Trending now

សិស្សដែលមានជីវភាពលំបាកចំនួន ៣៥៥ នាក់នៅខេត្ត Ha Tinh ទទួលបានអាហារូបករណ៍ Zhi Shan

10:06 | 04/05/2026 ឌឹកអាញ់

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែមេសា អង្គការ Zhi Shan Foundation បានសហការជាមួយមជ្ឈមណ្ឌលការងារសង្គម - បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការខេត្ត Ha Tinh និងអាជ្ញាធរមូលដ្ឋាន រៀបចំពិធីប្រគល់អាហារូបករណ៍វគ្គទី ១ ប្រចាំឆ្នាំ ២០២៦ ជូនដល់សិស្សដែលមានជីវភាពលំបាកចំនួន ៣៥៥ នាក់ក្នុងតំបន់ ជាមួយនឹងថវិកាសរុបជាង ៣១០ លានដុង។

អង្គការ Zhi Shan គាំទ្រអាហារូបករណ៍ចំនួន ២៤៨ កន្លែង និងបណ្ណាល័យចំនួន ៣ សម្រាប់សិស្សានុសិស្សនៅទីក្រុង Hue អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅខេត្ត Ha Tinh បានទទួលអាហារូបករណ៍ពីអង្គការ Zhi Shan Foundation។
សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅខេត្ត Ha Tinh បានទទួលអាហារូបករណ៍ពីអង្គការ Zhi Shan Foundation។

យោងតាមព័ត៌មានពីអង្គការ Zhi Shan Foundation ក្នុងឱកាសនេះ កម្មវិធីបានទទួលសិស្សថ្មីចំនួន ៩ នាក់បន្ថែមទៀតឱ្យចូលរួមក្នុង "គម្រោងអាហារូបករណ៍ជម្នះការលំបាក"។ ប្អូនៗទាំងនេះសុទ្ធសឹងតែជាករណីដែលមានស្ថានភាពគ្រួសារខ្វះខាត ប៉ុន្តែតែងតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យមានលទ្ធផលល្អ។

នៅក្នុងពិធីនេះ អាណាព្យាបាលរបស់ផ្អូន Le Thi Ngan Ha (សិស្សថ្នាក់ទី ៣ សាលាបឋមសិក្សា Cam Loc) បានរៀបរាប់ថា៖ "ឪពុករបស់ក្មួយត្រូវបានរកឃើញថាមានជំងឺមហារីកសួតតាំងពីឆ្នាំ ២០២៤ មកម្ល៉េះ ចាប់តាំងពីពេលនោះមក រាល់បន្ទុកក្នុងគ្រួសារទាំងមូលបានធ្លាក់មកលើស្មារបស់នាងខ្ញុំ។ នាងខ្ញុំមិនមានការងារច្បាស់លាស់ទេ គេជួលធ្វើអ្វីក៏ធ្វើហ្នឹង ដូច្នេះចំណូលគឺមិនទៀងទាត់ឡើយ។ គ្រួសារបានខ្ចីបុលគេជាង ២០០ លានដុង ដើម្បីព្យាបាលជំងឺឱ្យឪពុករបស់ក្មួយ។ ពិតជាសំណាងណាស់ដែលក្មួយទទួលបានការជួយឧបត្ថម្ភពី Zhi Shan។ អំណោយនេះមិនត្រឹមតែជួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្មួយ និងគ្រួសារទាំងមូលផងដែរ"។

យោងតាមតំណាងកម្មវិធី បច្ចុប្បន្នអង្គការ Zhi Shan Foundation កំពុងជួយឧបត្ថម្ភដល់សិស្ស និស្សិតដែលមានជីវភាពលំបាកចំនួន ៥៨១ នាក់នៅខេត្ត Ha Tinh។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ គេរំពឹងថានឹងមានសិស្សចំនួន ១០ នាក់បញ្ចប់ការសិក្សានៅវិទ្យាល័យ និងនិស្សិតចំនួន ៤៤ នាក់ក្នុងកម្មវិធីនឹងបញ្ចប់ការសិក្សានៅកម្រិតសាកលវិទ្យាល័យ។

សកម្មភាពប្រគល់អាហារូបករណ៍របស់អង្គការ Zhi Shan Foundation ត្រូវបានរក្សាយ៉ាងទៀងទាត់ ដើម្បីគាំទ្រដល់សិស្សានុសិស្សឱ្យជម្នះការលំបាក បន្តទៅសាលារៀន ឆ្ពោះទៅរកការកែលម្អលក្ខខណ្ឌសិក្សា និងអនាគតដ៏យូរអង្វែង៕

Sunflower Mission ផ្តល់អាហារូបករណ៍ ៣៥៥ សម្រាប់សិស្សក្រីក្រនៅខេត្ត Phu Yen និង Kien Giang Sunflower Mission ផ្តល់អាហារូបករណ៍ ៣៥៥ សម្រាប់សិស្សក្រីក្រនៅខេត្ត Phu Yen និង Kien Giang

យុគសម័យ - អង្គការ Sunflower Mission (សហរដ្ឋអាមេរិក) ទើបបានផ្តល់អាហារូបករណ៍ចំនួន ៣៥៥ ដល់សិស្សក្រីក្រ ប៉ុន្តែមានការសិក្សាពូកែនៅខេត្ត Phu Yen និង Kien Giang ក្នុងខែមីនា និងដើមខែមេសា ឆ្នាំ ២០២៥។

ខេត្ត Ha Tinh និង ខេត្ត Son La ធ្វើសិក្ខាសាលាស្តីពីកិច្ចការបរទេសដល់មន្ត្រីមូលដ្ឋាន ខេត្ត Ha Tinh និង ខេត្ត Son La ធ្វើសិក្ខាសាលាស្តីពីកិច្ចការបរទេសដល់មន្ត្រីមូលដ្ឋាន

យុគសម័យ - នាពេលថ្មីៗនេះ Ha Tinh និង Son La បានរៀបចំសន្និសីទបណ្តុះបណ្តាល ដើម្បីលើកកំពស់វិជ្ជាជីវៈ និងជំនាញរបស់មន្ត្រីមូលដ្ឋានទទួលបន្ទុកការងារព័ត៌មានបរទេស។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បញ្ចប់ទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
សិស្សដែលមានជីវភាពលំបាកចំនួន ៣៥៥ នាក់នៅខេត្ត Ha Tinh ទទួលបានអាហារូបករណ៍ Zhi Shan
វៀតណាម - ជប៉ុន បង្កើនការសម្របសម្រួលជំរុញការរំសាយអាវុធ
មិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងទិសដៅថ្មីរបស់វៀតណាម
ការទូតដំបូងបង្អស់ដាស់សន្ទុះអំណាចទន់៖ នៅពេលរូបភាពវៀតណាមរីកសាយភាយតាមរយៈបទពិសោធន៍នៃជីវភាពប្រចាំថ្ងៃ