សហគ្រាសជប៉ុនជាង៤៣០០អង្គភាពកំពុងវិនិយោគនៅវៀតណាម

22:55 2019/12/01

នៅវេទិកានេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Le Quang Manh អោយដឹងថា ជប៉ុនជាវិនិយោគិនជួរមុខរបស់វៀតណាមដែលកំពុងមានគម្រោងវិនិយោគជាង៤៣០០គម្រោងក្នុងទុនចុះបញ្ជីចំនួន៥៩ ពាន់លានដុល្លាអាមេរិក។

សហគ្រាសជប៉ុនជាង៤៣០០អង្គភាពកំពុងវិនិយោគនៅវៀតណាម
វេទិកាសហប្រតិបត្តិការធុរកិច្ចមេគង្គ - ជប៉ុន  (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យវប្បធម៌ពាណិជ្ជកម្មវៀតណាម-ជប៉ុនលើកទី៥ នាថ្ងៃទី៣០ ខែវិច្ឆិកា សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) រួមជាមួយស្ថាប័នពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) នៅទីក្រុងហូជីមិញបានសហការជាមួយក្លឹបបណ្ដាមជ្ឈមណ្ឌលពន្លឿនវិនិយោគនិងទេសចរណ៍នៃខេត្តក្រុងទាំង១៣តំបន់ដីសណ្ដទន្លេ Cuu Long រៀបចំវេទិកាសហប្រតិបតិ្តការធ្វើអាជីវកម្មមេគង្គ-ជប៉ុន ដោយមានការចូលរួមរបស់តំណាងជាង៤០០នាក់មកពីប្រទេសទាំងពីរ។

នៅវេទិកានេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Le Quang Manh អោយដឹងថា ជប៉ុនជាវិនិយោគិនជួរមុខរបស់វៀតណាមដែលកំពុងមានគម្រោងវិនិយោគជាង៤៣០០គម្រោងក្នុងទុនចុះបញ្ជីចំនួន ៥៩ ពាន់ លានដុល្លាអាមេរិក។ ប៉ុន្តែ ទ្រង់ទ្រាយនៃការវិនិយោគរបស់សហគ្រាសជប៉ុនចូលមកតំបន់ដីសណ្ដទន្លេ Cuu Long និងទីក្រុង Can Tho គឺនៅតែទាបបើធៀបនឹងសក្ដានុភាពនិងឧត្តមភាពនៃតំបន់នេះ។ ហេតុដូច្នេះបានជា នាពេលខាងមុខ ខេត្តក្រុងនានាក្នុងតំបន់នឹងជំរុញការផ្លាស់ប្ដូរថ្មីសំដៅទាក់ទាញវិនិយោគិនជប៉ុន។ 

លោក Le Quang Manh បានថ្លែងថា៖ “យើងខ្ញុំនឹងបង្កើតការិយាល័យដែលធ្វើជាទីកន្លែងផ្គង់ផ្គង់ព័ត៌មានទាំងអស់សម្រាប់វិនិយោគិន ព្រមទាំងទទួលយកការផ្ដល់មតិអំពីការលំបាកឧបសគ្គរបស់វិនិយោគិនជប៉ុនផងដែរ។ យើងខ្ញុំក៏បានកសាងមណ្ឌលឧស្សាហកម្មដោយឡែកសម្រាប់វិនិយោគិនជប៉ុនលើផ្ទៃដី១២៤ហិកតាទៀតផង”។

ក្នុងឱកាសនេះដែរ ទីក្រុង Can Thoបានប្រគល់វិញ្ញបនប័ត្រវិនិយោគលើ គម្រោងកែច្នៃ ផលិតគ្រឿងទេសនិងវត្ថុធាតុដើមចំណីអាហារជូនសហគ្រាសមួយរបស់ជប៉ុនក្នុងទុនចុះបញ្ជី៨លានដុល្លាអាមេរិក៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll