Trending now

កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម

14:28 | 10/09/2025 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី២ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានប្រគល់សារតាំងកុងស៊ុល ជូនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងទទួលបានការឯកភាពឲ្យបំពេញមុខងារអគ្គកុងស៊ុលក្នុងតំបន់ខេត្តភាគពាយ័ព្យទាំង ៧ នៃប្រទេសកម្ពុជា។

បង្កើតកម្លាំងចលករថ្មីសម្រាប់ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឈីលី និងប៉េរូ រួមចំណែកជាវិជ្ជមានដល់ APEC បន្តជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនវៀតណាម និង UAE

ក្នុងជំនួបនេះ លោក Tran Tuan Anh បានសម្តែងនូវសេចក្តីរីករាយដែលត្រូវបានតែងតាំងជាអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ហើយសង្ឃឹមថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីសម្រេចបានជោគជ័យនូវតួនាទីជាអគ្គកុងស៊ុល រួមវិភាគទានពូនជ្រំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” រវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម
ទិដ្ឋភាពនៃជំនួប

ដោយមានការអនុញ្ញាតពីលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរវៀតណាមដោយបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយជោគជ័យ និងលោកបានអបអរសាទរចំពោះលោក Tran Tuan Anh ដែលត្រូវបានបក្ស និងរដ្ឋវៀតណាម តែងតាំងជាអគ្គកុងស៊ុល។

កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម
លោក Tran Tuan Anh អគ្គកុងស៊ុល(ឆ្វេង) និង លោក ស៊ា កុសល រដ្ឋលេខាធិការ

លោក ស៊ា កុសល រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា តែងតែមានការអភិវឌ្ឍយ៉ាងល្អ ជាពិសេសដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក To Lam ប្រធានរដ្ឋ ក្នុងខែកក្កដា ឆ្នាំ២០២៤ (បច្ចុប្បន្ន​ជា​អគ្គលេខាបក្ស​) និងដំណើរទស្សនកិច្ច និងចូលរួមខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោក ស៊ា កុសល សង្ឃឹមថាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង នឹងរក្សាទំនាក់ទំនងជិតស្និទ្ធ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីអនុវត្តការងារក្នុងសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

លោក ស៊ា កុសល ជឿជាក់ថា លោក Tran Tuan Anh អគ្គកុងស៊ុល នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងវៀតណាម និងកម្ពុជានិយាយរួម ក៏ដូចជាទំនាក់ទំនងរវាងមូលដ្ឋាននានា​របស់​វៀតណាម និងខេត្តភាគពាយ័ព្យទាំង ៧ របស់កម្ពុជា និយាយដោយឡែក (ខេត្តបាត់ដំបង ខេត្តសៀមរាម ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ខេត្តប៉ៃលិន)៕

អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា

យុគសម័យ - ក្នុងបរិយាកាសសប្បាយរីករាយទូទាំងប្រទេសស្វាគមន៍បុណ្យជាតិដ៏អស្ចារ្យ នាល្ងាចថ្ងៃទី ២១ ខែសីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម

យុគសម័យ - សារព័ត៌មានកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជាត្រូវបានបំផុសចេញពីប្រវត្តិសាស្ត្រនៃការតស៊ូទាមទារឯករាជ្យ និងបន្តអភិវឌ្ឍយ៉ាងទូលំទូលាយ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម
ថៃ​បញ្ជាក់​ថា ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​នៅ​មាន​ស្ថិរភាព
ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងអ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់វៀតណាម
កម្ពុជា និង​ថៃ ពង្រឹង​ការ​ទុក​ចិត្ត​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់