Trending now

ទីក្រុង Da Nang (វៀតណាម) តែងតែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាន និងដៃគូនានាក្នុងប្រទេសឡាវ និងកម្ពុជា

15:00 | 31/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៩ សីហា លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃស្ថា​ប័ន​សវនកម្មរដ្ឋកម្ពុជា ឡាវ និងវៀតណាម មកបំពេញការងារនៅទីក្រុង។

វៀតណាម៖ ឈរ​ថត​រូប​ដើម្បី​ស្វាគមន៍​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Ha Noi វៀតណាម៖ ឈរ​ថត​រូប​ដើម្បី​ស្វាគមន៍​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Ha Noi
រដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍កំពង់ផែ Da Nang ប្រកបដោយភាពបៃតង ឆ្លាតវៃ រដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍កំពង់ផែ Da Nang ប្រកបដោយភាពបៃតង ឆ្លាតវៃ
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ vnanet.vn)
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Nguyen Van Quang បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័ន​សវនកម្មរដ្ឋកម្ពុជា ឡាវ និងវៀតណាម ដែលមកបំពេញទស្សនកិច្ចការងារនៅទីក្រុង Da Nang និងអបអរសាទរចំពោះសន្និសីទប្រមុខស្ថាប័នសវនកម្មរដ្ឋនៃប្រទេសទាំងបីឡាវ-វៀតណាម-កម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោក Nguyen Van Quang បានឲ្យដឹងថា របាយការណ៍សវនកម្មរបស់​ស្ថាប័ន​សវនកម្មរដ្ឋដើរតួនាទីយ៉ាងសំខាន់សម្រាប់មូលដ្ឋាន។ តាមរយៈការងារសវនកម្ម មូលដ្ឋានបានឃើញចំណុចខ្វះខាតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិសាធារណៈ ដូច្នេះហើយទើបមានវិធានការដោះស្រាយ និងលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ-ថវិកា និងទ្រព្យសម្បត្តិសាធារណៈ ចូលរួមចំណែកទប់ស្កាត់ភាពអវិជ្ជមាន អំពើពុករលួយក្នុងមូលដ្ឋាន។

តាមលេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានឲ្យដឹងថា ឈរលើមូលដ្ឋាន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពពិសេសរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម - កម្ពុជា វៀតណាម - ឡាវ នាពេលថ្មីៗនេះ ទីក្រុង Da Nang តែងតែយកចិត្តទុកដាក់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាន និងដៃគូនានា នៃប្រទេសឡាវ និងកម្ពុជា ព្រមទាំងជឿជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសទាំងបីនឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត