Trending now

ហាណូយផ្ដល់សេវារថយន្តក្រុង និងរថភ្លើងក្រោមដី ដោយឥតគិតថ្លៃក្នុងរយៈពេល ៧ ថ្ងៃ នាឱកាសបុណ្យឈប់សម្រាក

10:18 | 26/04/2026 ឌឹកអាញ់

យុគសម័យ - ទីក្រុងហាណូយនឹងលើកលែងតម្លៃសំបុត្រទាំងស្រុង ចំពោះការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈដែលមានការឧបត្ថម្ភធនពីកញ្ចប់ថវិកា ក្នុងរយៈពេល ៧ ថ្ងៃ នាឱកាសឈប់សម្រាកបុណ្យរំលឹកគុណស្ដេច Hung និងពិធីបុណ្យថ្ងៃទី ៣០ មេសា - ១ ឧសភា ឆ្នាំ ២០២៦។ វិធានការនេះមានគោលបំណងបង្កលក្ខណៈងាយស្រួលដល់ប្រជាជន និងភ្ញៀវទេសចរក្នុងការធ្វើដំណើរ ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន។

ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ ការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងថែរក្សាទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-កម្ពុជា ឲ្យកាន់តែរឹងមាំ

នាថ្ងៃទី ២៣ ខែមេសា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានចេញផ្សាយលិខិតលេខ ១៧០៨-UBND/DT ស្តីពីគោលការណ៍លើកលែងតម្លៃសំបុត្រ ចំពោះមធ្យោបាយដឹកជញ្ជូនសាធារណៈដែលមានការឧបត្ថម្ភធន រួមមានរថយន្តក្រុង និងផ្លូវរថភ្លើងក្នុងក្រុង។

វិសាលភាពនៃការអនុវត្ត រួមមានខ្សែរថយន្តក្រុងចំនួន ១២៨ ខ្សែដែលមានការឧបត្ថម្ភធន និងផ្លូវរថភ្លើងក្នុងក្រុងចំនួន ២ ខ្សែ គឺខ្សែ ២A (Cat Linh - Ha Dong) និងខ្សែ ៣.១ (Nhon - ស្ថានីយហាណូយ - ផ្នែកលើអាកាស)។ មុខសញ្ញាអនុវត្ត គឺចំពោះអ្នកដំណើរទាំងអស់ដែលប្រើប្រាស់សេវាកម្មលើបណ្តាខ្សែដែលបានរៀបរាប់ខាងលើ។

ពេលវេលាអនុវត្តគឺមានរយៈពេល ៧ ថ្ងៃ ដោយបែងចែកជា ២ ដំណាក់កាល។ ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ២៥ ខែមេសា រហូតដល់ដាច់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នាឱកាសឈប់សម្រាកបុណ្យរំលឹកគុណស្ដេច Hung។ ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ៣០ ខែមេសា រហូតដល់ដាច់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ នាឱកាសឈប់សម្រាកទិវាជ័យជម្នះ ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ១ ឧសភា។

ចំពោះទម្រង់នៃការដាក់ឱ្យដំណើរការ៖ សម្រាប់រថយន្តក្រុង អ្នកដំណើរនឹងត្រូវផ្តល់សំបុត្រតាមតម្លៃកំណត់នៃខ្សែនីមួយៗ ប៉ុន្តែមិនចាំបាច់បង់ប្រាក់ឡើយ; ចំពោះខ្សែដែលកំពុងសាកល្បងប្រើប្រាស់សំបុត្រអេឡិចត្រូនិច អ្នកដំណើរនឹងត្រូវផ្តល់សំបុត្រអេឡិចត្រូនិចតាមរយៈឧបករណ៍ POS។ សម្រាប់ផ្លូវរថភ្លើងក្នុងក្រុង អ្នកដំណើរនឹងត្រូវផ្តល់សំបុត្រតម្លៃ ០ ដុង នៅតាមបញ្ជរ ឬអាចចុះឈ្មោះតាមកម្មវិធី (App) របស់ Hanoi Metro ទៅតាមតម្រូវការធ្វើដំណើរ។

ចំពោះមុខសញ្ញាអាទិភាពតាមសេចក្តីសម្រេចលេខ ០៧/២០១៩/NQ-HDND រួមមានមនុស្សចាស់ អ្នកដំណើរដែលប្រើប្រាស់សំបុត្រប្រចាំខែ និងកាតអាទិភាព នៅតែត្រូវបង្ហាញកាតតាមបទប្បញ្ញត្តិនៅពេលប្រើប្រាស់សេវាកម្មដដែល។

ការលើកលែងតម្លៃសំបុត្រនាលើកនេះ គឺត្រូវបានអនុវត្តចំពោះខ្សែរថយន្តក្រុងចំនួន ១២៨ ខ្សែ ដែលមានការឧបត្ថម្ភធនពីកញ្ចប់ថវិកានៅក្នុងទីក្រុងហាណូយ។
ការលើកលែងតម្លៃសំបុត្រនាលើកនេះ គឺត្រូវបានអនុវត្តចំពោះខ្សែរថយន្តក្រុងចំនួន ១២៨ ខ្សែ ដែលមានការឧបត្ថម្ភធនពីកញ្ចប់ថវិកានៅក្នុងទីក្រុងហាណូយ។

គណៈកម្មាធិការប្រជាជនទីក្រុងបានប្រគល់ភារកិច្ចឱ្យមន្ទីរសំណង់ធ្វើជាម្ចាស់ការ សហការជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងប្រតិបត្តិការចរាចរណ៍ទីក្រុង បណ្តាអង្គភាពដឹកជញ្ជូនអ្នកដំណើរតាមសាធារណៈដោយរថយន្តក្រុងដែលមានការឧបត្ថម្ភធន និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផ្លូវដែកហាណូយ អនុវត្តផែនការ ធានាសុវត្ថិភាព ភាពរលូន និងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ទន្ទឹមនឹងនោះ បណ្តាមន្ទីរ ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន បង្កើនការឃោសនាអំពីគោលនយោបាយលើកលែងថ្លៃសំបុត្រ ព្រមទាំងសហការធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍នៅតាមចំណតរថយន្តក្រុង រោងចាំរថយន្តក្រុង និងតំបន់ស្ថានីយផ្លូវដែកក្នុងក្រុង។

តាមតំណាងមជ្ឈមណ្ឌលគ្រប់គ្រង និងប្រតិបត្តិការចរាចរណ៍ទីក្រុងហាណូយ ការលើកលែងថ្លៃសំបុត្រក្នុងឱកាសបុណ្យទាននានា គឺជាដំណោះស្រាយជាក់ស្តែង រួមចំណែកលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់មធ្យោបាយសាធារណៈ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរ ទស្សនា និងទិញទំនិញ តាមរយៈនោះ ជំរុញការកសាងរូបភាពរដ្ឋធានីទំនើប វីវិធកម្ម និងមិត្តភាពជាមួយបរិស្ថាន៕

ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីជាអ្នកជិតខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន រួមសុខរួមទុក្ខក្នុងបុព្វហេតុតស៊ូរំដោះជាតិ ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីជាអ្នកជិតខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន រួមសុខរួមទុក្ខក្នុងបុព្វហេតុតស៊ូរំដោះជាតិ

ក្នុងឱកាសខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ជាថ្ងៃដែលរំដោះកម្ពុជាចេញរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ឆ្នាំ ២០២៤) គេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានចុះផ្សាយអត្ថបទរបស់លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃ RAC។

ពលរដ្ឋនៃប្រទេសចំនួន ១៣ អាចពន្យារការស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសវៀតណាមដល់ ៤៥ ថ្ងៃ ពលរដ្ឋនៃប្រទេសចំនួន ១៣ អាចពន្យារការស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសវៀតណាមដល់ ៤៥ ថ្ងៃ

យុគសម័យ - រដ្ឋាភិបាលទើបតែបានចេញសេចក្តីសម្រេចលេខ ១២៨/NQ-CP ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វិសោធនកម្មសេចក្តីសម្រេចលេខ៣២/NQ-CP ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួន។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ហាណូយផ្ដល់សេវារថយន្តក្រុង និងរថភ្លើងក្រោមដី ដោយឥតគិតថ្លៃក្នុងរយៈពេល ៧ ថ្ងៃ នាឱកាសបុណ្យឈប់សម្រាក
អាណិកជនវិលត្រឡប់មកកាន់ទឹកដីបុព្វបុរស ដើម្បីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung
វៀតណាមចូលរួមពិព័រណ៍ការពារជាតិអាស៊ី និងសន្តិសុខជាតិអាស៊ីឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី
កូនប្រុសរបស់អតីតយុទ្ធជនអូស្ត្រាលី ប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលីនៃកងទ័ពប្រជាជនវៀតណាមមកវិញ
វៀតណាម និងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