លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញថ្លែងសន្ទរកថា ក្នុង សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក

11:41 2020/05/20

យុគសម័យ- អញ្ជើញចូលរួក្នុងសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក (WHO) ( បានរៀបតាមរយៈបណ្តាញអនឡាញ ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី១៩ ខែឧសភា) រួមមាន ថ្នាក់ដឹកនាំវិស័យសុខាភិបាលចំនួន ១៥០ ប្រទេស និងភ្ញៀវកត្តិយសជាថ្នាក់ដឹកនាំចំនួន ១៥ នាក់ដែលមកពី ១៥ ប្រទេស។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញថ្លែងសន្ទរកថា ក្នុង សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក
 លោកនាយរដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួក្នុងសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក។ (រូបថត៖ Thong Tin Chinh phu)

ដោយសមិទ្ធិផលវិជ្ជមានដែលទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc គឺជាមេដឹកនាំម្នាក់ ក្នុងចំណោម មេដឹកនាំពីរបីនាក់ដែលបានអញ្ជើញ ដោយលោកអគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ​ដើម្បីថ្លែងសន្ទរកថា​ នៅឯ​មហាសន្និបាត​អង្គការសុខភាព​ពិភពលោក  នៅឆ្នាំនេះ។

លោកនាយករដ្ឋមន្រ្តីបានអធ្យាស្រ័យ​និងចែករំលែកយ៉ាងជ្រាលជ្រៅ​ដល់រដ្ឋាភិបាលនិងប្រជាជននៃបណ្តាប្រទេស ចំពោះការបាត់ បង់ដ៏ធំធេង​ដែល​បណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ សូមថ្លែងអំណរគុណ ចំពោះគ្រូពេទ្យទាំងអស់ អ្នកធ្វើការនៅជួរមុខប្រឆាំងនឹងការរីករាលដាល​ដើម្បីសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនទាំងអស់។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកថា រដ្ឋាភិបាល វៀតណាមបានដឹងអំពី គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅពេល​ឆាប់ៗនិង​មានសកម្មភាពតាមទិសស្លោក“ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ការប្រមូលផ្តុំការចូលរួម​របស់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​និងប្រព័ន្ធសុខាភិបាលជាត អ្នកវិទ្យាសាស្ត្រ​ការគាំទ្រ​របស់យោធា ... រួមគ្នា​ ដើម្បីអនុវត្ត​វិធានការដាក់ឲ្យ​នៅដាច់ដោយឡែក​ប្រកបដោយម៉ត់ចត់ រួមបញ្ចូលការគ្រប់គ្រងប្រភពចម្លងជំងឺ​ រកឃើញ​អ្នក​ដែល​ប៉ះផ្ទាល់នឹងអ្នកជំងឺ ធ្វើតេស្តនិងការព្យាបាលជំងឺ។

រដ្ឋាភិបាលបាន “ លះបង់ប្រយោជន៍សេដ្ឋកិច្ច​ក្នុងរយៈពេលខ្លី​ ដើម្បីការពារ​សុខភាពនិងសុវត្ថិភាពប្រជាជន” ។ គោលនយោបាយនិងវិធានការប្រឆាំង​នឹង​ជំងឺ COVID-19 ​របស់រដ្ឋាភិបាលបានគាំទ្រដោយសាធារណជន។

រហូតមកដល់ពេលនេះប្រទេសវៀតណាមគឺជាប្រទេសមួយដែលមានប្រជាជនជិត ១០០ លាននាក់ ​ហើយបានធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ​ក្នុងតំបន់និង​ពិភពលោក​​ ក៏តែមានតែករណីឆ្លងជាង ៣២០ ករណី​ហើយគ្មានអ្នកស្លាប់​នៅឡើយ​។ ហើយថ្ងៃនេះគឺជាថ្ងៃទី ៣៣ ជាប់ៗគ្នា ដែលប្រទេសវៀតណាម​មិនបានកត់ត្រាករណីថ្មីនៅក្នុងសហគមន៍។

ជាមួយនឹងការគ្រប់គ្រងបានល្អនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប្រទេសវៀតណាមបានឈានចូលទៅក្នុង“ស្ថានភាពធម្មតាតាមបែបថ្មី” ដោយ​ផ្តោតលើការស្តារឡើងវិញការអភិវឌ្ឍសេដ្ឋកិច្ច ​និងមិនធ្វេសប្រហែស​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ។ ក្នុងស្មារតីសហប្រតិបត្តិការនិងចែករំលែក ក្នុងគ្រាលំបាក រដ្ឋាភិបាល​សហគ្រាសនិងប្រជាជនវៀតណាមបានជួយគាំទ្រយ៉ាងជាក់ស្តែងនិងទាន់ពេលវេលា ម៉ាស់ ​សម្ភារៈបរិក្ខារពេទ្យ​ដែលផលិតដោយ​វៀតណាម​និងចែករំលែកនូវបទពិសោធន៍ជាមួយបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសដែលរង​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ពីជំងឺរាតត្បាតនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា​ជាងពេលណាៗទាំងអស់ ប្រទេសនានាត្រូវពង្រឹងសាមគ្គីភាព​អន្តរជាតិ​ប្រមូលធនធាននិងឆ្លើយតបនឹងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ។ ទន្ទឹមនឹងការខិតខំ ដើម្បីដោះស្រាយផលវិបាកធ្ងន់ធ្ងរ​ដែល​បណ្តាលមកពីការ​រីក​រាល​ដាល​នៃជំងឺ COVID-19 ​ប្រទេសនានា​ចាំបាច់ត្រូវមានផែនការ​អភិវឌ្ឍន៍​ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺនេះ  គាំទ្រដល់សហគ្រាស​ដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ដែលផ្សារភ្ជាប់ជាមួយការធានា​សន្តិសុខ​សង្គម​សម្រាប់ប្រជាជន។ ជាពិសេសគឺប្រជាជនក្រី​ក្រ​និងក្រុមប្រជាជន​ងាយរងគ្រោះ មិនអាចត្រូវទុកចោលនរណាម្នាក់នៅខាងក្រោយ​បានទេ។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានអញ្ជើញធ្វើ​ជាអធិបតី​និងចូលរួមក្នុងកិច្ចពិភាក្សាជាច្រើន​ កិច្ចខិតខំប្រឹងប្រែង​ដើម្បីស្វែងរកសំលេងរួម និងមានគំនិតផ្តួចផ្តើមនានា​ដើម្បីជំរុញសកម្មភាព​រួមគ្នា​ក្នុងការបង្ការ​និងប្រយុទ្ធប្រឆាំងនឹងជំងឺ​ COVID-19 ការគាំទ្រ ប្រជាជន​និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺនេះ។

លោកនាយករដ្ឋមន្រ្តីបានបង្ហាញជំនឿយ៉ាងមុតមាំថា ដោយប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក សហគមន៍អន្តរជាតិនឹងបន្តលើកកម្ពស់ឆន្ទៈនិងកម្លាំងរបស់ប្រជាជាតិនីមួយៗក៏ដូចជាស្មារតីនៃសាមគ្គីភាព

កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ ដើម្បីជំនះ រួមគ្នាកសាងអនាគតល្អប្រសើរ​សម្រាប់ប្រទេសនីមួយៗនិងប្រជាជនគ្រប់រូប./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll