Trending now

ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង

11:08 | 16/04/2026 ហេង វុធ្ធី

យុគសម័យ - កាលពីថ្ងៃទី ១២ ខែមេសា អង្គពិភាក្សាក្រោមប្រធានបទ “ស្ថានភាពជាក់ស្តែង និងដំណោះស្រាយអភិវឌ្ឍន៍ការបង្រៀនភាសាវៀតណាម និងវប្បធម៌វៀតណាម នៅក្នុងសហគមន៍ជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូង” បានប្រព្រឹត្តទៅនៅទីក្រុង Gwangju។

នាវា CSB​ 8004 ចេញដំណើរទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង កុមារក្នុងគ្រួសារពហុវប្បធម៌នៅប្រទេសកូរ៉េខាងត្បូង មានឱកាសកាន់តែច្រើនក្នុងការរៀនភាសាវៀតណាម

អង្គពិភាក្សានេះមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅបរទេស (ក្រសួងការបរទេស), គណៈកិច្ចការបរទេសប្រជាជន - គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម, ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង, បណ្ដាសមាគម អភិបាល អ្នកជំនាញ គ្រូបង្រៀន អាណាព្យាបាល និងអាណិកជនយ៉ាងច្រើនកុះករ។

កម្មវិធីនេះរៀបចំឡើងដោយបណ្តាញបង្រៀនភាសាវៀតណាម និងរក្សាវប្បធម៌វៀតណាមសកល សហការជាមួយសមាគមជនជាតិវៀតណាមនៅ Jeonnam - Gwangju ដែលជាសកម្មភាពស្នូលមួយក្នុងចំណោមសកម្មភាពនានា សំដៅជំរុញការរក្សាភាសាវៀតណាមនៅក្នុងសហគមន៍ជនជាតិវៀតណាមនៅបរទេស។

ពីគោលនយោបាយរហូតដល់ការអនុវត្តជាក់ស្តែង៖ ការដាក់ភាសាវៀតណាមជាមជ្ឈមណ្ឌលនៃការតភ្ជាប់សហគមន៍

ថ្លែងមតិក្នុងអង្គពិភាក្សា លោកស្រី Ngo Thi Thanh Mai អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅបរទេសនៃក្រសួងការបរទេស បានបញ្ជាក់ថា ការរក្សា និងលើកកម្ពស់ភាសាវៀតណាមនៅក្នុងសហគមន៍ជនជាតិវៀតណាមនៅបរទេស មិនត្រឹមតែជាតម្រូវការផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានដ៏សំខាន់ ដើម្បីពង្រឹងអត្តសញ្ញាណជាតិ និងការផ្សារភ្ជាប់សហគមន៍ឆ្លងកាត់ជាច្រើនជំនាន់។

ក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ភាសាវៀតណាមកំពុងមានកាលានុវត្តភាពកាន់តែច្រើនក្នុងការផ្សព្វផ្សាយ ប៉ុន្តែក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមមិនតូចតាចនោះដែរ នៅពេលដែលជំនាន់យុវជនដែលកើត និងធំដឹងក្តីក្នុងបរិយាកាសពហុភាសា មាននិន្នាការថយចុះបន្តិចម្តងៗនូវសមត្ថភាពប្រើប្រាស់ភាសាមេបា។

ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង
អង្គពិភាក្សាក្រោមប្រធានបទ “ស្ថានភាពជាក់ស្តែង និងដំណោះស្រាយអភិវឌ្ឍន៍ការបង្រៀនភាសាវៀតណាម និងវប្បធម៌វៀតណាម នៅក្នុងសហគមន៍ជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូង”។

ចំពោះមុខសភាពការណ៍ជាក់ស្តែងនោះ លោកស្រីបានសង្កត់ធ្ងន់លើការផ្លាស់ប្តូរថ្មីនូវរបៀបឈានទៅរក ក្នុងនោះចាំបាច់ត្រូវជំរុញការអនុវត្តបច្ចេកវិទ្យា អភិវឌ្ឍបណ្ដាម៉ូដែលសិក្សាដោយភាពបត់បែន ដោយរួមបញ្ចូលគ្នារវាងការសិក្សាតាមប្រព័ន្ធអនឡាញ និងការសិក្សាដោយផ្ទាល់ ព្រមទាំងពង្រឹងការធ្វើឌីជីថលភាវូបនីយកម្មលើឯកសារសិក្សា ដើម្បីគាំទ្រដល់សហគមន៍ប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាព។

មានទស្សនៈដូចគ្នាដែរ លោក Dang Thanh Phuong អនុប្រធានគណៈកិច្ចការបរទេសប្រជាជន នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានយល់ឃើញថា ភាសាវៀតណាមមិនត្រឹមតែជាមធ្យោបាយទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងវប្បធម៌ និងជាកត្តាសំខាន់ក្នុងការរក្សាការផ្សារភ្ជាប់គ្នារវាងសហគមន៍ជនជាតិវៀតណាមនៅបរទេសជាមួយមាតុភូមិ។ តាមលោក ការរក្សាភាសាវៀតណាមត្រូវតែចាត់ទុកថាជាភារកិច្ចរួមរបស់សង្គមទាំងមូល ដែលទាមទារឱ្យមានការចូលរួមស៊ីសង្វាក់គ្នាពីបណ្ដាសមាគម គ្រួសារ និងស្ថាប័នតំណាងនានា។

រឿងរ៉ាវដែលបង្កើតឱ្យមានដំណោះស្រាយរក្សាភាសាវៀតណាម

ចំណុចលេចធ្លោនៃកម្មវិធី គឺវគ្គពិភាក្សា និងការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងតំណាង គ្រូបង្រៀន និងអាណាព្យាបាល ដែលជាកន្លែងបញ្ហាជាក់ស្តែងត្រូវបានចែករំលែកដោយត្រង់ទៅត្រង់មក។

តាមទស្សនៈរបស់អាណាព្យាបាល រឿងរ៉ាវអំពីគម្លាតភាសារវាងកូនចៅ និងជីដូនជីតានៅពេលត្រឡប់មកវៀតណាមវិញ បានប៉ះពាល់ដល់អារម្មណ៍អ្នកចូលរួមជាច្រើន។ វាមិនមែនជាគម្លាតនៃមនោសញ្ចេតនានោះទេ ប៉ុន្តែគឺជារបាំងភាសានេះឯងដែលធ្វើឱ្យកុមារៗមិនអាចសម្តែងមនោសញ្ចេតនាបានពេញលេញចំពោះក្រុមគ្រួសារ។ ផ្អែកលើតថភាពនោះ អាណាព្យាបាលជាច្រើនយល់ឃើញថា ការបង្រៀនភាសាវៀតណាមមិនមែនគ្រាន់តែជាការបង្រៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាការតភ្ជាប់ក្នុងគ្រួសារ ការចងចាំអំពីមាតុភូមិ និងអត្តសញ្ញាណវប្បធម៌សម្រាប់ជំនាន់យុវជន។

ក្នុងជ្រុងនៃគ្រូបង្រៀនវិញ មតិយោបល់ក៏បានផ្ដោតលើការលំបាកក្នុងដំណើរការរក្សាថ្នាក់រៀន៖ កង្វះឯកសារសិក្សាដែលសមស្របនឹងកុមារពហុវប្បធម៌ កង្វះវិធីសាស្ត្របង្រៀនជាក់លាក់ និងកង្វះការតភ្ជាប់រវាងថ្នាក់រៀននានានៅក្នុងសហគមន៍។ ថ្នាក់រៀនជាច្រើននាពេលបច្ចុប្បន្ននៅតែដំណើរការដោយផ្អែកលើស្មារតីស្ម័គ្រចិត្ត និងការលះបង់ផ្ទាល់ខ្លួន ដោយមិនទាន់មានមូលដ្ឋានគ្រឹះជាប្រព័ន្ធសម្រាប់អភិវឌ្ឍយូរអង្វែងនៅឡើយ។

បរិយាកាសនៃអង្គពិភាក្សាកាន់តែមានភាពរស់រវើកនៅក្នុងវគ្គជួបប្រាស្រ័យ នៅពេលដែលមានសំណួរត្រូវបានដាក់ឡើងដោយផ្ទាល់ ជុំវិញវិធីសាស្ត្ររក្សាការចាប់អារម្មណ៍ក្នុងការរៀនភាសាវៀតណាមសម្រាប់កុមារ តួនាទីរបស់គ្រួសារក្នុងការរក្សាភាសា ក៏ដូចជាវិធីបង្កើតបរិយាកាសប្រើប្រាស់ភាសាវៀតណាមនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង
ការប្រគល់ជូនសៀវភៅដល់កុមារៗ។

ការផ្លាស់ប្តូរមតិទាំងនេះមិនមែនមានលក្ខណៈតែទ្រឹស្ដីនោះទេ ប៉ុន្តែវាផ្សារភ្ជាប់ទៅនឹងស្ថានភាពជាក់ស្តែង៖ នៅពេលដែលកុមារទម្លាប់ប្រើប្រាស់ភាសាកូរ៉េ នៅពេលដែលអាណាព្យាបាលខ្វះខាតពេលវេលារួមដំណើរជាមួយកូនៗ ឬនៅពេលដែលថ្នាក់រៀនមិនអាចរក្សាបានក្នុងរយៈពេលយូរអង្វែង។ តាមរយៈនោះ ការយល់ដឹងរួមមួយត្រូវបានបង្កើតឡើងជាបណ្តើរៗ៖ ប្រសិនបើចង់រក្សាភាសាវៀតណាម គឺមិនអាចពឹងផ្អែកតែលើថ្នាក់រៀននោះទេ ប៉ុន្តែចាំបាច់ត្រូវចាប់ផ្តើមចេញពីក្នុងគ្រួសារ និងសហគមន៍ផ្ទាល់តែម្តង។

បន្តកម្មវិធី ខ្លឹមសារណែនាំអំពីវិធីសាស្ត្របង្រៀនភាសាវៀតណាមបាននាំមកនូវការផ្ដល់យោបល់ជាក់ស្តែងជាច្រើន។ បណ្ដាអ្នកជំនាញបានសង្កត់ធ្ងន់ថា ការបង្រៀនភាសាវៀតណាមសម្រាប់កុមារនៅបរទេស ចាំបាច់ត្រូវផ្លាស់ប្តូររបៀបឈានទៅរក ដោយប្តូរពីការបង្រៀនភាសាសុទ្ធសាធ មកជាការបង្កើតបទពិសោធន៍នៃការរៀនសូត្រវិញ។

តាមនោះ ភាសាវៀតណាមចាំបាច់ត្រូវបញ្ចូលទៅក្នុងសកម្មភាពនានា ដូចជាការនិទានរឿង ល្បែងកម្សាន្ត ការរស់នៅតាមបែបវប្បធម៌ ដើម្បីជួយឱ្យកុមារទទួលបាននូវការយល់ដឹងតាមបែបធម្មជាតិ និងមានភាពរីករាយជាងមុន។ ទន្ទឹមនឹងនោះ ការអនុវត្តបច្ចេកវិទ្យា ការកសាងឯកសារសិក្សាឌីជីថល និងការតភ្ជាប់បណ្ដាថ្នាក់រៀន ក៏ត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏សំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀនផងដែរ។

អង្គពិភាក្សានៅទីក្រុង Gwangju មិនត្រឹមតែឈប់ត្រឹមការផ្លាស់ប្តូរមតិនោះទេ ប៉ុន្តែបានផ្ដល់នូវទិសដៅយ៉ាងច្បាស់លាស់៖ ផ្លាស់ប្តូរពីម៉ូដែលដែលមានលក្ខណៈឯកត្តជន មកជាការកសាងប្រព័ន្ធអេកូឡូស៊ីនៃការបង្រៀនភាសាវៀតណាមដែលមានការចាត់តាំង មានការតភ្ជាប់ និងមានទិសដៅយូរអង្វែង។

ក្នុងនោះ កត្តាគន្លឹះដែលត្រូវបានកំណត់រួមមាន៖ ការធ្វើស្ដង់ដារលើឯកសារសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន ការអនុវត្តបច្ចេកវិទ្យា និងជាពិសេសគឺការកសាងបរិយាកាសដើម្បីឱ្យភាសាវៀតណាមត្រូវបានប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍។

កម្មវិធីនេះក៏បានបញ្ជាក់ពីតួនាទីនៃការសម្របសម្រួលរវាងស្ថាប័នក្នុងស្រុក ស្ថាប័នតំណាងនៅបរទេស និងអង្គការសហគមន៍នានា ក្នុងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបង្រៀន និងការរៀនភាសាវៀតណាម។

ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង
សាស្ត្រាចារ្យ បណ្ឌិត Pham Minh Thuyet អគ្គនិពន្ធនាយកនៃកម្រងសៀវភៅ "រីករាយនឹងការរៀនភាសាវៀតណាម"។

ដោះស្រាយបញ្ហាវិធីសាស្ត្រក្នុងបរិយាកាសពហុភាសា

នៅក្នុងក្របខ័ណ្ឌនៃអង្គពិភាក្សា សាស្ត្រាចារ្យ បណ្ឌិត Nguyen Minh Thuyet អគ្គនិពន្ធនាយកនៃកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨ និងជាប្រធាននិពន្ធកម្រងសៀវភៅ "រីករាយនឹងការរៀនភាសាវៀតណាម" បានចែករំលែកដោយផ្ទាល់អំពីទម្រង់នៃឯកសារសិក្សា ក៏ដូចជាទិសដៅវិធីសាស្ត្របង្រៀនដែលសមស្របសម្រាប់កុមារវៀតណាមនៅបរទេស។

តាមសាស្ត្រាចារ្យ បណ្ឌិត Nguyen Minh Thuyet ការបង្រៀនភាសាវៀតណាមក្នុងបរិបទពហុភាសា មិនអាចឈានទៅរកតាមបែបប្រពៃណីបានឡើយ ប៉ុន្តែចាំបាច់ត្រូវផ្លាស់ប្តូរមកជាវិធីសាស្ត្របត់បែន ដោយយកអ្នករៀនជាមជ្ឈមណ្ឌល ផ្សារភ្ជាប់ភាសាទៅនឹងបទពិសោធន៍ និងវប្បធម៌។

លោកបានសង្កត់ធ្ងន់ថា ជំនួសឱ្យការដាក់ធ្ងន់លើការរៀនអក្សរ ឬរៀនវេយ្យាករណ៍ ចាំបាច់ត្រូវបង្កើតបរិយាកាសដើម្បីឱ្យកុមារបានស្តាប់ - និយាយ - ប្រស្រ័យទាក់ទងតាមបែបធម្មជាតិ តាមរយៈការនិទានរឿង ល្បែងកម្សាន្ត និងសកម្មភាពរស់នៅក្នុងសហគមន៍ ដែលតាមរយៈនោះនឹងបង្កើតឱ្យមានសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាមប្រកបដោយចីរភាព។

ការចែករំលែកនេះមិនត្រឹមតែមានលក្ខណៈទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ទៅនឹងស្ថានភាពជាក់ស្តែងក្នុងដំណើរការបង្រៀន ដែលជួយឱ្យគ្រូបង្រៀន និងអាណាព្យាបាលមានទិសដៅជាក់លាក់បន្ថែមទៀតក្នុងការរួមដំណើរជាមួយកុមារ។

តាមរយៈនោះ របៀបឈានទៅរកថ្មីមួយត្រូវបានបង្កើតឡើងជាបណ្តើរៗ៖ ការបង្រៀនភាសាវៀតណាមមិនត្រឹមតែជាការផ្ទេរចំណេះដឹងភាសាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចិញ្ចឹមបីបាច់នូវអារម្មណ៍ ការចងចាំ និងការផ្សារភ្ជាប់នៃជំនាន់យុវជនទៅនឹងប្រភពដើមនៃវប្បធម៌ជាតិ៕

ប្រទេសកូរ៉េខាងត្បូង៖ កម្មវិធីនិទាឃរដូវរបស់អណិកជនវៀតណាមពោរពេញទៅដោយភាពកក់ក្ដៅ ប្រទេសកូរ៉េខាងត្បូង៖ កម្មវិធីនិទាឃរដូវរបស់អណិកជនវៀតណាមពោរពេញទៅដោយភាពកក់ក្ដៅ

នៅថ្ងៃទី ១៤ ខែមករា កម្មវិធីនិទាឃរដូវអបអរឆ្នាំថ្មីប្រពៃណីវៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសណ្ឋាគារ Rua Vang នៅកណ្តាលរដ្ឋធានីសេអ៊ូល កូរ៉េខាងត្បូង។

អនុវត្តសកម្មភាពពិគ្រោះយោបល់ជួយដល់ពលករវៀតណាមនៅប្រទេសកូរ៉េខាងត្បូងឆ្នាំ២០២៣ អនុវត្តសកម្មភាពពិគ្រោះយោបល់ជួយដល់ពលករវៀតណាមនៅប្រទេសកូរ៉េខាងត្បូងឆ្នាំ២០២៣

យុគសម័យ - កាលពីថ្ងៃទី២៩ ខែមករា គណៈប្រតិភូមជ្ឈមណ្ឌលពលករនៅបរទេស ចំណុះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ដឹកនាំដោយលោក Dang Huy Hong ប្រធានមជ្ឈមណ្ឌល រួមជាមួយនឹងគណៈកម្មការគ្រប់គ្រងពលករវៀតណាមនៅកូរ៉េ ការិយាល័យគ្រប់គ្រងពលករ EPS បានទៅទស្សនកិច្ច និងធ្វើការជាមួយមជ្ឈមណ្ឌលជួយដល់ពលករបរទេសនៅទីក្រុងអានសាន។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់ប្រពៃណីមិត្តភាពវៀតណាម-ចិន និងបង្កើនកម្រិតនៃការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង
ខេត្ត Dak Lak៖ អ្នកនេសាទចុះហត្ថលេខាលើកិច្ចសន្យាប្រឆាំងនឹងការនេសាទខុសច្បាប់ IUU
ជំរុញការផ្សព្វផ្សាយទេសចរណ៍វៀតណាមយ៉ាងខ្លាំងក្លានៅប្រទេសកាណាដា
យកចិត្តទុកដាក់ជាពិសេសលើដំណាក់កាលចាត់តាំងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងដំណាក់កាល ២០២៦-២០៣០