Trending now

នាវា CSB​ 8004 ចេញដំណើរទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង

00:00 | 28/10/2024 ហេង វុធ្ធី

នាព្រឹកថ្ងៃទី ២៧ តុលា នៅទីក្រុង Hai Phong បញ្ជាការដ្ឋានតំបន់លេខ ១ កងឆ្មាំសមុទ្រ បានប្រារព្ធពិធីជូនដំណើរក្រុមការងារ និងនាយទាហាន នាវិកនៃនាវា CSB 8004 នៃកងនាវាលេខ ១១ អញ្ជើញទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរជាមួយកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង។

នៅលើ “នាវា” កំណើនរបស់វៀតណាម មនុស្សគ្រប់គ្នាអាច “ទទួលផល” ពីសមិទ្ធផលនៃការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ ឈុតតែមអំពីកោះសមុទ្រក្រោមប្រធានបទ “​នាវា​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​វៀត​ណាម”
នាវា CSB​ 8004 ចេញដំណើរទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង
នាវា CSB​ 8004 ចេញដំណើរទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រីកទំនាក់ទំនងមិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង។ អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងកងកម្លាំងទាំងពីរ។

ក្រុមការងារធ្វើដំណើរតាមនាវាលេខ CSB 8004 ដឹកនាំដោយលោកវរសេនីយ៍ឯក Le Thanh Hai មេបញ្ជាការរងតំបន់១ កងឆ្មាំសមុទ្រ នឹងធ្វើដំណើរពីប្រទេសវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញទស្សនកិច្ច និងអនុវត្តសកម្មភាពមួយចំនួនដូចជា៖ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ប្រតិបត្តិការជាមួយបណ្ឌិតសភាកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង និងអង្គភាពមួយចំនួននៃកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង។ សំរបសំរួលការហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ និងបង្ការពន្លត់អគ្គីភ័យផ្ទុះ ចូលរួមប្រកួតកីឡា ទៅទស្សនាកន្លែងវប្បធម៌មួយចំនួនរបស់កូរ៉េខាងត្បូង និងរៀបចំពិធីលៀងសាយភោជន៍របស់កងកម្លាំងទាំងពីរ។

ដំណើរទស្សនៈកិច្ចនេះគឺជាសកម្មភាពមួយដើម្បីអនុវត្តបានជាក់ស្តែងនូវអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៧។ តាមរយៈដំណើរទស្សនកិច្ចនេះ កម្មាភិបាល បុគ្គលិកនៃកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងការពារឆ្នេរសមុទ្រមានឱកាសផ្លាស់ប្តូរ សិក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តច្បាប់នៅសមុទ្រ៕

ឥណ្ឌូណេស៊ី បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឃ្លាំមើល​នាវា​ចិន​ក្នុង​សមុទ្រខាងកើត ឥណ្ឌូណេស៊ី បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឃ្លាំមើល​នាវា​ចិន​ក្នុង​សមុទ្រខាងកើត

ទំនងជា​ចង់​គំរាម​ឲ្យ​នាវា​យាមល្បាត និង​ទូក​នេសាទ​ចិន ដកចេញ​ពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ឲ្យ​កាន់តែ​ឆាប់រ​ហ័យ នា​ថ្ងៃទី​៧ ខែមករា ទីក្រុង​ហ្សា​ការ​តា(ប្រទេសឥណ្ឌូនេស៊ី) បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤​គ្រឿង ទៅ​ឃ្លាំមើល​នាវា និង​ទូក​នេសាទ​របស់​ចិន​។ បើតាម​អ្នកនាំពាក្យ​កងកម្លាំង​ជើង​អាកាស​ឥណ្ឌូណេស៊ី​លោក Fajar Adriyanto យន្តហោះ​ចម្បាំង​ប្រភេទ F-16 ចំនួន​៤​គ្រឿង ត្រូវ​បើក​ប្រតិបត្តិការ​របស់ខ្លួន ហោះហើរ​លើ​ប្រជុំ​កោះ​ណា​ទុ​ណា និង​តំបន់​ជុំវិញ​ប្រជុំ​កោះ​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

មន្ត្រី​កូរ៉េខាងត្បូង​៖​កូរ៉េខាងជើង​ប្រហែលជា​បាន​ធ្វើតេស្ត​មី​ស៊ី​លពី​នាវា​មុជទឹក​ មន្ត្រី​កូរ៉េខាងត្បូង​៖​កូរ៉េខាងជើង​ប្រហែលជា​បាន​ធ្វើតេស្ត​មី​ស៊ី​លពី​នាវា​មុជទឹក​

កូរ៉េខាងជើង​ប្រហែលជា​បាន ធ្វើតេស្ត​មី​ស៊ី​លបាញ់​ផ្លោង​ឆ្លង​ទ្វីប ចេញពី​នាវា​មុជទឹក នៅក្នុង​សមុទ្រ​នា​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងទៅតាម​មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយ​។ មីស៊ីល​បាន​បាញ់​ចេញ​​ពី​តំបន់ក្បែរកំពង់ផែ Wonsan ស្ថិតនៅក្នុងខេត្ត Kangwon នៃប្រទេសកូរ៉េខា​ង​ជើង​ នៅម៉ោងជាង៧ព្រឹក។ មីស៊ីលបាន​ហោះច​ម្ងាយប្រហែ​ល៤៥០​គីឡូម៉ែត្រ និងកម្ពស់៩១០គីឡូម៉ែត្រ មុនពេល​ធ្លាក់​ទៅ​​​​​​ក្នុ​ង​​ស​មុទ្រ​ជប៉ុន។ ​អាជ្ញាធរបា​ន​រាយការណ៍​ថា មីស៊ីលចំ​នួន ២ ត្រូវបានបាញ់បង្ហោះ ដោយនៅក្នុង​នោះ​យ៉ា​ង​ហោចណាស់ មានមីស៊ីលមួយ បានធ្លាក់​ចូល​​ក្នុងដែនទឹករបស់ជប៉ុន។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា