Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អះអាងថា ប្រជាជន​គ្រប់រូប​សុទ្ធ​តែត្រូវបាន​ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩

16:02 | 03/03/2021

នាព្រឹកថ្ងៃទី ២ ខែមិនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ ២០២១។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (រូបថត៖ VGP)

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រដ្ឋនឹងបែងចែកថវិកាសម្រាប់ការនាំចូលវ៉ាក់សាំង ហើយខិតខំប្រឹងប្រែង ដើម្បីប្រជាជនគ្រប់រូបទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងសុខាភិបាលអនុវត្តន៍ការចាក់វ៉ាក់សាំងក្នុងសប្តាហ៍នេះ។ លោកបានអះអាងថា៖ “យើងចាំចាច់ត្រូវបន្តការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម ក្នុងស្មារតី“ វ៉ាក់សាំង + 5K” ដោយមិនអត្តនោម័តឡើយ។ ជាក់ស្ដែង យើងចាំបាច់ត្រូវចាក់វ៉ាក់សាំងសម្រាប់មុខសញ្ញាអាទិភាពឲ្យបានឆាប់រហ័ស ក្នុងនោះមានជនក្រីក្រ គ្រួសារគោលនយោបាយ និងមុខសញ្ញា ដែលមានហានិភ័យឆ្លងជំងឺខ្ពស់។ ខ្ញុំស្នើឲ្យក្រសួងសុខាភិបាលអនុវត្តន៍យ៉ាងពេញលេញនូវគោលការណ៍ដ៏សំខាន់ នៅសប្តាហ៍នេះ។ យើងនឹងខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជូនប្រជាជនវៀតណាមជាអតិបរមា។ នេះគឺជាតម្រូវការចាំបាច់ ដែលផ្នែកសុខាភិបាល និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តន៍ភារកិច្ចនេះ ឲ្យបានឆាប់រហ័សផងដែរ”។

លោកនាយករដ្ឋមន្រ្តីបញ្ជាណែនាំឲ្យជំរុញផលិតកម្ម ការធ្វើអាជីវកម្ម ដើម្បីអនុវត្តន៍ភារកិច្ចពីរដើរទន្ទឹមគ្នា ធានាល្បឿនៃខឿនសេដ្ឋកិច្ច ក៏ដូចជាអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គមក្នុងឆមាសទី ១ និងពេញឆ្នាំ ២០២១ ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សិស្សានុសិស្សជាង ១.៨០០ នាក់ ចូលរួមកម្មវិធីអប់រំអំពីសិទ្ធិកុមារ
វៀតណាម – ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ODA សម្រាប់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ
វៀតណាមស្ថិតក្នុងចំណោមគោលដៅកំពូលទាំង ៥ ដ៏ល្អបំផុតសម្រាប់ទេសចរណ៍រយៈពេលវែង
ទទួលស្វាគមន៍ភ្ញៀវទេសចរ ១២ លាននាក់ក្នុងឱកាសបុណ្យ វិស័យទេសចរណ៍មានភាពរីកចម្រើនមុនឈានចូលរដូវក្តៅឆ្នាំ ២០២៦
វិស័យទេសចរណ៍នៅតាមមូលដ្ឋានជាច្រើនមានសន្ទុះខ្លាំងក្លាក្នុងឱកាសឈប់សម្រាកបុណ្យ