រៀបចំឡើងវិញពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរណាមបូ នៅតំបន់ដើរថ្មើរជើង Nguyen Hue តាមរយៈពិធីអាពាហ៍ពិពាហ៍របស់និស្សិតជនជាតិខ្មែរ

11:25 2020/07/16

យុគសម័យ - ពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរណាមបូបានធ្វើឡើង ក្នុងរយៈពេល ៣ ថ្ងៃ។ នាថ្ងៃទី ១ គេហៅថា“ ថ្ងៃចូលរោងការ” ថ្ងៃទី ២ គេហៅថា “ ថ្ងៃលើកកំណត់” ហើយថ្ងៃទី ៣ គេហៅថា“ សំពះផ្កាស្លា” ។

រៀបចំឡើងវិញពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរណាមបូ នៅតំបន់ដើរថ្មើរជើង Nguyen Hue តាមរយៈពិធីអាពាហ៍ពិពាហ៍របស់និស្សិតជនជាតិខ្មែរ
ក្នុងក្របខ័ណ្ឌនៃសកម្មភាពវប្បធម៌ក្នុងឱកាសគម្រប់ខួប ៤៤ ឆ្នាំនៃ​ទីក្រុង​ Sai Gon – Gia Dinh ត្រូវបានគេដាក់ឈ្មោះទីក្រុង Ho Chi Minh (ថ្ងៃទី២ កក្កដា ១៩៧៦- ថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២០)។ នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ នៅតំបន់ដើរថ្មើរជើង Nguyen Hue​ និស្សិតនៃផ្នែក​វប្បធម៌ជនជាតិនៃមហាវិទ្យាល័យវប្បធម៌ទីក្រុង Ho Chi Minh បាន​រៀបចំឡើងវិញនូវពិធីអាពាហ៍ពិពាហ៍របស់​ប្រជាជនខ្មែរ​ណាមបូ​។​ នេះជាឱកាសសម្រាប់និស្សិតមហាវិទ្យាល័យនៅទីក្រុង Ho Chi Minh បង្ហាញភាពពិសេសនៃវប្បធម៌ជនជាតិរបស់ខ្លួន។ ជាពិសេសគឺ​ការ​សម្តែង​​ ការផ្លាស់ប្តូរ និង​ការស្វែងយល់នូវវប្បធម៌របស់ជនជាតិខ្មែរ​ណាម​បូ​។

នៅថ្ងៃដំបូងក្រុមគ្រួសារកូនកំលោះបាននាំកូនកំលោះទៅកាន់ផ្ទះកូនក្រមុំ។ យោងទៅតាមទំនៀមទម្លាប់ ​កូនកំលោះ​មិនបានអនុញ្ញាតឱ្យចូល​ក្នុងផ្ទះកូនក្រមុំទេ ពីព្រោះកូនកំលោះ​ត្រូវអនុវត្ត​ពិធីជាច្រើនទៀត បន្ទាប់មក​កូនកំលោះ​ត្រូវអនុញាត្តឲ្យចូល។

ពិធីរអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរណាមបូ​ត្រូវបាន​និស្សិត​​នៃផ្នែកវប្បធម៌ជនជាតិនៃមហាវិទ្យាល័យវប្បធម៌ទីក្រុង Ho Chi Minh បានរៀបចំឡើងវិញ សូមចុះផ្សាយបណ្តាពិធីប្រពៃណីដូចខាងក្រោមៈ

 

ពិធីរាំបើករបង

ពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរណាមបូបានរៀបចំឡើងវិញ នៅតំបន់ដើរថ្មើរជើង Nguyen Hue ។ (រូបថត៖ vanhoadantoc.hcmuc.edu.vn)

តាមពេលវេលាកំណត់ ក្រុមគ្រួសារកូនក្រមុំ​ដឹងថា ​ក្រុមគ្រួសារ​កូនកំលោះជិតមកដល់ ដូច្នេះពួកគេ​ត្រូវបិទច្រកទ្វារដោយយក​ក្រណាត់​ចង​ឬយកមែកឈើមួយ ដើម្បីខ្ទាស់ច្រកទ្វារ ។  ការខ្ទាស់​នេះ​តំណាងឱ្យគំនិតដ៏ស្រស់ស្អាតគឺ "កូនក្រមុំព្រហ្មចារី" និង "ការគោរពស្ត្រី" ។ ក្រុមគ្រួសារកូនកំលោះ​ក្មេងមកនិងឈប់នៅច្រកទ្វារ លោក​អាចារ្យ​នឹង​បើករបង។ ប៉ុន្តែនៅទីបញ្ចប់ ​លោកត្រូវតែ​ប្តេជ្ញាចិត្ត ​នៅពេលលោករាំដាវ​របស់គាត់ ដើម្បី "បើករបង" ។ នោះមានន័យថា“ របាំបើករបង” ត្រូវតែសំដែង​​ដោយ​លោកអាចារ្យ។ បន្ទាប់ពី​របងបានបើកសម្រាប់​ក្រុមគ្រួសារកូនកំលោះមកចូល។

 

ពិធីចងដៃ

នេះជាពិធីចងដៃកូនក្រមុំនិងកូនកំលោះ​ កូនក្រមុំនិងកូនកំលោះ​នឹងដាក់​ដៃលើខ្នើយ អ្នកទាំងពីរផ្តុំដៃនឹងលើកដាវ (កាំបិតតូច) ។  អ្នក​ចងដៃដំបូង​គឺលោកអាចារ្យ បន្ទាប់មក​គឺឪពុក​ម្តាយរបស់កូនក្រមុំ ​ក្រោយនេះគឺឪពុក ម្តាយ​កូនកំលោះ។ បន្ទាប់ មក គឺ​សាច់ញាតិក្នុងត្រកូលទាំងសងខាង​ ដែល​ចាប់ពីអ្នកវ័យចំណាស់ជាងគេ រហូតដល់អ្នកចុងក្រោយមាន​តួនាទីសំខាន់​​ក្នុងត្រកូល។

 

ពិធីចងដៃ។ (រូបថត៖ vanhoadantoc.hcmuc.edu.vn)

ការចងខ្សែដៃមានន័យថា កូនកំលោះ​និងកូនក្រមុំ​ទាំងពីរបង្ហាញមុខ​សាច់ញាតិទាំងសងខាង តាមទំនៀមទម្លាប់​និងប្រពៃណី ​ហើយ​សាច់ញាតិទាំងសង​ខាង​​ប្រទានពរដល់គូស្វាមីភរិយាថ្មី។

 

 ពិធីតោងស្បៃចូលក្នុងបន្ទប់

នៅក្នុងពិធីនេះ ក្នុងពិធីនេះ កូនក្រមុំទ្រកាន់បាយព្រលឹង ធ្វើដំណើរមុនកូនកំលោះ រីឯកូនកំលោះនឹងកាន់ស្បៃអាវកូនក្រមុំ ធ្វើដំណើរតាមក្រោយ ខណៈនោះបទភ្លេងប្រគុំបទព្រះថោងនាងនាគ។ ពិធីនេះចាប់ប្រភពចេញពីរឿងព្រេង ព្រះថោងតោងស្បៃនាងនាគ យាងចុះឋានភុជ្ជង្គនាគ។

ពិធីតោងស្បៃចូលក្នុងបន្ទប់។ (រូបថត៖ vanhoadantoc.hcmuc.edu.vn)

ការរៀបចំឡើងវិញពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរណាមបូ ​តាមរយៈនិស្សិតនៃផ្នែកវប្បធម៌ជនជាតិភាគតិចនៃមហា វិទ្យាល័យវប្បធម៌នៃទីក្រុង Ho Chi Minh ដែល​រួមចូលរួមចំណែកអភិរក្ស​និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិខ្មែរណាមបូ ក្នុងបរិបទ បច្ចុប្បន្ន ./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll