Trending now

វៀតណាមបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះបណ្តាយន្តការពហុភាគី

08:14 | 03/05/2026 ឌឹកអាញ់

យុគសម័យ - បណ្តាអង្គការអន្តរជាតិ និងសហគមន៍ការទូតនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) បានវាយតម្លៃយ៉ាងវិជ្ជមានបំផុតចំពោះវៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន ជាពិសេសគឺក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងជ្រាលជ្រៅជាច្រើន។

ការផ្ដល់អំណោយឧបត្ថម្ភដល់កម្មករ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ រួមបក្សីសាមគ្គីគ្នាធ្វើសកម្មភាព ដើម្បីវិស័យនេសាទប្រកបដោយចីរភាព

ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានស្ថានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០/០៤/១៩៧៥ - ៣០/០៤/២០២៦)។

យោងតាមឯកអគ្គរដ្ឋទូត Mai Phan Dung វេទិកាអន្តរជាតិជាច្រើន រួមទាំងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចង្អុលបង្ហាញពីនិន្នាការកើនឡើងនៃប៉ូលភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចមានសញ្ញានៃការបែកបាក់ និងប្រព័ន្ធតម្លៃសកលត្រូវបានបែងចែក ដែលធ្វើឱ្យបរិយាកាសអន្តរជាតិកាន់តែមិនប្រាកដប្រជា ហើយជំនឿទុកចិត្តរវាងបណ្តាប្រទេសត្រូវបានធ្លាក់ចុះ។

ក្នុងបរិបទនេះ ប្រទេសមួយដែលរក្សាបាននូវស្ថិរភាពនយោបាយ មានទិសដៅអភិវឌ្ឍន៍ច្បាស់លាស់ និងជាប់លាប់ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យដូចជាវៀតណាម ត្រូវបានចាត់ទុកថាជាចំណុចភ្លឺដ៏គួរឱ្យកត់សម្គាល់។

ឯកអគ្គរដ្ឋទូត Mai Phan Dung បានឱ្យដឹងថា ចំពោះកិច្ចការផ្ទៃក្នុង ដៃគូអន្តរជាតិវាយតម្លៃខ្ពស់ចំពោះរបៀបឈានចូលទៅរកការអភិវឌ្ឍរបស់វៀតណាមតាមទិសដៅគ្រប់ជ្រុងជ្រោយ បរិយាប័ន្ន និងយកប្រជាជនជាមជ្ឈមណ្ឌល។

ដូចដែលអគ្គលេខាធិការបក្ស លោក To Lam បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រទេសជាតិមិនមែនត្រឹមតែជាការរីកចម្រើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ ប៉ុន្តែគឺជាដំណើរការចម្រុះ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងសេដ្ឋកិច្ច ជាមួយនឹងការអភិវឌ្ឍសង្គម វប្បធម៌ ធានាការពារជាតិ-សន្តិសុខ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។

របៀបឈានចូលទៅរកនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការដែលវៀតណាមប្រកាន់ខ្ជាប់នូវការជំរុញកំណើន ដើរទន្ទឹមនឹងវឌ្ឍនភាព និងយុត្តិធម៌សង្គម យកចិត្តទុកដាក់លើសុខុមាលភាព កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ព្រមទាំងម្ចាស់ការអនុវត្តនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មីៗ ដូចជាការបំប្លែងឌីជីថល ការបំប្លែងបៃតង និងនវានុវត្តន៍។

វៀតណាមក៏ទទួលបានជោគជ័យក្នុងការពង្រឹងភាពម្ចាស់ការ និងភាពធន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមិនត្រឹមតែជួយអភិវឌ្ឍប្រទេសជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងឋានៈរបស់ខ្លួននៅលើផែនទីសេដ្ឋកិច្ច-ពាណិជ្ជកម្មអន្តរជាតិផងដែរ។

យោងតាមលោកឯកអគ្គរដ្ឋទូត គឺការរួមបញ្ចូលគ្នារវាងស្ថិរភាព និងការកែទម្រង់ទាំងនោះហើយ ដែលបានបង្កើតជាគ្រឹះអភិវឌ្ឍន៍ដែលមានលក្ខណៈអាចព្យាករណ៍បានខ្ពស់ ជួយឱ្យវៀតណាមរក្សាបាននូវស្ថិរភាពនយោបាយ-សង្គម ព្រមទាំងលើកកម្ពស់សមត្ថភាពបន្ស៊ាំចំពោះការប្រែប្រួលពីខាងក្រៅ។ នេះគឺជាកត្តាដែលបណ្តាអង្គការអន្តរជាតិយកចិត្តទុកដាក់ជាពិសេស ក្នុងបរិបទដែលមានហានិភ័យសកលជាច្រើននាពេលបច្ចុប្បន្ន។

ចំពោះកិច្ចការបរទេស វៀតណាមត្រូវបានគេមើលឃើញថាជាប្រទេសដែលប្រកាន់ខ្ជាប់នូវមាគ៌ាឯករាជ្យ ម្ចាស់ការ សមាហរណកម្មអន្តរជាតិ ធ្វើពហុភាគីនីយកម្ម និងចម្រុះកម្មនៃទំនាក់ទំនងអន្តរជាតិ ហើយកាន់តែម្ចាស់ការ និងមានខ្លឹមសារជាក់ស្តែងក្នុងការអនុវត្ត។ មាគ៌ាកិច្ចការបរទេសនេះ មិនត្រឹមតែជួយវៀតណាមពង្រីកបណ្តាញដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនកាន់តែស៊ីជម្រៅ ព្រមទាំងរក្សាបាននូវតុល្យភាពក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា។

ក្នុងការអនុវត្តជាក់ស្តែងនៅទីក្រុងហ្សឺណែវ វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវតួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៃប្រព័ន្ធពហុភាគី ជំរុញកិច្ចសន្ទនា គោរពច្បាប់អន្តរជាតិ និងចូលរួមស្វែងរកដំណោះស្រាយរួមសម្រាប់បញ្ហាសកល។

ភាពខ្ជាប់ខ្ជួន ភាពស៊ីសង្វាក់គ្នា និងភាពគួរឱ្យជឿជាក់ក្នុងមាគ៌ាកិច្ចការបរទេសនេះ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថាត្រឹមត្រូវ និងមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងការបែកបាក់អន្តរជាតិដែលកំពុងកើនឡើង។

វៀតណាមបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះបណ្តាយន្តការពហុភាគី
ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានស្ថានតំណាងវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ បានអញ្ជើញចូលរួមសម័យប្រជុំបើកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី ៥៨ នាខែកុម្ភៈ ឆ្នាំ ២០២៥។

លើជាក់ស្តែង បណ្តាគោលនយោបាយវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានលើគ្រប់វិស័យរបស់វៀតណាម ត្រូវបានសហគមន៍អន្តរជាតិនៅទីក្រុងហ្សឺណែវ មើលឃើញយ៉ាងច្បាស់ និងកាន់តែមានលក្ខណៈវិជ្ជមាន។ ថ្នាក់ដឹកនាំអង្គការអន្តរជាតិជាច្រើន បានផ្តល់ការវាយតម្លៃជាក់លាក់ និងមានលក្ខណៈទទួលស្គាល់ខ្ពស់។

យោងតាមឯកអគ្គរដ្ឋទូត Mai Phan Dung ទំនុកចិត្តរបស់សហគមន៍អន្តរជាតិនៅទីក្រុងហ្សឺណែវ ចំពោះវៀតណាម ក៏ត្រូវបានបង្ហាញយ៉ាងជាក់ស្តែង នៅពេលវៀតណាមឈរឈ្មោះបោះឆ្នោតចូលក្នុងបណ្តាអង្គការអន្តរជាតិ។

ការដែលវៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៥ និងបន្តជាប់ឆ្នោតអាណត្តិ ២០២៦-២០២៨ ជាមួយនឹងចំនួនសម្លេងឆ្នោតខ្ពស់ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិ លើតួនាទី និងការរួមចំណែករបស់វៀតណាម។

ក្នុងអាណត្តិនេះ វៀតណាមបានម្ចាស់ការស្នើឡើង និងរួមគ្នាឧបត្ថម្ភគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានសហគមន៍អន្តរជាតិគាំទ្រ ជាពិសេសគឺក្នុងវិស័យការពារសិទ្ធិនៃក្រុមងាយរងគ្រោះ ជំរុញសិទ្ធិស្បៀងអាហារ សមភាពយេនឌ័រ និងការបញ្ជ្រាបសិទ្ធិមនុស្សជាមួយការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

នេះមិនត្រឹមតែជាលទ្ធផលនៃសមិទ្ធផលក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីរបៀបឈានចូលទៅរកការអភិវឌ្ឍប្រកបដោយតុល្យភាព សុខដុមរមនារវាងកម្លាំងផ្ទៃក្នុង និងការធ្វើសមាហរណកម្ម រវាងផលប្រយោជន៍ជាតិ និងការទទួលខុសត្រូវអន្តរជាតិ។

វៀតណាមបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះបណ្តាយន្តការពហុភាគី
ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យពិភាក្សាមួយ។

យោងតាមលោកឯកអគ្គរដ្ឋទូត នាពេលខាងមុខ ជាមួយនឹងគ្រឹះស្ថានស្ថិរភាពនយោបាយដ៏រឹងមាំ ទិសដៅអភិវឌ្ឍន៍ច្បាស់លាស់ និងការគាំទ្រយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ វៀតណាមមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបន្តលើកកម្ពស់តួនាទីនៅតាមវេទិកាពហុភាគី រួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងធ្វើឱ្យមហិច្ឆតាក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ក្លាយជាការពិត។

ដើម្បីបញ្ជាក់បន្ថែមអំពីកត្តាដែលបង្កើតជាកម្លាំងចលករសម្រាប់កិច្ចការបរទេសពហុភាគី ឯកអគ្គរដ្ឋទូត Mai Phan Dung បានឱ្យដឹងថា នាពេលកន្លងមក វិស័យកិច្ចការបរទេសនិយាយរួម និងការទូតពហុភាគីនិយាយដោយឡែក តែងតែទទួលបានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋ។

វៀតណាមបន្តបញ្ជាក់ពីមាគ៌ាកិច្ចការបរទេសជាប់លាប់ គឺឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ធ្វើពហុភាគីនីយកម្ម ចម្រុះកម្មនៃទំនាក់ទំនងបរទេស ម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ; ប្រកាន់ខ្ជាប់នូវគោលដៅការពារឱ្យបានរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ-សាសន៍; ទន្ទឹមនឹងនោះឆ្លៀតយកឱ្យបានជាអតិបរមានូវលក្ខខណ្ឌ និងធនធានពីខាងក្រៅដើម្បីអភិវឌ្ឍប្រទេសជាតិ។

ជាពិសេស មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្ស បានកំណត់យ៉ាងច្បាស់ថា កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ គឺជាភារកិច្ច "សំខាន់ និងប្រចាំការ" តាមរយៈនោះបង្កើតបានជាគ្រឹះស្ថាននយោបាយដ៏រឹងមាំ ក៏ដូចជាដាក់ចេញនូវភារកិច្ចធំធេងជាងមុន ដើម្បីអនុវត្តឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវកិច្ចការបរទេស ដែលក្នុងនោះមានការទូតពហុភាគី។

ជាមួយគ្នានេះដែរ ប្រព័ន្ធគោលនយោបាយស្តីពីសមាហរណកម្មអន្តរជាតិបន្តត្រូវបានបំពេញបន្ថែម ដែលលេចធ្លោគឺសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី ជាមួយនឹងចំណុចសង្កត់ធ្ងន់ដូចជាការផ្លាស់ប្តូរពី "ការចូលរួម" ទៅជា "ការម្ចាស់ការរួមចំណែក និងស្ថាបនា" លើកកម្ពស់តួនាទីរបស់វៀតណាមក្នុងការកំណត់ច្បាប់ទម្លាប់ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវសមាហរណកម្មអន្តរជាតិជាមួយនឹងតម្រូវការអភិវឌ្ឍន៍ឆាប់រហ័ស និងប្រកបដោយចីរភាព។

ចំណុចថ្មីមួយដ៏គួរឱ្យកត់សម្គាល់ក្នុងផ្នត់គំនិតកិច្ចការបរទេសនាពេលបច្ចុប្បន្ន គឺការសង្កត់ធ្ងន់លើកត្តា "ភាពធន់" ពោលគឺការលើកកម្ពស់កម្លាំងផ្ទៃក្នុង បង្កើនសមត្ថភាពបន្ស៊ាំ និងម្ចាស់ការចំពោះការប្រែប្រួលនៃបរិយាកាសអន្តរជាតិ។

របៀបឈានចូលទៅរកនេះ អនុញ្ញាតឱ្យវៀតណាមមិនត្រឹមតែធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាបាននូវភាពម្ចាស់ការជាយុទ្ធសាស្ត្រ តាមរយៈនោះចូលរួមក្នុងបណ្តាយន្តការពហុភាគីក្នុងជំហរម្ចាស់ការជាងមុន រួមចំណែកជាខ្លឹមសារជាក់ស្តែងជាងមុន ក្នុងការកំណត់នូវច្បាប់ទម្លាប់ និងបទដ្ឋានអន្តរជាតិ។

លើជាក់ស្តែង ក្នុងដំណើរការសមាហរណកម្ម ប្រព័ន្ធពហុភាគីក៏ជាកម្លាំងចលករជំរុញឱ្យវៀតណាមធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅទៅក្នុងសេដ្ឋកិច្ចសកល រួមចំណែកកែទម្រង់ស្ថាប័ន លើកកម្ពស់តម្លាភាពនៃបរិយាកាសអាជីវកម្ម និងពង្រីកពាណិជ្ជកម្ម វិនិយោគ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការចូលរួមក្នុងបណ្តាយន្តការដូចជា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរួមចំណែកយ៉ាងសំខាន់ជួយវៀតណាមលើកកម្ពស់ឋានៈក្នុងពាណិជ្ជកម្មអន្តរជាតិ និងខ្សែចង្វាក់តម្លៃសកល។ ការរក្សាវត្តមានយ៉ាងសកម្ម និងមានខ្លឹមសារជាក់ស្តែងនៅទីក្រុងហ្សឺណែវ ដែលជាមជ្ឈមណ្ឌលពហុភាគីដ៏ធំមួយរបស់ពិភពលោក ជាកន្លែងប្រមូលផ្តុំអង្គការអន្តរជាតិ និងវេទិកាសកលជាច្រើន មានអត្ថន័យជាក់ស្តែងចំពោះការចូលរួម កិច្ចសន្ទនា ឆ្លៀតយកកិច្ចសហប្រតិបត្តិការ និងការពារផលប្រយោជន៍ជាតិ។

ដោយលើកឡើងអំពីតួនាទីនៃស្ថានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូតបានយល់ឃើញថា ស្ថានតំណាងវៀតណាមនៅទីក្រុងហ្សឺណែវ ដើរតួនាទីជាច្រកចេញចូលអចិន្ត្រៃយ៍ និងអនុវត្តដោយផ្ទាល់នូវទិសដៅកិច្ចការបរទេសពហុភាគី។

ស្ថានតំណាងមិនត្រឹមតែចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងបទដ្ឋាន និងច្បាប់អន្តរជាតិ ដែលរួមចំណែកការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបណ្តាញដ៏សំខាន់ដើម្បីតភ្ជាប់ដៃគូ ឆ្លៀតយកធនធាន និងបញ្ជូននូវទិសដៅអភិវឌ្ឍន៍របស់វៀតណាមទៅកាន់សហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ស្ថានតំណាងក៏រួមចំណែកជំរុញកិច្ចសន្ទនា កសាងឯកភាព និងចូលរួមដោះស្រាយបញ្ហារួម ដែលតាមរយៈនោះលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមក្នុងប្រព័ន្ធពហុភាគី៕

ទីក្រុងហូជីមិញ រំលេចដោយពណ៌នៃទង់ជ័យ និងបុប្ផា ដើម្បីអបអរសាទរបុណ្យ ៣០ មេសា ទីក្រុងហូជីមិញ រំលេចដោយពណ៌នៃទង់ជ័យ និងបុប្ផា ដើម្បីអបអរសាទរបុណ្យ ៣០ មេសា

យុគសម័យ - ក្នុងបណ្តាថ្ងៃចុងខែមេសា ជាប្រវត្តិសាស្ត្រ នៅតាមដងវិថីនានាក្នុងទីក្រុងហូជីមិញ កំពុងតែរំលេចនូវរូបរាងយ៉ាងស្រស់បំព្រង ពោរពេញដោយបរិយាកាសដ៏អង់អាចក្លាហាន ដើម្បីឆ្ពោះទៅរកការអបអរសាទរខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០/០៤/១៩៧៥ - ៣០/០៤/២០២៦)។

ខេត្ត Cao Bang មានសកម្មភាពយ៉ាងកុះករក្នុងឱកាសអបអរសាទរបុណ្យ ៣០ មេសា - ១ ឧសភា ខេត្ត Cao Bang មានសកម្មភាពយ៉ាងកុះករក្នុងឱកាសអបអរសាទរបុណ្យ ៣០ មេសា - ១ ឧសភា

យុគសម័យ - ក្នុងបរិយាកាសប្រកួតប្រជែងយ៉ាងផុសផុល ដើម្បីអបអរសាទរខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង (៣០/០៤/១៩៧៥ - ៣០/០៤/២០២៦) និងខួបលើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ (០១/០៥/១៨៨៦ - ០១/០៥/២០២៦) បណ្តាមូលដ្ឋានក្នុងខេត្តបានរៀបចំសកម្មភាពវប្បធម៌ និងកីឡាជាក់ស្តែង និងមានអត្ថន័យជាច្រើន ដែលបង្កើតបានជាស្មារតីសប្បាយរីករាយក្នុងចំណោមកម្មាភិបាល សមាជិកបក្ស និងស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះបណ្តាយន្តការពហុភាគី
ការផ្ដល់អំណោយឧបត្ថម្ភដល់កម្មករ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ
រួមបក្សីសាមគ្គីគ្នាធ្វើសកម្មភាព ដើម្បីវិស័យនេសាទប្រកបដោយចីរភាព
តំបន់វិថីបុរាណហាណូយក្នុងឱកាសបុណ្យ ៣០ មេសា៖ រស់រវើកក្នុងលំហវប្បធម៌
ទីក្រុងហូជីមិញ រំលេចដោយពណ៌នៃទង់ជ័យ និងបុប្ផា ដើម្បីអបអរសាទរបុណ្យ ៣០ មេសា