វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

16:38 2020/03/25

យុគសម័យ - មានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ

វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែមីនា ដើមទុនចុះបញ្ជីថ្មីសរុប កែសម្រួល និងវិភាគទានដើមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេសនៅ ប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ចំនួន ៨.៥៥ ពាន់លានដុល្លារអាមេរិកស្មើនឹង ៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅទូទាំងប្រទេសមានគំរោងថ្មីចំនួន ៧៥៨ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដោយមានដើមទុនចុះបញ្ជីថ្មីសរុប ៥,៥ ពាន់លានដុល្លារអាមេរិកផងដែរ។  យោងតាមដៃគូវិនិយោគ បានឲ្យដឹងថាមានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll