Trending now

អាណិកជនវិលត្រឡប់មកកាន់ទឹកដីបុព្វបុរស ដើម្បីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung

09:00 | 26/04/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៥ ខែមេសា លោក Nguyen Trung Kien ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅបរទេស បានដឹកនាំប្រតិភូដែលរួមមានអាណិកជនឆ្នើមចំនួន ៦០ រូប មកពី ២០ ប្រទេស និងតំបន់ដែនដីជុំវិញពិភពលោក អញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្ដាស្ដេច Hung នៅមណ្ឌលសារមន្ទីរប្រវត្តិសាស្ត្រប្រាសាទ Hung និងធ្វើការជាមួយខេត្ត Phu Tho។

អាណិកជនវៀតណាមនៅប្រទេសថៃ៖ ភាពកក់ក្ដៅនៃមនោសញ្ចេតនាក្នុងថ្ងៃបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង

យោងតាមគេហទំព័រ www.phutho.gov.vn ក្នុងបរិយាកាសដ៏អធិកអធម និងដោយទឹកចិត្តគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរស ប្រតិភូអាណិកជនបានអញ្ជើញអុជធូប ថ្វាយផ្កា និងគ្រឿងសក្ការបូជា ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងដឹងគុណដល់បណ្ដាស្ដេច Hung; ព្រមទាំងបានគោរពរាយការណ៍ជូនបុព្វបុរសនូវរាល់លទ្ធផលលេចធ្លោរបស់សហគមន៍ជនជាតិវៀតណាមនៅបរទេស។

នៅចំពោះមុខវិញ្ញាណក្ខន្ធដ៏សក្តិសិទ្ធិរបស់បណ្ដាស្ដេច Hung និងបុព្វបុរសដែលមានគុណបំណាច់ក្នុងការកសាងប្រទេសជាតិ ប្រតិភូអាណិកជនបានប្តេជ្ញាចិត្តសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាង និងការពារមាតុភូមិ រួមចំណែកដល់ការរីកចម្រើននៃសហគមន៍វៀតណាម និងជាតិសាសន៍; បួងសួងសុំឱ្យបុព្វបុរសតាមជួយថែរក្សាឱ្យប្រទេសជាតិមានភាពរុងរឿង ប្រជាជនរស់នៅដោយសុខសាន្ត គ្រប់ក្រុមគ្រួសារមានសេចក្តីសុខ ស្ថិតស្ថេររាប់ម៉ឺនជំនាន់ ប្រទេសជាតិកាន់តែរឹងមាំ និងខ្លាំងក្លា បន្តបញ្ជាក់ពីឋានៈរបស់ខ្លួននៅលើឆាកអន្តរជាតិ; ព្រមទាំងជួយតាមថែរក្សាសហគមន៍ជនជាតិវៀតណាមនៅបរទេសឱ្យមានសុខភាពល្អ សាមគ្គីគ្នាឈានឡើង ដើម្បីរួមចំណែកដល់ការរីកចម្រើននៃសហគមន៍ និងជាតិសាសន៍។

ក្នុងការទទួលជួប និងធ្វើការជាមួយប្រតិភូ លោក Nguyen Dac Thuy ប្រធានមន្ទីរការបរទេសខេត្ត Phu Tho បានសម្តែងនូវភាពសប្បាយរីករាយ និងកិត្តិយសដែលបានទទួលស្វាគមន៍ប្រតិភូអាណិកជនឆ្នើមមកពីបណ្តាប្រទេសជុំវិញពិភពលោក ដែលបានមកចូលរួមក្នុងពិធីបុណ្យរំលឹកគុណស្ដេច Hung និងអុជធូបនៅប្រាសាទ Hung ក្នុងឆ្នាំមមី អដ្ឋស័ក ២០២៦។

អាណិកជនវិលត្រឡប់មកកាន់ទឹកដីបុព្វបុរស ដើម្បីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung
លោក Nguyen Trung Kien ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅបរទេស បានគោរពរាយការណ៍ជូនបុព្វបុរសនូវរាល់លទ្ធផលលេចធ្លោរបស់សហគមន៍ជនជាតិវៀតណាមនៅបរទេស។

ប្រធានមន្ទីរការបរទេសខេត្ត Phu Tho លោក Nguyen Dac Thuy ក៏បានបញ្ជាក់ផងដែរថា៖ ខេត្ត Phu Tho សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ច និងការងាររបស់ប្រតិភូនាពេលនេះ នឹងបើកចេញនូវឱកាសកិច្ចសហប្រតិបត្តិការថ្មី ដែលមានលក្ខណៈជាក់ស្តែង និងប្រសិទ្ធភាពជាងមុន រវាងខេត្ត Phu Tho ជាមួយបណ្តាដៃគូបរទេស។

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីវិស័យដែលមានសក្តានុពល និងមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមកខ្ពស់ ពាក់ព័ន្ធនឹងការកែច្នៃរ៉ែ ការកែច្នៃផលិតផលបសុសត្វ ឧស្សាហកម្មកែច្នៃ - ផលិតកម្ម សម្ភារៈសំណង់ ឧស្សាហកម្មគាំទ្រ កសិផល - អាហារ និងភស្តុភារកម្ម (Logistics)...

ប្រតិភូទាំងឡាយក៏បានផ្លាស់ប្តូរមតិអំពីវិស័យទេសចរណ៍ និងសេវាកម្ម ការគាំទ្រដល់ការកសាងបណ្តាកម្មវិធី និងផលិតផលទេសចរណ៍ពិសេសៗ តភ្ជាប់បណ្តាចំណុចដៅទេសចរណ៍លេចធ្លោរបស់វៀតណាមជាមួយបណ្តាប្រទេស និងតំបន់ដែនដី; ព្រមទាំងបង្កើនការជំរុញ ផ្សព្វផ្សាយទេសចរណ៍ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

អាណិកជនវិលត្រឡប់មកកាន់ទឹកដីបុព្វបុរស ដើម្បីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung
ទិដ្ឋភាពនៃកិច្ចប្រជុំ។

ក្នុងការងារផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ខេត្ត Phu Tho យកចិត្តទុកដាក់ជាពិសេសលើការពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា; កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការ សមាគម និងសហគមន៍ជនជាតិវៀតណាមនៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក។

នេះនឹងក្លាយជាគ្រឹះដ៏សំខាន់ដើម្បីពង្រឹងចំណងមិត្តភាព បង្កើនការយល់ដឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ ខេត្ត Phu Tho ប្តេជ្ញានឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុត ដើម្បីឱ្យបណ្តាសហគ្រាសបរទេស និងអាណិកជនអញ្ជើញមកស្វែងយល់ពីឱកាស ដាក់ឱ្យអនុវត្តគម្រោង និងពង្រីកសកម្មភាពផលិតកម្ម អាជីវកម្មនៅក្នុងមូលដ្ឋាន។

បច្ចុប្បន្ន មានអាណិកជនប្រមាណ ៦,៥ លាននាក់ រស់នៅក្នុង ១៣០ ប្រទេស និងតំបន់ដែនដី ដែលក្នុងនោះ ច្រើនជាង ៨០% គឺស្ថិតនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។ សហគមន៍ជនជាតិវៀតណាមនៅបរទេសកាន់តែរីកចម្រើនលើគ្រប់វិស័យ កើនឡើងទាំងចំនួន ពង្រីកទាំងសមាសភាព និងរឹងមាំទាំងប្រភពធនធាន។ អាណិកជនកាន់តែមានភាពផ្សារភ្ជាប់ជាមួយស្រុកកំណើត គាំទ្រគោលនយោបាយមហាសាមគ្គីជាតិ និងវិថីអភិវឌ្ឍន៍របស់ប្រទេសជាតិ ដោយក្លាយជាប្រភពធនធានដ៏សំខាន់សម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សហគមន៍ជនជាតិវៀតណាមនៅបរទេសបានរួមចំណែកយ៉ាងធំធេង និងជាក់ស្តែងនូវប្រភពធនធានសម្ភារៈសម្រាប់ប្រទេសជាតិ ដោយក្នុងឆ្នាំ ២០២៥ ប្រភពប្រាក់បញ្ញើពីអាណិកជនសម្រេចបានកម្រិតឯតទគ្គកម្មជិត ១៨ ពាន់លានដុល្លារអាមេរិក; ទន្ទឹមនឹងនោះ បានជួយដល់ជនរួមជាតិក្នុងប្រទេសឱ្យឆ្លងផុតការលំបាក កសាងជីវភាពឡើងវិញក្រោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ ជាមួយនឹងទឹកប្រាក់ជិត ៤៥ ពាន់លានដុង និងទំនិញ សម្ភារៈជិត ១៥ តោន៕

អាណិកជនវៀតណាមនៅប្រទេសថៃ៖ ភាពកក់ក្ដៅនៃមនោសញ្ចេតនាក្នុងថ្ងៃបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung អាណិកជនវៀតណាមនៅប្រទេសថៃ៖ ភាពកក់ក្ដៅនៃមនោសញ្ចេតនាក្នុងថ្ងៃបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung

យុគសម័យ - ក្នុងបរិយាកាសដ៏សក្ការៈនៃថ្ងៃក្នុងខែទី៣ តាមចន្ទគតិ នាថ្ងៃទី ២១ ខែមេសា សហគមន៍ជនជាតិវៀតណាមនៅក្នុងខេត្ត Udon Thani តំបន់ឦសាននៃប្រទេសថៃ បានរៀបចំពិធីបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung យ៉ាងសមរម្យ និងអធិកអធម។

ពិធីបុណ្យវប្បធម៌វៀតណាមនៅ Osaka ប្រកបដោយភាពរំភើប និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពិធីបុណ្យវប្បធម៌វៀតណាមនៅ Osaka ប្រកបដោយភាពរំភើប និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ

យុគសម័យ - នេះគឺជាឱកាសសម្រាប់សហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន រួមគ្នាឆ្ពោះទៅរកឫសគល់នៃប្រជាជាតិ ដើម្បីរំលឹកដល់គុណូបការៈនៃការកសាងប្រទេសរបស់បណ្តាស្តេច Hung ព្រមទាំងពង្រឹងអត្តសញ្ញាណវប្បធម៌នៅក្នុងបរិយាកាសអន្តរជាតិ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អាណិកជនវិលត្រឡប់មកកាន់ទឹកដីបុព្វបុរស ដើម្បីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung
វៀតណាមចូលរួមពិព័រណ៍ការពារជាតិអាស៊ី និងសន្តិសុខជាតិអាស៊ីឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី
កូនប្រុសរបស់អតីតយុទ្ធជនអូស្ត្រាលី ប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលីនៃកងទ័ពប្រជាជនវៀតណាមមកវិញ
វៀតណាម និងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
ការផ្សព្វផ្សាយវប្បធម៌អាន និងការតភ្ជាប់ចំណេះដឹងរបស់ជនជាតិវៀតណាមនៅប្រទេសរុស្ស៊ី