អ្នកទេសចរជនជាតិអង់គ្លេសបានចែករំលែកចំណាប់អារម្មណ៍លើកាសែត Telegraph៖ ជំងឺ COVID-១៩ ពិតជាគួរឱ្យខ្លាចណាស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនិងសំណាងដែលបានស្នាក់នៅប្រទេសវៀតណាម

14:26 2020/10/15

យុគសម័យ - ប្រទេសវៀតណាមនិយាយរួមនិងទីក្រុង Da Nang និយាយដោយឡែកកំពុងធ្វើឱ្យពិភពលោកកោតសរសើរចំពោះភាពជោគជ័យរបស់ខ្លួននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩ ។ សម្រាប់ជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសវៀតណាមមិនជាករណីលើកលែងនោះទេ។ ថ្មីៗនេះលោកស្រី Lauren Cox បានផ្តល់នូវពាក្យពេជ្រ ៗ នៅពេលនិយាយអំពីជោគជ័យរបស់ ទីក្រុង Da Nang ក្នុងការប្រឆាំងនឹងការរាតត្បាតនៅលើ កាសែត Telegraph របស់អង់គ្លេស។

អ្នកទេសចរជនជាតិអង់គ្លេសបានចែករំលែកចំណាប់អារម្មណ៍លើកាសែត Telegraph៖ ជំងឺ COVID-១៩ ពិតជាគួរឱ្យខ្លាចណាស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនិងសំណាងដែលបានស្នាក់នៅប្រទេសវៀតណាម

ទីក្រុងឆ្នេរសមុទ្រនេះស្ថិតនៅភាគកណ្តាលនេះត្រូវបានគេស្គាល់ តាំងពីយូរមកហើយ ដោយភាពទាក់ទាញដែលមិនអាចរលង​បាន​ទេ​សម្រាប់​អ្នក​ដែល​មកលេង​ សូម្បីតែម្តង។ សម្រាប់ខ្ញុំ ទីក្រុង Da Nang​ បានចាត់ទុកដូច​ជា “ផ្ទះរីករាយ” សូម្បីតែ​នៅពេលដែល​ទីក្រុង​នេះ​កំពុងជួបការលំបាក​ក្នុង​ការប្រយុទ្ធប្រឆាំងនឹង​រលក​ទីពីរនៃការរីករាល​ដាលនៃជំងឺ COVID-១៩។

មិនមានការឆ្លងមេរោគណាមួយនៅក្នុងសហគមន៍នេះអស់រយៈពេលជាងមួយខែហើយ យើង​អាច​និយាយថា​ ឥឡូវនេះ ​ប្រទេសវៀតណាម​គឺជាកន្លែងមួយ​​ដែលមានសុវត្ថិភាពបំផុត នៅលើភពផែនដី ។ ហើយ​វិធីដែលប្រទេសនេះទប់ទល់នឹងជំងឺរាតត្បាតនេះក៏ធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរ ផងដែរ: ឆាប់រហ័ស ​ការប្តេជ្ញាចិត្ត​ ហើយជាពិសេស​តែងតែ​គិត​ពី​សុវត្ថិភាពរបស់ប្រជាជនជាមុន។ មានតែ ៣៥ នាក់​ដែលបាន​ស្លាប់​ដោយសារជំងឺ COVID-១៩ និងករណីឆ្លងជំងឺនេះចំនួន ១.០៩៩ នាក់ បានមានលទ្ធវិជ្ជមាននឹងវីរុស Sar-Cov 2 (គិតត្រឹមថ្ងៃទី ១១ ខែតុលា) នៅក្នុង ប្រទេសមួយដែលមានប្រជាជនជាង ៩៧ លាននាក់ដែល គឺជាចំនួនដ៏គួរឲ្យកត់ស្គាល់ ហើយមិនគួរឱ្យជឿចំពោះមនុស្សជាច្រើន។

ក្នុងអំឡុងពេល ៩៩ ថ្ងៃមុន​នោះ​ដែលគ្មានករណីណា​បានរកឃើញ នៅប្រទេសវៀតណាម។ រីឯមិត្ដភក្ដិនិងញាតិសន្ដានរបស់ខ្ញុំ​នៅឯប្រទេស​អង់គ្លេស​វិញ​កំពុងអនុវត្ត​វិធានការដាក់ឲ្យនៅដាច់ដោយឡែក​ដ៏តឹងរឹង ខ្ញុំបានចូលរួមក្នុងបណ្តាសកម្មភាពសហគមន៍យ៉ាងសប្បាយរីករាយ នៅប្រទេសវៀណាម។

 

ស្ពានមាសឡើងដល់កំពូលភ្នំ Ba Na ដែល​ចាត់ទុក​ដូចជា​ផ្លូវនាំភ្ញៀវទេសចរទៅកាន់ឋានសួគ៍។ (រូបថត៖ Reatimes)

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែកក្កដា អ្វីៗបានផ្លាស់ប្តូរភ្លាមៗ។ រលក​ទី ២ នៃការរីករាលដាលជំងឺ Covid-១៩ បានវាយប្រហា​រ​ដោយ​អាថ៌កំបាំង ​នៅទីក្រុង Da Nang រកឃើញ​ករណី​ផ្ទុក​ជំងឺនេះ​ នៅមន្ទីរពេទ្យ​ស្ថិតក្នុងទីក្រុងនេះដែលបណ្តាលឱ្យទីក្រុង​ឆ្នេរសមុទ្រទាំងមូលត្រូវបាន​បង្កើនការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់។ ឈ្មោះ "រលកទី ២​  នៃការរីករាលដាលជំងឺ Covid-១៩ " ត្រូវបានភ្ជាប់​ទៅ​នឹងទីក្រុង​ Da Nang រួមជាមួយ នឹង ការបិទរាល់សកម្មភាពទាំងអស់នៃ​ទីក្រុងនេះ​ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់។ ទេសចរណ៍ក្នុងប្រទេស ត្រូវបានជាប់គាំង សេវាកម្ម មិនចាំបាច់ ត្រូវ បិទ ផ្លូវមានភាពស្ងៀមស្ងាត់  និងមន្ត្រីអនុវត្តច្បាប់បាន​ផាកពិន័យ​លើជនណាដែលបំពាន​បទបញ្ជាប្រឆាំងនឹងការរាតត្បាត។

ទោះយ៉ាងណាក៏ដោយ មានអព្ភូតហេតុមួយដែលខ្ញុំមើលឃើញ​​ នៅទី​នេះ។ នេះគឺជាភាពសុទិដ្ឋិនិយម​និងក្តីសង្ឃឹមដែលអាចឃើញច្បាស់​លើទឹកមុខប្រជាជនក្នុងទីក្រុង Da Nang ទោះបី ពួកគេនៅតែទទួលរង នូវការព្រួយបារម្ភ និងការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត។ ប្រជាជន​នៅទីនេះបានប្រាប់ខ្ញុំ ដោយទំនុកចិត្តថា៖ “ទីក្រុង Da Nang ​​​​នឹងឈ្នះ ជំងឺ Covid-19 ម្តងទៀត”។

 

ផ្លូវនៅទីក្រុង Da Nang មានភាពស្ងប់ស្ងាត់ ក្នុងកំឡុងពេល ប្រឆាំង នឹងការ រីករាលដាលជំងឺ Covid-19។ (រូបថត៖ danang.gov.vn)

ហើយតាមការពិត ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះជិតនឹងបញ្ចប់ហើយ។ ចំនួននៃការឆ្លងបានថយចុះបន្តិចម្តង ៗ ការធ្វើតេស្ត​សម្រាប់ជនបរទេស ជាង ២០០០ នាក់​ដែល​កំពុងជាប់គាំងនៅ​ក្នុងទីក្រុង​ Da Nang ដែល ផ្តល់លទ្ធផលអវិជ្ជមាន ការបិទទីក្រុងត្រូវបានដកចេញ។ ហើយដោយ អព្ភូតហេតុ ជីវិតប្រចាំថ្ងៃរបស់​ប្រជាជន​ទីក្រុង​  Da Nang ត្រូវបានរស់ ឡើងវិញ។

