មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang ឆ្នាំ ២០២៣ (DIFF 2023) បានបិទបញ្ចប់នាយប់ថ្ងៃទី ៨ កក្កដា ជាមួយរាត្រីប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមបាញ់កាំជ្រួចផ្កាភ្លើងបារាំង និងអ៊ីតាលី ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
សកម្មភាពគួរអោយទាក់ទាញជាច្រើននៅមហោស្រពវៀតណាម-ជប៉ុននៅទីក្រុង Da Nang ឆ្នាំ ២០២៣ |
ទីក្រុង Da Nang ឧបត្ថម្ភការសាងសង់ផ្ទះពហុគោលបំណងសាលាមិត្តភាព ឡាវ-វៀតណាម នៅខេត្តសាវណ្ណាខេត |
មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិអះអាងពាណិជ្ជសញ្ញា Da Nang |
DIFF 2023 ដោយមានការរួមដំណើររបស់សហគ្រាស ការប្តេជ្ញាចិត្តរបស់អាជ្ញាធរទីក្រុងក្នុងការកសាង អភិវឌ្ឍន៍ និងរក្សាយ៉ាងរឹងមាំពាណិជ្ជសញ្ញា DIFF បានអះអាងពីការខិតខំប្រឹងប្រែងរបស់ផ្នែកទេសចរណ៍ទីក្រុង Da Nang ក្នុងការកសាងពាណិជ្ជសញ្ញា Da Nang - គោលដៅព្រឹត្តិការណ៍ និងមហោស្រពជួរមុខនៅអាស៊ី។
DIFF 2023 មានការចូលរួមរបស់ក្រុមចំនួន ៨ រួមមាន៖ វៀតណាម បារាំង អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ អូស្ត្រាលី កាណាដា និងអង់គ្លេស។ ក្រោមសារ “ពិភពលោកគ្មានគម្លាត” DIFF 2023 គឺជាស្ពានជួយលុបបំបាត់របាំង ដើម្បីសាធារណជនទាំងជាតិ និងអន្តរជាតិចូលមកជិតគ្នា រួមគ្នាទទួលរាល់តម្លៃសិល្បៈ និងភាពស្រស់ស្អាតវប្បធម៌របស់ប្រទេសជាច្រើន ហើយរួមគ្នាឆ្ពោះទៅសេចក្តីប្រាថ្នាសន្តិភាព វិបុលភាព និងអភិវឌ្ឍន៍។ ការសម្តែងចំនួន ៨ ដងរបស់ក្រុមបាញ់កាំជ្រួចផ្កាភ្លើងទាំង ៨ បាននាំទស្សនិកឆ្លង់ចំណាប់អារម្មណ៍ជាច្រើន ជាមួយផ្ទាំងគំនូរពន្លឺចម្រុះពណ៌ និងតន្ត្រី។ ក្រោយពេលប្រកួត ៣ រាត្រី ក្រោមប្រធានបទ "សន្តិភាពសម្រាប់មនុស្សជាតិ" "សេចក្ដីស្នេហាគ្មានព្រំដែន" "ឈ្នះលើក្តីសុបិន" "របាំរបស់ធម្មជាតិ" ក្រុមប្រកួតនៃបាញ់កាំជ្រូចផ្កាភ្លើងអន្តរជាតិ Da Nang ឆ្នាំនេះ សុទ្ធតែមានការសម្តែងដ៏គួរអោយចាប់អារម្មណ៍ ដោយមានលក្ខណៈដាច់ដោយឡែក។ តន្ត្រីករ Nguyen Duc Trinh ប្រធានសមាគមតន្ត្រីករវៀតណាម សមាជិកគណៈមេប្រយោគបានចាត់ទុកថា៖ “ក្រោយរយៈពេល ៣ ឆ្នាំអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ ប្រហែលជាក្រុមនានាមានលក្ខខ័ណ្ឌដើម្បីហាត់ពត់លត់ដំ ដូច្នេះហើយមិនថាក្រុមណាក៏បានសម្ដែងប្រកបដោយគុណភាពខ្ពស់ជាង ហើយមានបច្ចេកទេសថ្មីៗ និងពណ៌ល្អណាស់។ ថ្វីត្បិតតែក្រុមនីមួយៗមានពេលវេលាត្រៀមរៀបចំដូចគ្នា ប៉ុន្តែក្រុមនីមួយៗសុទ្ធតែមានសេណារីយ៉ូ និងបច្ចេកទេសខុសៗគ្នា ដូច្នេះហើយទទួលបានចំណាប់អារម្មណ៍ជាច្រើនផងដែរពីទស្សនិកជនផងដែរ”។
ភ្ញៀវទេសចរណ៍ជាច្រើនមកទីក្រុង Da Nang |
ប្រព្រឹត្តទៅក្នុងរយៈពេល ២ ខែ ពោលគឺខែមិថុនា និងខែកក្កដា ឆ្នាំ ២០២៣ DIFF 2023 បានបង្កើតភាពសប្បាយរីករាយនៅគោលដៅទេសចរណ៍ទីក្រុង Da Nang ។ ក្រៅពីរាត្រីសម្ដែងកាំជ្រួចផ្កាភ្លើងជាមួយការក្រកួតរបស់ក្រុមនានា ផ្នែកទេសចរណ៍ទីក្រុង Da Nang ក៏បានរៀបចំព្រឹត្តិការណ៍ចំនួន ២៨ ស្របគ្នា ដែលជាមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរមកស្នាក់នៅ ទស្សនាគោលដៅដ៏ល្បីៗនានារបស់ទីក្រុង Da Nang។ ព្រឹត្តិការណ៍នេះបានតភ្ជាប់មនុស្សពីប្រទេសនានា និងខឿនវប្បធម៌ផ្សេងៗគ្នាមកកាន់ទីក្រុង Da Nang មកកាន់ប្រទេសវៀតណាម ព្រមទាំងអះអាង និងលើកតម្កើងការស្ដារឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍នៅវៀតណាម និងពិភពលោកក្រោយជំងឺរាតត្បាតកូវីដ-១៩។ DIFF 2023 គឺជាការជួបជុំគ្នាឡើងវិញរបស់តំណាងប្រទេសនានាដែលមានប្រពៃណីដ៏យូរលង់អំពីសិល្បៈសម្តែងកាំជ្រួចផ្កាភ្លើង ដែលបាននាំមកជូនប្រជាជន និងភ្ញៀវទេសចរ "ពិធីជប់លៀង" ពន្លឺដ៏វិសេសវិសាល ជំនាញ និងប្រណិត។ វិចិត្រករ Vi Kien Thanh ប្រធាននាយកដ្ឋានភាពយន្ត និងជាអនុប្រធានសមាគមវិចិត្រសិល្បៈវៀតណាមបានចែករំលែកថា៖ “មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang បានក្លាយទៅជាពាណិជ្ជសញ្ញា ដែលក្រុមទាំងអស់នៅពេលចូលរួមគឺត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ព្រោះថា យើងបានរៀបចំ ១១ ដងហើយ ដូច្នេះហើយឥទ្ធិពល និងកិត្យានុភាពនៅពិភពលោកត្រូវបានបញ្ជាក់ហើយផងដែរ”។
ភ្ញៀវទេសចរណ៍ជាច្រើនមកទីក្រុង Da Nang |
ក្នុងនាមជាព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំឆ្នាំ DIFF 2023 បាននាំទេសចរណ៍ទីក្រុង Da Nang វិលត្រឡប់មកសន្ទុះកំណើនដ៏ខ្លាំងក្លាដូចរយៈពេលមុនកូវីដ ១៩។ សហគ្រាសទេសចរណ៍នានានៅទីក្រុង Da Nang បានខិតខំប្រឹងប្រែង រួមជាមួយអាជ្ញាធរខេត្តកែលម្អផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់របស់ភ្ញៀវទេសចរ។ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “ទីក្រុង Da Nang បានកំណត់ថា មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ គឺជាព្រឹត្តិការណ៍ដែលទាក់ទាញភ្ញៀវទេសចរ ដូច្នេះហើយនារយៈពេលកន្លងទៅ យើងខ្ញុំបានយកចិត្តទុកដាក់ដល់សកម្មភាពនេះណាស់។ ក្រោយរយៈពេល ៣ ឆ្នាំអាក់ខានមក មហោស្រពលើកនេះទទួលបានការគាំទ្ររបស់ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនោះ ក្រៅពីមហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ ព្រឹត្តិការណ៍នានាក្នុងរយៈពេលកន្លងទៅក៏ត្រូវបានប្រជាជនវាយតម្លៃខ្ពស់។ ជាក់ស្ដែង សកម្មភាពទាំងនេះមានលក្ខណៈអ៊ូអរ ទាក់ទាញភ្ញៀវទេសចរមកទស្សនានិងវាយតម្លៃខ្ពស់ពីប្រសិទ្ធភាព និងគុណភាពផងដែរ”។
ផ្សាររាត្រីនៅ Da Nang |
ក្រោយតាមរយៈពេលរៀបចំចំនួន ១១ ដងមក មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang បន្តអះអាងពីពាណិជ្ជសញ្ញារួមចំណែកស្ដារផ្នែកទេសចរណ៍វៀតណាមយ៉ាងខ្លាំងក្លា។ មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang ឆ្នាំ ២០២៣ កាន់តែអះអាងពីពាណិជ្ជសញ្ញា Da Nang - គោលដៅព្រឹត្តិការណ៍-មហោស្រពជួរមុខនៅអាស៊ីផងដែរ៕
មតិពីមិត្តអ្នកអាន