Trending now

រដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍កំពង់ផែ Da Nang ប្រកបដោយភាពបៃតង ឆ្លាតវៃ

09:37 | 18/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កំពង់ផែ Da Nang ទីក្រុង Da Nang បានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍអាជីវកម្មក្នុងទិសដៅទំនើប ជឿនលឿន និងនិរន្តរភាព តាមនោះប្រតិបត្តិការមានភាពរហ័សរហួន ត្រឹមត្រូវ និងទាន់ពេលវេលា សន្សំសំចៃពេលវេលា និងការចំណាយ។

ប្រគល់វិញ្ញាបនបត្រសគុណដល់ជនវៀតណាមនៅបរទេសចំនួន២រូបដែលមានស្នាដៃឆ្នើមនៅទីក្រុង Da Nang ប្រគល់វិញ្ញាបនបត្រសគុណដល់ជនវៀតណាមនៅបរទេសចំនួន២រូបដែលមានស្នាដៃឆ្នើមនៅទីក្រុង Da Nang
DIFF 2023 អះអាងពាណិជ្ជសញ្ញា Da Nang គោលដៅ​ព្រឹត្តិការណ៍ មហោស្រពជួរមុខនៅអាស៊ី DIFF 2023 អះអាងពាណិជ្ជសញ្ញា Da Nang គោលដៅ​ព្រឹត្តិការណ៍ មហោស្រពជួរមុខនៅអាស៊ី
រដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍កំពង់ផែ Da Nang ប្រកបដោយភាពបៃតង ឆ្លាតវៃ
រដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍កំពង់ផែ Da Nang ប្រកបដោយភាពបៃតង ឆ្លាតវៃ

ដំណើរការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា រួមផ្សំជាមួយផលិតផលបច្ចេកវិទ្យា Make in Vietnam ជួយកំពង់ផែ Da Nang បង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម និងការធ្វើអាជីវកម្ម កាត់បន្ថយការចំណាយ លើកកម្ពស់ផលិតភាពធ្វើអាជីវកម្មនិងឆ្ពោះទៅកាន់កំពង់ផែប្រកបដោយភាពឆ្លាតវៃ និងបៃតង។

កាលពីមុននេះ នៅពេលដែលរថយន្តកុងតឺន័រចូលកំពង់ផែ Da Nang អ្នកបើកបរត្រូវមានវិញ្ញាបនបត្រចុះបញ្ជី ទម្ងន់យានយន្ត ហើយអ្នកគ្រប់គ្រងកំពង់ផែត្រូវបញ្ចូលលេខសណ្តោង រ៉ឺម៉ក លេខកុងតឺន័រ សន្ទស្សន៍ទម្ងន់ជាដើម ទៅក្នុងកម្មវិធីគ្រប់គ្រងកុងតឺន័រ (CATOS) បន្ទាប់មក រថយន្តទើបចូលក្នុងកំពង់ផែដឹកទំនិញបាន។ ដំណើរការនេះបង្កឱ្យមានការលំបាក និងអូសបន្លាយពេលដឹកជញ្ជូន។ ដូច្នេះ កំពង់ផែ Da Nang បានប្រើប្រាស់កម្មវិធី ក្លោងទ្វារកុងតឺន័រអេឡិចត្រូនិក (AutoGate) ដែលសាងសង់ និងដំឡើងដោយក្រុមហ៊ុន Phenikaa MaaS។ AutoGate រួមបញ្ចូលដំណោះស្រាយបច្ចេកវិទ្យាដែលបានប្រើប្រាស់ជាច្រើន ដូចជាការទទួលស្គាល់កូដកុងតឺន័រដោយក្បួនដោះស្រាយរួមបញ្ចូលគ្នាជាមួយបញ្ញាសិប្បនិម្មិត (AI) ការទទួលស្គាល់ស្លាកលេខរបស់ត្រាក់ទ័រ និងរ៉ឺម៉ក។ គ្រប់គ្រងការបើក និងបិទរបារដោយស្វ័យប្រវត្តិ អានសូចនាករនៃក្បាលថ្លឹងអេឡិចត្រូនិច ប្រើមនុស្សយន្ត (RPA) ដើម្បីប្រតិបត្តិពាក្យបញ្ជា ផ្ញើព័ត៌មានតាមរយៈកម្មវិធីនៅលើទូរស័ព្ទរបស់អ្នកបើកបរ។ Autogate ជួយអតិថិជនក្នុងការឆែកឆេរនៅគ្រប់ទីកន្លែងជាមួយនឹងការតភ្ជាប់អ៊ីធឺណិត កាត់បន្ថយពេលវេលាដឹកជញ្ជូន សន្សំសំចៃថ្លៃដើមក្នុងការបោះពុម្ព រក្សាទុកកំណត់ត្រា និងឯកសារ ព័ត៌មានទាំងអស់ត្រូវបានធ្វើឌីជីថល។ លោក Nguyen Thanh Tam អ្នកបើកបរក្រុមហ៊ុនចំកាត់ Song Gia Hung បានវាយតម្លៃថា៖ “ឯកសារបែបបទពីមុនបានបង្កការកកស្ទះនៅច្រកទ្វារចូល និងចេញពីកំពង់ផែ។ ឥឡូវនេះប្រព័ន្ធអេឡិកត្រូនិកមានល្បឿនលឿនណាស់ ត្រឹមតែមួយនាទីគឺរួចរាល់ហើយ វាងាយស្រួលណាស់ ទំនិញត្រូវបានដឹកជញ្ជូនដល់អតិថិជន និងអ្នកដឹកជញ្ជូនទាន់ពេលវេលា”។

ចាប់ពីចុងឆ្នាំ ២០២០ កំពង់ផែ Da Nang បានដាក់ពង្រាយកម្មវិធី ePort (កំពង់ផែអេឡិចត្រូនិក) ដើម្បីដាក់ពង្រាយការបញ្ជាទិញ ប្រគល់ទំនិញអេឡិចត្រូនិក; ការឆ្លងកាត់គយអេឡិចត្រូនិច; វិក្កយបត្រអេឡិចត្រូនិច និងការទូទាត់តាមអេឡិចត្រូនិក។ កម្មវិធីកំពង់ផែអេឡិចត្រូនិច (ePort) អនុវត្តបច្ចេកវិទ្យាទំនើបរបស់ពិភពលោកដូចជា៖ ការប្រើប្រាស់មនុស្សយន្តក្នុងដំណាក់កាលជាច្រើនដើម្បីបង្កើនផលិតភាព បង្កើនប្រសិទ្ធភាពការងារ... កម្មវិធីកំពង់ផែអេឡិចត្រូនិច ePort និងច្រកទ្វារកុងតឺន័រស្វ័យប្រវត្តិ AutoGate ត្រូវបានសាងសង់ដោយវិស្វករវៀតណាម។ ផលិតផលទាំងពីរនេះបានឈ្នះពានរង្វាន់ច្នៃប្រឌិតថ្មីនៃបច្ចេកទេសក្រុងដាណាងលើកទី ១៦ (ក្នុងឆ្នាំ ២០២០-២០២១) និងបានឈ្នះរង្វាន់លេខ ៣ នៃការប្រកួតច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ឆ្នាំ ២០២១។ កំពង់ផែដាណាង បានប្រើប្រាស់ដំណោះស្រាយ៖ ស្ថានីយ៍ប្រេងឥន្ធនៈដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងប្រេងឥន្ធនៈ៤.០។ នេះជាកម្មវិធីទទួលបានរង្វាន់លេខ ២ក្នុងការប្រកួតច្នៃប្រឌិតបច្ចេកទេសទីក្រុងដាណាង លើកទី ១៦ (២០២០-២០២១)។ លោក Vo Ha Phuong ប្រធានតំណាងក្រុមហ៊ុនដឹកជញ្ជូន WanHai នៅទីក្រុង Da Nang បានឲ្យដឹងថា៖ “នៅពេលដែលកំពង់ផែ Da Nang អនុវត្តដំណើរការបញ្ជូនបន្តជាមួយ EDO (ការបញ្ជាប្រគល់ទំនិញអេឡិចត្រូនិក) បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អតិថិជននាំចូល និងនាំចេញទាំងអស់នៅក្នុងតំបន់ភាគកណ្តាលនិយាយរួម និងទីក្រុងដាណាងនិយាយដោយឡែក។ កម្មវិធីទាំងនេះជួយសន្សំសំចៃ កាត់បន្ថយការចំណាយ និងពេលវេលារង់ចាំការធ្វើដំណើរទៅមករបស់អតិថិជន ហើយអតិថិជនទាំងអស់ គាំទ្រយ៉ាងពេញទំហឹង”។

អគ្គលេខាធិការ IMO លោក Kitack Lim និងគណៈប្រតិភូបានទៅទស្សនាកំពង់ផែ Da Nang
អគ្គលេខាធិការ IMO លោក Kitack Lim និងគណៈប្រតិភូបានទៅទស្សនាកំពង់ផែ Da Nang

បច្ចុប្បន្ន កំពង់ផែ Da Nang គឺជាស្នូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ភស្តុភារពិភពលោក ជាមួយនឹងប្រព័ន្ធអេកូឡូសីសមុទ្រ រួមមាន អាជ្ញាធរកំពង់ផែ អ្នកដឹកនាំយានជំនិះតាមផ្លូវទឹក ឆ្មាំព្រំដែន គយ អាជ្ញាធរពន្ធដារ ខ្សែដឹកជញ្ជូន និងសហគមន៍អាជីវកម្មនាំចូល-នាំចេញ ដើម្បីធានាលំហូរទំនិញដោយរលូន និងសុវត្ថិភាព។ ចាប់តាំងពីបានអនុវត្តន៍មក កំពង់ផែអេឡិចត្រូនិចបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ដូចជា៖ កាត់បន្ថយពេលវេលាដឹកជញ្ជូន និងកាត់បន្ថយថ្លៃដឹកជញ្ជូន សន្សំសម្ចៃថ្លៃប្រតិបត្តិការ ថ្លៃធ្វើដំណើរ និងបុគ្គលិក។

ការអនុវត្តកម្មវិធីកំពង់ផែអេឡិចត្រូនិកជួយកំពង់ផែដាណាង កែលម្អសមត្ថភាពគ្រប់គ្រង បង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម និងការធ្វើអាជីវកម្ម កាត់បន្ថយការចំណាយ បង្កើនផលិតភាពធ្វើអាជីវកម្ម ផ្តល់សេវាកម្មគុណភាពខ្ពស់ និងបំពេញតម្រូវការរបស់អតិថិជន។ លោក Tran Le Tuan អគ្គនាយកក្រុមហ៊ុនភាគហ៊ុន កំពង់ផែ Da Nang បានឲ្យដឹងថា ការពន្លឿនដំណើរការឌីជីថលដោយប្រើកម្មវិធីគ្រប់គ្រង "Make inVietnam" ជួយឱ្យកំពង់ផែ Da Nang កាន់តែសុក្រិតជាងពីមួយថ្ងៃទៅមួយថ្ងៃ៖ “កំពង់ផែ Da Nang បានបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលសម្រាប់ដំណាក់កាល ២០២០-២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ យើងខិតខំដើម្បីក្លាយជាកំពង់ផែឌីជីថលពេញលេញនៅឆ្នាំ ២០២៤ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជឿនលឿនជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីអនុវត្តក្នុងប្រតិបត្តិការ ការធ្វើអាជីវកម្ម និងការគ្រប់គ្រង។ ជាពិសេស កំពង់ផែដាណាងបានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរដោយជោគជ័យតាមឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែង កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពដំណើរការអាជីវកម្ម ដើម្បីឆ្ពោះទៅរក "អតិថិជនជាស្នូល" ធានាឱ្យអតិថិជនមានលទ្ធភាពធ្វើអន្តរកម្ម "គ្រប់ពេលវេលា គ្រប់ទីកន្លែង" នៅក្នុងលំហឌីជីថល”។

ពីដំណោះស្រាយបច្ចេកវិជ្ជាខាងលើ កំពង់ផែ Da Nang ផ្តល់ភាពងាយស្រួលដល់និយោជិត និងដៃគូក្នុងការស្វែងរក និងទាញយកទិន្នន័យ សន្សំក្រដាសបោះពុម្ព និងថ្លៃសាំងជិត ១០០.០០០ ដុល្លារអាមេរិក (ជាង ២ ពាន់លានដុង) ក្នុងមួយឆ្នាំ។ ePort និង Autogate បានប្រែក្លាយកំពង់ផែ Da Nang ទៅជាកំពង់ផែសមុទ្រអនឡាញ គ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ អាស្រ័យហេតុនេះ រួមចំណែកលើកកំពស់កេរ្តិ៍ឈ្មោះ និងគុណភាពសេវាកម្មរបស់កំពង់ផែ Da Nang ជាមួយអតិថិជន ដោយអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការគ្រប់គ្រងផលិតកម្ម បង្កើនផលិតភាព និងប្រសិទ្ធភាពប្រតិបត្តិការ។ បន្ទាប់ពីអនុវត្តដំណោះស្រាយផ្លាស់ប្តូតឌីជីថល ការបញ្ជូនទំនិញតាមច្រកនេះបានកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុន កំពង់ផែ Da Nang មានគំនិតផ្តួចផ្តើមចំនួន ៤៩ លើវិស័យ និងផ្នែកជាច្រើន ដោយនាំមកនូវតម្លៃផលប្រយោជន៍សម្រាប់ក្រុមហ៊ុន ជិត ៥០០.០០០ដុល្លាអាមេរិក (ជាង ១២ពាន់លានដុង)៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម