Trending now

កូនប្រុសរបស់អតីតយុទ្ធជនអូស្ត្រាលី ប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលីនៃកងទ័ពប្រជាជនវៀតណាមមកវិញ

10:37 | 25/04/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២០ ខែមេសា នៅស្ថានទូតវៀតណាមក្នុងរដ្ឋធានីកង់បេរ៉ា (Canberra) លោក Glenn Mathews ដែលជាពលរដ្ឋអូស្ត្រាលី និងជាកូនប្រុសរបស់អតីតយុទ្ធជនអូស្ត្រាលីម្នាក់ដែលធ្លាប់ចូលរួមក្នុងសង្គ្រាមនៅវៀតណាម បានប្រគល់មកវិញនូវសៀវភៅកំណត់ហេតុរបស់យុទ្ធជនពលី Vo Van Cong។ នេះគឺជាសៀវភៅកំណត់ហេតុដែលឪពុករបស់លោក Glenn Mathews បានរកឃើញនៅក្នុងឆ្នាំ ១៩៦៨។

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី យោធភូមិភាគទី៧ រុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២,៦៥៥ អដ្ឋិធាតុ
ភរិយា និងស្វាមីលោក Glenn Mathews បានប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលី Vo Van Cong ជូនចំពោះតំណាងស្ថានទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី គឺលោកទីប្រឹក្សាអមស្ថានទូត Nghiem Xuan Hoa។
ភរិយា និងស្វាមីលោក Glenn Mathews បានប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលី Vo Van Cong ជូនចំពោះតំណាងស្ថានទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី គឺលោកទីប្រឹក្សាអមស្ថានទូត Nghiem Xuan Hoa។

យោងតាមព័ត៌មាននៅក្នុងសៀវភៅកំណត់ហេតុ យុទ្ធជនពលី Vo Van Cong កើតនៅឆ្នាំ ១៩៤៤ នៅឃុំ Phuoc Tho ស្រុក Nhon Trach ខេត្ត Bien Hoa ដែលបច្ចុប្បន្នស្ថិតក្នុងខេត្ត Dong Nai។ យុទ្ធជនពលីរូបនេះបានចូលរួមបដិវត្តន៍ចាប់ពីខែមេសា ឆ្នាំ ១៩៦១ ត្រូវបានបញ្ចូលជាសមាជិកបក្សកុម្មុយនីស្តវៀតណាមចាប់ពីខែឧសភា ឆ្នាំ ១៩៦២ និងធ្លាប់កាន់តំណែងជាលេខាសម្ព័ន្ធយុវជនស្រុក។

លោក Glenn Mathews បានឱ្យដឹងថា លោកបានរកឃើញសៀវភៅកំណត់ហេតុនេះ ក្នុងចំណោមវត្ថុអនុស្សាវរីយ៍ដែលឪពុករបស់លោកបានបន្សល់ទុកបន្ទាប់ពីទទួលមរណភាព ហើយលោកបានសម្រេចចិត្តប្រគល់វាជូនស្ថានទូតវៀតណាមវិញ ក្នុងបំណងចង់ឱ្យសាច់ញាតិរបស់យុទ្ធជនពលី Vo Van Cong បានទទួលវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃនេះ។

ស្ថានទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលីបានយល់ឃើញថា ការប្រគល់សៀវភៅកំណត់ហេតុនេះមកវិញ បង្ហាញពីការគោរពចំពោះគ្រួសារយុទ្ធជនពលីវៀតណាម និងរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ នាពេលបច្ចុប្បន្ន ស្ថានទូតកំពុងសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេស ដើម្បីឆាប់ស្វែងរកសាច់ញាតិរបស់យុទ្ធជនពលី Vo Van Cong ដើម្បីប្រគល់វត្ថុអនុស្សាវរីយ៍នេះជូនដល់គ្រួសារ៕

ខេត្ត Kien Giang (វៀតណាម)និងខេត្តព្រះសីហនុ សហការគ្នាក្នុង​ការ​រុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃយុទ្ធជនពលី ខេត្ត Kien Giang (វៀតណាម)និងខេត្តព្រះសីហនុ សហការគ្នាក្នុង​ការ​រុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃយុទ្ធជនពលី

នារសៀលថ្ងៃទី១៦ ខែកញ្ញា នៅខេត្តព្រះសីហនុ ខេត្ត Kien Giang និងខេត្តព្រះសីហនុ បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុង​ការ​រករុក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី ២៤ (រដូវប្រាំង ២០២៤-២០២៥)។

វៀតណាម៖ តបស្នងសងគុណអ្នកមានគុណូបការៈ បើកសម្ពោធធនាគារហ្សែនរបស់យុទ្ធជនពលីមិនទាន់បានកំណត់អត្តសញ្ញាណ វៀតណាម៖ តបស្នងសងគុណអ្នកមានគុណូបការៈ បើកសម្ពោធធនាគារហ្សែនរបស់យុទ្ធជនពលីមិនទាន់បានកំណត់អត្តសញ្ញាណ

នាព្រឹកថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានសម្របសម្រួលជាមួយក្រសួងការ ពារប្រទេស ក្រសួងនគរបាល និងគណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយបានរៀបចំសន្និសីទតបស្នងសងគុណសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍ឆ្នាំ ២០២៤ និងការបើកដំណើរការធនាគារហ្សែន (DNA) របស់យុទ្ធជនពលី និងសាច់ញាតិមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កូនប្រុសរបស់អតីតយុទ្ធជនអូស្ត្រាលី ប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលីនៃកងទ័ពប្រជាជនវៀតណាមមកវិញ
វៀតណាម និងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
ការផ្សព្វផ្សាយវប្បធម៌អាន និងការតភ្ជាប់ចំណេះដឹងរបស់ជនជាតិវៀតណាមនៅប្រទេសរុស្ស៊ី
ស្ថានទូតវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការការពារពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន
ការពង្រីកការតភ្ជាប់លំហទេសចរណ៍តំបន់ Quang Ninh, Bac Ninh និង Hai Phong