នៅពេលនិយាយជាមួយជនបរទេសមួយចំនួនដែលមានវត្តមាននៅទីក្រុង​  Da Nang  ក្នុងប៉ុន្មានថ្ងៃនោះ ពួកគេលើកឡើងថា“ សំណាង” និង“ ការដឹងគុណ” ដោយសារតែពួកគេមាន​សុវត្ថិភាពដ៏ដាច់ខាត នៅពេល​ស្នាក់​នៅទីក្រុងនេះ ទោះបីជា ស្ថានភាព​ឆ្លងជំងឺរាតត្បាតលើពិភពលោក​វិវត្តន៍យ៉ាងស្មុគស្មាញ​។ ជាអកុសល ដោយសារតែភ្ញៀវបរទេសរបស់យើងកំពុងរីករាយនឹងអ្វី​ដែលល្អបំផុត នៅក្នុងទីក្រុងដែលគួរឱ្យរស់នៅនេះ​ប្រជាជន​នៅទីនេះ​នៅតែ​មិនទាន់រកស្ថានភាពធម្មតាឡើងវិញ​​ បន្តាប់​ពី​ការខាតបង់​ដ៏ធំធេងដោយសារជំងឺ COVID- ១៩។

“ទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែងដែលផ្តល់ប្រភពចំណូលសំខាន់សំរាប់ប្រជាជនទីក្រុង Da Nang។ អ្នកទាំងអស់គ្នាទន្ទឹងរង់ចាំថ្ងៃដែល ទេសចរណ៍ស្តារឡើងវិញ ដូច្នេះយើងអាចរកស៊ីបាន” ។  លោកស្រី Le Thi Mai Huong ជាប្រជាជនម្នាក់រស់នៅទីក្រុង​នេះ​បាន​ចែករំលែក។ ហាងកាហ្វេរបស់លោកស្រីបម្រើភ្ញៀវបរទេសជាច្រើន​ ឥឡូវនេះ​ ហាង​ត្រូវ​បិទទ្វារ ​ដោយសារគ្មានភ្ញៀវ។​ សេវាកម្មជាច្រើនដែលផ្អែកលើសេវាកម្មទេសចរណ៍ នៅក្នុងទីក្រុង​ Da Nang  កំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារ Covid-១៩ ។

 

 ទីផ្សារ​លក់ទំនិញ​មានតំលៃ ០  ដុង​ដើម្បី​ជួយ​គាំទ្រ​ដល់គ្រួសារក្រីក្រ​មនុស្សចាស់ជរានិងឯកកោ អ្នកក្រនៅទីក្រុង Da Nang  ។( រូបថត៖ កាសែត​ Da Nang)

ទោះយ៉ាងណាក៏ដោយ ទោះបីជាត្រូវបានទទួលរងនូវការលំបាកក៏ដោយ អ្វីដែលអាចមើលឃើញបាននៅទីនេះគឺសុទិដ្ឋិនិយមនិងជំនឿលើប្រការ​ល្អ ៗ ក៏ដូចជាស្មារតីចែករំលែក រួមសុខរួមទុក្ខ​របស់សហគមន៍។

 

ទោះបីជាខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះទីក្រុង   Da Nang ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ។ (រូបថត៖ ឯកសារ)

ជំងឺ COVID-១៩​គួរឱ្យខ្លាច​ គេមិនដឹងថា នៅពេលណា ​ប្រទេស​វៀតណាមនឹងបើកទ្វារនិងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទេ ហើយរហូត​ដល់ពេល​ណា​ ​វិស័យ​ទេសចរណ៍ឱ្យមានការរីក​ចម្រើន​ឡើងវិញ​។ ប៉ុន្តែឥលូវនេះ​ នៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ​នៅ​ទីក្រុង Da Nang ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនិងសំណាងជាងពេល ណា ទាំងអស់ ដែលបានស្នាក់នៅប្រទេសវៀតណាម។ ហើយខ្ញុំសូមបួងសួង​ឲ្យវិស័យទេសចរណ៍ នៅទីក្រុង Da Nang ស្តារឡើងវិញយ៉ាងឆាប់រហ័ស ដូចជាអព្ភូតហេតុបានកើតឡើង នៅក្នុងទីក្រុងឆ្នេរដ៏អស្ចារ្យមួយនេះ./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll