ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅការជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគី លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀណាម ជាមួយលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថានឹងបន្តពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។
![]() |
នាយករដ្ឋមន្ត្រីវៀតណាមទទួលទានអាហារពេលព្រឹក ពិភាក្សាការងារត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា |
ក្នុងបរិយាកាសនៃមិត្តភាព ភាពស្និទ្ធស្នាល ភាពបើកចំហ និងជាក់ស្តែង ថ្នាក់ដឹកនាំទាំងបីបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនីមួយៗ។ ផ្លាស់ប្តូរលើវិស័យកិច្ចសហប្រតិបត្តិការរួម និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
មានសេចក្តីរីករាយដែលបានឃើញប្រទេសទាំងបីកំពុងខិតខំប្រឹងប្រែងដើម្បីជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានការណ៍នៅពិភពលោក តំបន់ និងរក្សាស្ថិរភាពសន្តិសុខ និងនយោបាយ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពថា ប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីឯករាជ្យ ក៏ដូចជាការការពារ អភិវឌ្ឍន៍ប្រទេស និងការធ្វើសមាហរណកម្មអន្តរជាតិបានអះអាងពីភាពចាំបាច់នៃការពង្រឹង និងរឹតបន្តឹងដោយឥតឈប់ឈរនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា និងអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ប្រទេសទាំងបី។
ក្នុងស្មារតីនោះ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពបន្តរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងទ្វេភាគី និងត្រីភាគីជាប្រចាំ រក្សាយន្តការជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីក្នុងឱកាសចូលរួមកិច្ចប្រជុំអន្តរជាតិ ដើម្បីរឹតបន្តឹងជានិច្ចនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រួមគ្នាផ្លាស់ប្តូរលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយទន្ទឹមនឹងនោះ ស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងក្នុងទំនាក់ទំនងប្រទេសបី បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការត្រីភាគីដែលមានស្រាប់ រួមទាំងការសម្របសម្រួលដើម្បីរៀបចំកិច្ចប្រជុំកំពូលស្តីពីត្រីកោណអភិវឌ្ឍន៍លើកទី ១៣ (CLV) និងកិច្ចប្រជុំលើកដំបូងរបស់ប្រធានរដ្ឋសភានៃប្រទេសទាំងបីនៅប្រទេសឡាវក្នុងឆ្នាំ ២០២៣ ជំរុញការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលយុវជន និងអ្នកដឹកនាំវ័យក្មេង ដើម្បីពូនជ្រំសម្រាប់អនាគតនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបី។
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ |
នាយករដ្ឋមន្ត្រីទាំងបីបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ មានការរីកចម្រើនច្រើន ព្រមទាំងបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ បង្កើនការចែករំលែកព័ត៌មាន និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន...
ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពគ្នាក្នុងការបន្តមានគោលនយោបាយ និងវិធានការដើម្បីសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ដោយផ្តោតលើការធ្វើពាណិជ្ជកម្មតាមព្រំដែន និងការលើកកម្ពស់ប្រព័ន្ធច្រកទ្វារព្រំដែនគោករវាងប្រទេសទាំងបី បង្កើនបន្ថែមទៀតនូវការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងបី រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់ ខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ព្រមទាំងទាញយកផលប្រយោជន៍ពីការប្រកួតប្រជែងរបស់ប្រទេសទាំងបីទាក់ទងនឹងសក្តានុពលបេតិកភណ្ឌ វប្បធម៌ និងម្ហូបអាហារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត។
លោក Pham Minh Chinh បានអះអាងថា កិច្ចសហប្រតិបត្តិការជាមួយឡាវ និងកម្ពុជាតែងតែជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកស្នើឱ្យប្រទេសទាំងបីបន្តជំរុញ និងដោះស្រាយបញ្ហាសេសសល់ដើម្បីបញ្ចប់ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកឱ្យបានឆាប់ ដើម្បីកសាង និងរក្សាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ។
លោក Pham Minh Chinh បានថ្លែងអំណរគុណ និងសង្ឃឹមថា រដ្ឋាភិបាលឡាវ និងកម្ពុជា នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅឡាវ និងកម្ពុជា មានការរស់នៅប្រកបដោយស្ថិរភាព៕
មតិពីមិត្តអ្នកអាន