Trending now

នៅលើ “នាវា” កំណើនរបស់វៀតណាម មនុស្សគ្រប់គ្នាអាច “ទទួលផល” ពីសមិទ្ធផលនៃការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ

09:33 | 25/03/2021 យោងតាមវិឡុសំលេងវៀតណាម

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ដូច្នេះនៅក្នុងរបាយការណ៍បើក បូកសរុបរយៈពេលការងារឆ្នាំ ២០១៦-២០២១ របស់រដ្ឋាភិបាល នាឱកាសបើកសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៤ ខែមីនានៅទីក្រុងហាណូយ។

“កិច្ចសន្ទនា ២០៤៥” រវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងតំណាងសហគ្រាសនិងបញ្ញវន្ត “កិច្ចសន្ទនា ២០៤៥” រវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងតំណាងសហគ្រាសនិងបញ្ញវន្ត
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អះអាងថា ប្រជាជន​គ្រប់រូប​សុទ្ធ​តែត្រូវបាន​ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អះអាងថា ប្រជាជន​គ្រប់រូប​សុទ្ធ​តែត្រូវបាន​ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញបង្ហាញរបាយការណ៍បូកសរុបអាណត្តិការងារ (រូបថត៖ VGP)
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញបង្ហាញរបាយការណ៍បូកសរុបអាណត្តិការងារ (រូបថត៖ VGP)

ក្នុងអាណត្តិកន្លងមក “នាវា” វៀតណាមត្រូវឆ្លងកាត់នូវដំណើរពោរពេញទៅដោយ “ព្យុះ” និងជួបប្រទះនឹងការលំបាកសាកល្បងជាច្រើន ដែលហួសពីផែនការដែលដាក់ចេញពីដើមអាណត្តិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ដូច្នេះនៅក្នុងរបាយការណ៍បើក បូកសរុបរយៈពេលការងារឆ្នាំ ២០១៦- ២០២១ របស់រដ្ឋាភិបាល នាឱកាសបើកសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៤ ខែមីនានៅទីក្រុងហាណូយ។

ពិនិត្យឡើងវិញនូវសមិទ្ធិផលលេចធ្លោរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលបានផ្តោតសំខាន់លើការកសាងនិងបំពេញនូវយន្តការនិងគោលនយោបាយនានា ដើម្បីបង្កើតរបត់ថ្មីសម្រាប់ការអភិវឌ្ឍ។ ជាពិសេស វៀតណាមបានទទួលជោគជ័យក្នុងបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ ដោយវាយតម្លៃមូលហេតុនៃសមិទ្ធិផលលេចធ្លោអាណត្តិនេះ លោកនាយករដ្ឋមន្រ្តីបានប្រើពាក្យគន្លឹះមួយថា “លោតផ្លោះ” ដើម្បីសង្កត់ធ្ងន់លើចំណុចលេចធ្លោនានានៅក្នុងអាទិភាពដឹកនាំ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “លោតផ្លោះមានសារៈដ៏សំខាន់ ហើយដំបូងគឺជាការលោតផ្លោះក្នុងការធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័នសេដ្ឋកិច្ចទីផ្សារសង្គមនិយម។ លោតផ្លោះក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស ពោលគឺ រដ្ឋាភិបាលតែងតែខិតខំដោះស្រាយបញ្ហាលំបាកសាក ល្បងតាមរយៈវិធានការណ៍ជាច្រើន ដោយការវិនិយោគ លើកកម្ពស់គុណភាពធនធានមនុស្ស បង្កើតការងារដល់កម្មករជិត ៨ លាននាក់ ដោយចាត់ទុកប្រជាជនជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិត”។

ដោយវាយតម្លៃលើអនាគត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជឿជាក់ថា “នាវា” កំណើនរបស់ វៀតណាមឆ្ពោះទៅរកជើងមេឃថ្មី ដោយមានបុព្វបទថ្មីនៃប្រទេសវៀតណាមដ៏ខ្លាំងមាំមួននៅពាក់កណ្តាលសតវត្សរ៍ទី ២០ ហើយមនុស្សគ្រប់គ្នាសុទ្ធតែបាន “ទទួលផល” ពីសមិទ្ធផលនៃការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ជាពុំខាន៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា