេសចរណ៍គួរឲ្យទាក់ទាញនៅខេត្ត Ninh Thuan

ឈូងសមុទ្រ Vinh Hy

អាស័យដ្ឋាន៖ ឃុំ Vinh Hai ស្រុក Ninh Hai

ចាកចេញពីកណ្តាលទីក្រុង Phan Rang - Thap Cham ប្រហែល ៤០ គីឡូម៉ែត្រ តាមទិសឦសាននៃខេត្ត Ninh Thuan ភ្ញៀវទេសចរនឹងមកកាន់ឈូងសមុទ្រ Vinh Hy។ គោលដៅនេះត្រូវបានគេចាប់អារម្មណ៍ ដោយទឹកសមុទ្រពណ៌ខៀវស្រងាត់ ភ្នំព្រៃធំនិងអស្ចារ្យ។ កន្លែងនេះក៏ជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវគយគន់ទេសភាពថ្ងៃលិចដ៏រ៉ូមែនទិកបំផុតនៅខេត្ត Ninh Thuan។

ដោយផ្អែកលើថវិការបស់ភ្ញៀវទេសចរ គេអាចកក់សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលលំហែកាយ ឬបោះជំរុំ នាពេលយប់។ ជិះទូកទៅលេងឆ្នេរសមុទ្រ នេសាទ ហែលទឹកមុជទឹកសមុទ្រនិងគយគន់ផ្កាថ្ម ... ​​គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដែលភ្ញៀវទេសចរជាច្រើនចូលចិត្ត។

បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan
ឈូងសមុទ្រ Vinh Hy ត្រូវបានគេចាត់ទុកថាជាឈូងសមុទ្រមួយដ៏ស្រស់ស្អាតបំផុត នៅក្នុងប្រទេសវៀតណាម។ (រូបថត៖ Whereizhanhan, quintramm )

វាលចិញ្ចឹមសត្វចៀម An Hoa

អាសយដ្ឋាន៖ ភូមិ An Hoa ឃុំ Xuan Hai ស្រុក Ninh Hai

ស្ថិតនៅចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីកណ្តាលទីក្រុង Phan Rang – Thap Cham វាលចិញ្ចឹមសត្វចៀម An Hoa ជាកន្លែងមកទស្សនាដែលទាក់ទាញយុវវ័យ នៅពេលមកលេងខេត្ត​ Ninh Thuan ។ មកដល់ទីនេះ អ្នកនឹងគយគន់ទេសភាពដ៏ស្ងប់ស្ងាត់និងស្រស់ស្អាត​ ដូចក្នុងកំណាព្យ ហ្វូងចៀមកំពុងស៊ីស្មៅនៅលើវាលស្មៅដ៏ធំល្វឹងល្វើយ។

នាព្រឹកព្រលឹមឬពេលរសៀលគឺជាពេលវេលាដ៏ល្អបំផុត ដើម្បីមកទស្សនាវាលស្មៅ។ ចាប់ពីម៉ោង ៧ ព្រឹកដល់ ៨:០០ ព្រឹក ហ្វូងចៀមនឹងត្រូវដេញចេញពីក្រោលចៀម។ ក្រៅពីការថតរូប ភ្ញៀវអាចស្វែងយល់នូវការរស់នៅបែបចិញ្ចឹមសត្វចៀម​និងផ្លាស់ប្តូរទីកន្លែងរឿយៗ ដោយស្នើសុំដេកនៅផ្ទះរបស់ប្រជាជនក្នុងតំបន់។

បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan

នៅជុំវិញបឹងទំនប់ Thanh Son គឺជាកន្លែងដែលមនុស្សជាច្រើនមកថតរូបជាមួយហ្វូងចៀម។ (រូបថត៖ Queenie.hn, trangtrann .__ )

ប្រាសាទជនជាតិចាម Po Klong Garai

អាស័យដ្ឋាន៖ Doi Trau សង្កាត់ Do Vinh ទីក្រុង Phan Rang – Thap Cham

នៅពេលមើលពីឆ្ងាយ ប្រាសាទជនជាតិចាមលេចធ្លោជាមួយនឹងឥដ្ឋពណ៌ក្រហមឆ្អិនឆ្អៅនិងលក្ខណៈ ស្ថាបត្យកម្មប្លែកៗ។ ស្នាដៃបុរាណនេះគឺជារូបភាពមួយក្នុងចំណោមរូបភាពដែលបង្កើតនិក្ខិត្តសញ្ញាសំរាប់ទឹកដី Ninh Thuan។ កន្លែងនេះមានទីតាំងនៅលើភ្នំដ៏ធំមួយដែលត្រូវបានសាងសង់ តាំងពីចុងសតវត្សរ៍ទី ១៣ រហូតដល់ដើមសតវត្សរ៍ទី ១៤ ។

ប្រាសាទជនជាតិចាមចំងាយប្រហែល ៧ គីឡូម៉ែត្រ តាមទិសខាងលិច ប្រាសាទជនជាតិចាម Po Klong Garai រួមមានប្រាសាទចំនួន ៣ ។ ក្នុងនោះប្រាសាទសំខាន់មានកំពស់ ២០.៥ ម។ ប្រាសាទភ្លើងមានកំពស់ ៩,៣១ ម៉ែត្រ។ ប្រាសាទមានច្រកទ្វារកំពស់ ៨.៥៦ ម។ អ្នកទេសចរមកទស្សនានៅទីនេះអាចជួលសំលៀកបំពាក់រសប់សជនជាតិចាម ដើម្បីថតរូប។

បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan
ប្រាសាទនេះគឺជាកន្លែងសក្ការបូជាសំរាប់ស្តេច Po Klong Garai (ស្តេច Che Man) ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ចម្ការទំពាំងបាយជូរ Ninh Thuan

ខេត្ត Ninh Thuan គឺជាខេត្តមួយក្នុងចំណោមខេត្តដែលផ្គត់ផ្គង់ទំពាំងបាយជូរស្រស់ៗ និងច្រើនបំផុត នៅក្នុងប្រទេស។ ដូច្នេះនៅពេល​មកលេងចម្ការទំពាំងបាយជូរនិង check-in ទេសភាពដ៏ស្រស់ស្អាត ដូចនៅទ្វីបអ៊ឺរ៉ុបគឺជាបទពិសោធន៍ដែលអ្នកទេសចរមិនគួររំលងចោលនៅឡើយ។ នាខែមេសា ខែសីហានិងខែធ្នូគឺជាពេលវេលាល្អបំផុតសម្រាប់ការមកទស្សនា។

នៅពេលនេះចម្ការទំពាំងបាយជូរកំពុងប្រមូលផលហើយ។ អ្នកទស្សនាអាចចូលមើលនិងថតរូងផ្លែទំពាំងបាយជូរធំនិងមូលដោយសេរី ។ លើសពីនេះទៀត ភ្ញៀវទេសចរអាចទិញទំពាំងបាយជូរនិងផលិតផលទំពាំងបាយជូរជាអំណោយ។

បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan
បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan
ចម្ការទំពាំងបាយជូរល្បី ៗ មិនឆ្ងាយពីទីក្រុង Phan Rang Thap Cham ទេ ដូច្នែ ភ្ញៀវងាយស្រួលក្នុងការធ្វើដំណើរ។ (រូបថត៖ Vietnam net)

ទួលភ្នំដីខ្សាច់ Nam Cuong

អាសយដ្ឋាន៖ ភូមិ Tuan Tu ឃុំ An Hai ស្រុក Ninh Phuong

ដោយមានចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីទីក្រុង Phan Rang – Thap Cham ដែលលាក់ខ្លួននៅខាងក្រោយចំការទំពាំងបាយជូរនិងផ្លូវដីខ្សាច់ ទួលភ្នំដីខ្សាច់ Nam Cuong ទាក់ទាញភ្ញៀវទេសចរដោយសម្រស់ធម្មជាតិ។ ទួលភ្នំដីខ្សាច់ដ៏ធំនេះជាប់នឹងជីវិតសាមញ្ញ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នរបស់ជនជាតិចាម។

ពេលព្រឹកព្រលឹម (ប្រហែលម៉ោង ៥-៧ ព្រឹក) ឬពេលល្ងាច (ប្រហែល ១៦-១៨h) គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីមកលេងនិងថតរូប នៅលើទួលភ្នំដីខ្សាច់។ នៅពេលនេះ ពន្លឺនៃព្រះអាទិត្យមិនខ្លាំងទេ ឬនៅពេលថ្ងៃលិចធ្វើឱ្យទីស្ថានកាន់តែរ៉ូមែនទិកនិងទាក់ទាញភ្ញៀវ។

បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan
បណ្តាកន្លែងស្រស់ស្អាតភ្ញៀវទេសចរគួរតែមកទស្សនា នៅខេត្ត Ninh Thuan
ពីលើទួលភ្នំខ្សាច់ ភ្ញៀវទេសចរអាចកោតសរសើរសមុទ្រនីញជូនិងជួរភ្នំចាបាងនៅចម្ងាយ។ (រូបថត៖ insta)

ឌីណា

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម