Trending now

ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា

14:43 | 10/09/2025 ឌឹកអាញ់

យុគសម័យ - អ្នកប្រាជ្ញ និងអ្នកជំនាញកម្ពុជាជឿជាក់ថា ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់សម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការអភិវឌ្ឍន៍នៃទំនាក់ទំនងដែលធ្លាប់រួមគ្នាតស៊ូក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា។

ទំនាក់ទំនងវៀតណាម-កម្ពុជានាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ វៀតណាម-កម្ពុជាពង្រឹងការចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ

ចំណុចរបត់ដ៏មហិមាបើកសករាជថ្មីសម្រាប់ប្រជាជាតិវៀតណាម

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែកញ្ញា ដោយលោកប្រធានហូជីមិញគឺជាចំណុចរបត់ដ៏មហិមាបើកសករាជថ្មីសម្រាប់ប្រជាជាតិវៀតណាម។ នោះជាការចែករំលែករបស់លោក ខៀវ កូឡា ទីប្រឹក្សាប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកនិពន្ធជាន់ខ្ពស់នៃទូរទស្សន៍ CNC ក្នុងកិច្ចសន្ទានាមួយដែលបានរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ / ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ / ២ កញ្ញា ២០២៥)។

លោក ខៀវ កូឡា តែង​រៀបរាប់​ពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រទេស​វៀតណាម ដោយ​ក្តី​រំភើប និង​អាឡោះអាល័យ។ នៅឆ្នាំ ១៩៨១ លោក ខៀវ កូឡា មានអាយុត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ ហើយមានសំណាងដែលត្រូវបានជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (SPK) ដែលជាទីភ្នាក់ងារដែលមានទំនាក់ទំនងជិតស្និទ្ធ និងល្អជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលភាសាវៀតណាមផ្លូវការរយៈពេល ៦ ខែ ដែលបង្រៀនដោយសាស្ត្រាចារ្យភាសាវៀតណាមមកពីទីក្រុងហាណូយ។ អ្នកកាសែតកម្ពុជាបានចែករំលែកថា “ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះមេរៀនអំពីបដិវត្តខែសីហា និងការប្រកាសឯករាជ្យរបស់ប្រធានហូជីមិញ នៅទីលាន Ba Dinh ទីក្រុងហាណូយ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥”។

ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
អ្នកកាសែត ខៀវ កូឡា​

យោងតាមលោក ខៀវ កូឡា ប្រជាជាតិវៀតណាមវីរភាព ក្រោមការដឹកនាំរបស់បក្សពលករវៀតណាម (បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀតណាម) ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ ដែលជាមេដឹកនាំដ៏អស្ចារ្យល្បីល្បាញទូទាំងទ្វីបទាំងប្រាំ។ នានិទាឃរដូវឆ្នាំ ១៩៤៥ ប្រជាជនរាប់លាននាក់បានក្រោកឈរឡើងផ្តួលរំលំរបបអាណានិគមនិយម បើកសម័យថ្មី យុគសម័យឯករាជ្យ និងសេរីភាពសម្រាប់ប្រជាជាតិ និងប្រជាជនវៀតណាម។

ឆ្លងកាត់ ៨០ ឆ្នាំមកនេះ មាគ៌ានយោបាយការពារ និងកសាងប្រទេសជាតិរបស់ប្រជាជនវៀតណាមបានឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាករាប់មិនអស់ អាស្រ័យហេតុនេះ ប្រជាជនវៀតណាមកាន់អាវុធដើម្បីប្រឆាំងនឹងអាណានិគមនិយមបារាំង ចក្រពត្តិនិយមអាមេរិកនិងសម្ព័ន្ធមិត្ត។ ដោយស្មារតីមហាសាមគ្គីជាតិទាំងមូល ស្មារតីប្រយុទ្ធអង់អាចក្លាហាន មិនចុះចាញ់នឹងខ្មាំងសត្រូវ កងទ័ពលោក អ៊ំ ហូ បានតស៊ូឥតឈប់ឈរ ផ្ដើមចេញពីស្មារតីស្នេហារជាតិ "គ្មានអ្វីថ្លៃថ្នូរជាងឯករាជ្យ និងសេរីភាព" ដើម្បីប្រជាជាតិវៀតណាមទទួលបានជ័យជំនះ រំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បង្កើតប្រវត្តិសាស្ត្រដ៏ត្រចេះត្រចងរបស់ប្រជាជាតិវៀតណាម។

លោក ខៀវ កូឡា បានសន្និដ្ឋានថា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឆ្នាំ ១៩៤៥ ទៅជាសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ ១៩៧៦ វៀតណាមបានបោះជំហានយ៉ាងធំធេងក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ ជាពិសេសពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៧ ក្រោមការដឹកនាំរបស់ការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Nguyen Van Linh អគ្គលេខាបក្ស។

អ្នកកាសែតកម្ពុជារូបនេះ បានសំដែងការជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំនិងអនុវត្តតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ ឆ្ពោះទៅមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដែលនឹងប្រព្រឹត្តិទៅនៅដើមឆ្នាំ២០២៦ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កិច្ចសន្ទនា “ដំណើរអភិវឌ្ឍន៍ ៨០ ឆ្នាំរបស់វៀតណាម និងទំនាក់ទំនងវៀតណាម-កម្ពុជា” ត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា

ទំនាក់ទំនងពិសេសបានបង្កើតឡើងនៅលើមូលដ្ឋាននៃការលះបង់រួម

លោក ថោង ម៉េងដាវិដ អ្នកវិភាគភូមិសាស្ត្រនយោបាយរបស់កម្ពុជា បានវាយតម្លៃថា ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាពេលវេលាសម្រាប់កម្ពុជារំលឹកឡើងវិញ ពីព្រោះជោគវាសនារបស់ប្រជាជាតិទាំងពីរបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធក្នុងទសវត្សរ៍ជាច្រើន។

អ្នកជំនាញកម្ពុជាបានឲ្យដឹងថា ទំនាក់ទំនងវៀតណាម-កម្ពុជា គឺជារឿងមួយដែលបង្កើតឡើងនៅលើមូលដ្ឋាននៃការលះបង់រួម ទំនុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងចំណងមិត្តភាពជិតស្និទ្ធរវាងបក្សកាន់អំណាចទាំងពីរ គឺបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។

យោងតាមលោក ថោង ម៉េងដាវិដ ការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក្នុងឆ្នាំ ១៩៤៥ ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញ បានកត់សម្គាល់នូវការចាប់ផ្តើមនៃដំណើរតស៊ូឆ្ពោះទៅរកឯករាជ្យភាព និងបង្រួបបង្រួមជាតិ។ នោះជាការប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការត្រួតត្រារបស់បរទេសនឹងលែងសម្រេចលើជោគវាសនារបស់ប្រជាជនវៀតណាមទៀតហើយ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានក្លាយជាការបំផុសគំនិតសម្រាប់ចលនារំដោះនៅទូទាំងឥណ្ឌូចិន រួមទាំងប្រទេសកម្ពុជាផងដែរ។

ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
លោក ថោង ម៉េងដាវិដ អ្នកវិភាគភូមិសាស្ត្រនយោបាយ

បដិវត្តខែសីហារបស់វៀតណាមក្នុងឆ្នាំ ១៩៤៥ បានបង្ហាញថា ប្រជាជាតិមួយអង់អាចក្លាហាន តស៊ូ សាមគ្គី អាចក្រោកឡើងប្រឆាំងនឹងការត្រួតត្រារបស់ចក្រពត្តិនិយម ហើយបានផ្ញើសារយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជានូវសេចក្តីប្រាថ្នារបស់ពួកគេផ្ទាល់នៅក្នុងការតស៊ូរបស់វៀតណាម។ គោល​ដៅដូចជាការបញ្ចប់ការត្រួតត្រារបស់បរទេស ការស្ដារអធិបតេយ្យភាពជាតិ និងការកសាងប្រទេសឯករាជ្យ បានក្លាយជាបេសកកម្មរួមរបស់ប្រជាជាតិយើងទាំងពីរ។

អ្នកវិភាគភូមិសាស្ត្រនយោបាយ ថោង ម៉េងដាវិដ បានសង្កត់ធ្ងន់ថា ៨០ ឆ្នាំក្រោយការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសទាំងពីរកម្ពុជា និងវៀតណាមនៅតែជាដៃគូ ផ្សារភ្ជាប់ដោយប្រវត្តិសាស្ត្រ និងបានជំរុញដោយក្តីប្រាថ្នារួម។ ពីការលះបង់ក្នុងអតីតកាលដល់ឱកាសក្នុងអនាគត កម្ពុជានិងវៀតណាមបានបង្ហាញឱ្យឃើញថា ប្រទេសជិតខាងទាំងពីរមិនគ្រាន់តែជាអ្នកជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបងប្អូនទាំងក្នុងដំណាក់កាលតស៊ូ និងសន្តិភាព។

ទាក់ទិននឹងផ្លូវទៅអនាគត លោក ថោង ម៉េងដាវិដ ឲ្យដឹងថា កម្ពុជានិងវៀតណាម ត្រូវតែជំរុញឃោសនាអំពីចំណងមិត្តភាពនេះដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរដើម្បីឲ្យក្នុងរយៈពេល ៨០ ឆ្នាំទៅមុខ និងអនាគត ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរនឹងរឹងមាំ យូរអង្វែង និងមិនរង្គោះរង្គើឡើយ៕

ទំនាក់ទំនងវៀតណាម-កម្ពុជានាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ ទំនាក់ទំនងវៀតណាម-កម្ពុជានាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ

យុគសម័យ - នោះគឺជាការចែករំលែករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសខួបលើកទី៨០ នៃទិវាជាតិវៀតណាម (០២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥) ដែលធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែសីហា នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ភ្ញៀវអន្តរជាតិជាច្រើន អង្គភាពអាជីវកម្ម និងសហគមន៍វៀតណាមដែលកំពុងរស់នៅ និងសិក្សានៅកម្ពុជា។

បណ្តាខេត្តជាប់ព្រំដែនបន្តពង្រឹងការសម្របសម្រួល រួមចំណែកពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា បណ្តាខេត្តជាប់ព្រំដែនបន្តពង្រឹងការសម្របសម្រួល រួមចំណែកពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា

ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ មេសា លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ត An Giang បានដឹកនាំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី​ ជូន​ចំពោះ​បញ្ជាការដ្ឋាន​អង្គរក្សនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម
ថៃ​បញ្ជាក់​ថា ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​នៅ​មាន​ស្ថិរភាព
ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងអ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់វៀតណាម
កម្ពុជា និង​ថៃ ពង្រឹង​ការ​ទុក​ចិត្ត​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់