Trending now

“កិច្ចសន្ទនា ២០៤៥” រវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងតំណាងសហគ្រាសនិងបញ្ញវន្ត

16:56 | 06/03/2021 យោងតាមវិឡុសំលេងវៀតណាម

ចូលរួមក្នុង «កិច្ចសន្ទនា ២០៤៥» មានសហគ្រាសបញ្ញវន្តនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ៥០ នាក់។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន
នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញចូលរួមសម័យប្រជុំពិភាក្សាបើកចំហរតាមប្រព័ន្ធអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញចូលរួមសម័យប្រជុំពិភាក្សាបើកចំហរតាមប្រព័ន្ធអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
“កិច្ចសន្ទនា ២០៤៥” រវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងតំណាងសហគ្រាសនិងបញ្ញវន្ត
«កិច្ចសន្ទនា ២០៤៥» រវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងតំណាងសហគ្រាសនិងបញ្ញវន្ត។ (រូបថត៖ VGP)

នៅរសៀលថ្ងៃទី ៦ ខែមីនា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយពាណិជ្ជករនិងបញ្ញវន្តឆ្នើមដោយមានប្រធានបទ «កិច្ចសន្ទនា ២០៤៥»។ ចូលរួមក្នុង «កិច្ចសន្ទនា ២០៤៥» មានសហគ្រាសបញ្ញវន្តនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ៥០ នាក់។

បច្ចុប្បន្ននេះវៀតណាមមានសហគ្រាសជាង ៨០ម៉ឺន អង្គភាពកំពុងដំណើរការសកម្មភាព។ ហើយសហគ្រាសភាគច្រើនមានទំហំតូចនិងមធ្យម។ វិស័យសេដ្ឋកិច្ចមិនមែនរដ្ឋដើរតួយ៉ាងសំខាន់ដោយរួមចំណែកប្រមាណ ៤២% នៃ GDP និងបង្កើតការងារជាង ៥០% សម្រាប់សង្គម។

ទន្ទឹមជាមួយគ្នានោះ វៀតណាមមានប្រជាជនប្រមាណ ៧ លាននាក់ ដែលមានសញ្ញាបត្រមហាវិទ្យាល័យឬសាកលវិទ្យាល័យឬខ្ពស់ជាងនេះទៅទៀត។ ក្រៅពីបញ្ញវន្តក្នុងស្រុក មានបញ្ញវន្តវៀតណាមនៅបរទេសជាង ៤០ ម៉ឺននាក់ ក្នុងនោះ មានបណ្ឌិតជាង ៦០០០ នាក់និងបញ្ញាវ័ន្តល្បីៗ រាប់រយនាក់ដែលកំពុងរស់នៅក្នុងប្រទេសនិងដែនដីជិត ១០០ នៅជុំវិញពិភពលោកផងដែរ។

សូមគូសបញ្ជាក់ថា ជំនួបថ្ងៃនេះរវាងនាយករដ្ឋមន្រ្តីនិងតំណាងសហគ្រិនឆ្នើមៗ ជាច្រើននិងអ្នកប្រាជ្ញឆ្នើមៗ របស់វៀតណាម គឺដើម្បីស្តាប់និងពិភាក្សាអំពីគំនិតផ្តួចផ្តើមឬទស្សនវិស័យល្អៗ របស់សហគ្រិននិងអ្នកប្រាជ្ញដែលទទួលបានជោគជ័យ ដោយ គោលដៅស្នូលមួយគឺ “នាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍រីកចម្រើននៅឆ្នាំ ២០៤៥”៕

យោងតាមវិឡុសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា