Trending now

ខេត្ត Kien Giang (វៀតណាម)និងខេត្តព្រះសីហនុ សហការគ្នាក្នុង​ការ​រុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃយុទ្ធជនពលី

10:08 | 18/09/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៦ ខែកញ្ញា នៅខេត្តព្រះសីហនុ ខេត្ត Kien Giang និងខេត្តព្រះសីហនុ បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុង​ការ​រករុក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី ២៤ (រដូវប្រាំង ២០២៤-២០២៥)។

ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤ វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែន
ខេត្ត Kien Giang (វៀតណាម)និងខេត្តព្រះសីហនុ សហការគ្នាក្នុង​ការ​រុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃយុទ្ធជនពលី
លោក Nguyen Luu Trung ប្រគល់អំណោយជូនលោក សាមុត សុធារិទ្ធ

លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត Kien Giang បានឲ្យដឹងថា ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០០ នៅរាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុម K92 ខេត្ត Kien Giang បានសម្របសម្រួលក្នុង​ការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តព្រះសីហនុ ចំនួន ២០៤ អដ្ឋិធាតុ។

ការសម្រេចបាននូវលទ្ធផលខាងលើនេះ គឺដោយសារតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រដោយស្មោះស្ម័គ្រពីថ្នាក់ដឹកនាំ អាជ្ញាធរ គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងការប្រមូល និងផ្តល់ព័ត៌មាន ណែនាំផ្លូវ ការពារ និងជួយដល់ក្រុម K92 ក្នុងដំណើរបំពេញភារកិច្ចរបស់ខ្លួនក្នុងមូលដ្ឋាន។

ខេត្ត Kien Giang សង្ឃឹមថា ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល គណៈកម្មការជំនាញ មូលដ្ឋាន និងប្រជាជនខេត្តព្រះសីហនុនឹងបន្តយកចិត្តទុកដាក់ដឹកនាំ សម្របសម្រួល គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយក្រុម K92 ខេត្ត Kien Giang បន្តបេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិតនៅខេត្តព្រះសីហនុសម្រេចបានលទ្ធផលល្អបំផុត។

លោក សាមុត សុធារិទ្ធ អភិបាលរង ប្រធានគណៈកម្ម​ការជំនាញខេត្តព្រះសីហនុ ឲ្យ​ដឹង​ថា នឹងបន្ត​គាំទ្រ សហការស្រាវជ្រាវ និងផ្តល់ព័ត៌មានតាមរយៈអាជ្ញាធរ​មូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចបាននូវការងារដែលបានកំណត់ ដោយភាគីទាំងពីរ។

លោក សាមុត សុធារិទ្ធ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជួយកម្ពុជា ផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ កសាងប្រទេសឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។

លោក សាមុត សុធារិទ្ធ បានឲ្យ​ដឹងថា កម្ពុជានឹងអនុវត្តឯកសារចុះហត្ថលេខាក្នុងស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ មានទំនាក់ទំនងល្អ និងគោរពគ្នាទៅវិញទៅមក ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំគ្រប់កាលៈទេសៈ។

ក្នុងពិធីនេះ គណៈកម្មការជំនាញខេត្ត Kien Giang និងខេត្តព្រះសីហនុ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជិវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥)។

បើយោងតាមឯកសារដែលបានចុះហត្ថលេខានោះ ខេត្តព្រះសីហនុនៅតែបន្តចលនាមន្ត្រី និងប្រជាពលរដ្ឋ ឲ្យផ្តល់ព័ត៌មានអំពីផ្នូរ និងអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជិវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងខេត្ត រៀបចំកងកម្លាំងដើម្បីណែនាំផ្លូវ ការពារ និងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K92 ខេត្ត Kien Giang បំពេញភារកិច្ចប្រកបដោយសុវត្ថិភាព សម្រេចបានលទ្ធផលល្អបំផុតនៅខេត្តព្រះសីហនុ…៕

សហគមន៍​វៀតណាម​នៅ​ជប៉ុន៖ រៀបចំ​ការ​ប្រកួត​បាល់ទាត់​ចំនួន​ពីរ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ប្រជាជន​ដែល​រង​ការ​ខូចខាត​ដោយ​ព្យុះ​លេខ​៣ សហគមន៍​វៀតណាម​នៅ​ជប៉ុន៖ រៀបចំ​ការ​ប្រកួត​បាល់ទាត់​ចំនួន​ពីរ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ប្រជាជន​ដែល​រង​ការ​ខូចខាត​ដោយ​ព្យុះ​លេខ​៣

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា នៅប្រទេសជប៉ុន ការប្រកួតបាល់ទាត់ចំនួនពីរសម្រាប់សហគមន៍វៀតណាមទាំងភាគខាងត្បូង និងខាងជើងនៃទឹកដីនៃព្រះអាទិត្យរះបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នា ដើម្បីប្រមូលអំណោយជួយប្រជាជននៅខេត្តភាគខាងជើងដែលរងគ្រោះដោយភាពក្រីក្រ ព្យុះទី ៣ (ព្យុះទីហ្វុង Yagi) ។

ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤ ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤

នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅទីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ​២០២៤។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព
វៀតណាមឡើងថ្នាក់ក្នុងតារាងចំណាត់ថ្នាក់នវានុវត្តន៍
ទីរួមខេត្ត Sa Pa - តន្រ្តីនៃនៃធម្មជាតិ និងវប្បធម៌តំបន់ភាគពាយ័ព្យ
នាំមកនូវវប្បធម៌ប្រពៃណីបង្កប់នូវអត្តសញ្ញាណវៀតណាមទៅកាន់មិត្តអន្តរជាតិ
បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ប្រពៃណី និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​