Trending now

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An

14:11 | 17/04/2026 ហេង វុធ្ធី

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៣ និង ១៤ ខែមេសា អង្គការ Zhi Shan Foundation បានសហការជាមួយមូលនិធិគាំពារកុមារខេត្ត Nghe An និងបណ្តាមូលដ្ឋាន រៀបចំពិធីសម្ពោធ និងប្រគល់បណ្ណាល័យមេត្រីភាពចំនួន ២ និងទូសៀវភៅតាមថ្នាក់រៀនចំនួន ២៦១ ទូ ជូនដល់បណ្តាសាលារៀននៅក្នុងភូមិសាស្ត្រខេត្ត Nghe An។

Zhi Shan ភ្ជាប់​ស្នេហា​ក្នុង​រដូវ​បុណ្យ​ពាក់កណ្តាល​សរទរដូវ Zhi Shan Foundation៖ លើក​កម្ពស់​ចលនា​អំណាន​នៅ​តាម​សាលា​ក្នុង​ខេត្ត Nghe An
អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ពិធីសម្ពោធបណ្ណាល័យមេត្រីភាព និងប្រគល់ទូសៀវភៅតាមថ្នាក់រៀន នៅសាលាបឋមសិក្សា Nghi Van (ឃុំ Nghi Loc ខេត្ត Nghe An)។

យោងតាមអង្គការ Zhi Shan Foundation ក្នុងឆ្នាំ ២០២៦ អង្គការនេះរំពឹងថានឹងគាំទ្រដល់ការបង្កើតបណ្ណាល័យចំនួន ១០ នៅតាមកម្រិតសិក្សាមត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ក្នុងតំបន់ Hoang Mai, Tan Mai, Quynh Mai, Nghi Loc និង Hoa Quan; ព្រមទាំងប្រគល់ទូសៀវភៅតាមថ្នាក់រៀនចំនួន ២៦១ ទូ ដោយមានថវិកាសរុបចំនួន ១,៧៨២ ប៊ីលានដុង (ក្នុងនោះ Zhi Shan គាំទ្រចំនួន ១,៣៦ ប៊ីលានដុង និងបណ្តាសាលារួមចំណែកបដិភាគចំនួន ៤២២ លានដុង)។

ដោយឡែក នៅក្នុងការអនុវត្តនាខែមេសា ឆ្នាំ ២០២៦ កម្មវិធីបានគាំទ្របណ្ណាល័យមេត្រីភាពចំនួន ១ និងទូសៀវភៅតាមថ្នាក់រៀនចំនួន ៥៦ ទូ នៅឃុំ Nghi Loc; ប្រគល់ទូសៀវភៅចំនួន ១៩៥ ទូ នៅសង្កាត់ចំនួនពីរគឺ Hoang Mai និង Tan Mai; ព្រមទាំងបង្កើតបណ្ណាល័យកុមារចំនួន ១ និងទូសៀវភៅតាមថ្នាក់រៀនចំនួន ១០ ទូ នៅឃុំ Hoa Quan ដោយមានថវិកាសរុបចំនួន ៧៨០ លានដុង។

នៅឃុំ Nghi Loc ផ្អែកលើមូលដ្ឋាននៃគំរូបណ្ណាល័យដែលបានអនុវត្តនាពេលកន្លងមក សាលារៀនជាច្រើនបានបន្តម្ចាស់ការសម្របសម្រួល ពង្រីកសកម្មភាពអានសៀវភៅ រួមចំណែកផ្សព្វផ្សាយវប្បធម៌អាន។

ថ្លែងក្នុងពិធីនេះ អ្នកគ្រូ Vo Thi Huyen Oanh នាយិកាសាលាបឋមសិក្សា Nghi Van បានមានប្រសាសន៍ថា៖ "នេះមិនត្រឹមតែជាការគាំទ្រផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពលើកទឹកចិត្តស្មារតីដ៏ធំធេង ជួយឱ្យប្អូនៗសិស្សានុសិស្សមានលក្ខណៈសម្បត្តិបន្ថែមទៀតដើម្បីឈានទៅរកចំណេះដឹង។ សាលាប្តេជ្ញានឹងគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់បណ្ណាល័យព្រមទាំងទូសៀវភៅទាំងនេះប្រកបដោយប្រសិទ្ធភាព ឱ្យសមស្របទៅនឹងទំនុកចិត្តរបស់អង្គការ"។

នៅតំបន់ Hoang Mai និង Tan Mai ការដែលត្រូវបានប្រគល់ទូសៀវភៅតាមថ្នាក់រៀនក្នុងចំនួនដ៏ច្រើន បានរួមចំណែកបង្កើតមូលដ្ឋានគ្រឹះសម្រាប់ "ប្រព័ន្ធអេកូឡូស៊ីនៃការអាន" នៅក្នុងសាលារៀន បង្កលក្ខណៈងាយស្រួលឱ្យសិស្សានុសិស្សអាចប៉ះពាល់ជាមួយសៀវភៅបានកាន់តែញឹកញាប់។ ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនសង្កាត់ Hoang Mai បានបំផុសចលនា "ទិវាបុណ្យសៀវភៅឆ្នាំ ២០២៦" នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

សកម្មភាពនេះបានរួមចំណែកកែលម្អលក្ខខណ្ឌសិក្សា កសាងបរិស្ថាននៃការអានប្រកបដោយមេត្រីភាពនៅក្នុងសាលារៀន ព្រមទាំងឆ្លើយតបទៅនឹង "ទិវាសៀវភៅ និងវប្បធម៌អានវៀតណាម" (ថ្ងៃទី ២១ ខែមេសា)៕

និស្សិតខេត្ត Quang Binh ចំនួន ៧០៥នាក់បានទទួលអាហារូបករណ៍ និងអំណោយពីមូលនិធិ Zhi Shan និស្សិតខេត្ត Quang Binh ចំនួន ៧០៥នាក់បានទទួលអាហារូបករណ៍ និងអំណោយពីមូលនិធិ Zhi Shan

យុគសម័យ - ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា អង្គការ Zhi Shan សហការជាមួយមជ្ឈមណ្ឌលការងារសង្គមខេត្ត Quang Binh និងមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចនៃស្រុក ក្រុង និងខេត្តក្នុងខេត្ត បានផ្តល់អាហារូបករណ៍ចំនួន ៧០៥ កន្លែងក្នុងជុំទីពីរ ឆ្នាំ ២០២៤ ដែលមានតម្លៃសរុបជិត ៨០០ ...

Earthworm Foundation បានដាំដើមឈើនៅក្នុងតំបន់ចំនួន ៥០,០០០ ដើមដើម្បីជួយខេត្ត Quang Binh ស្ដារឡើងវិញនូវទេសភាពអេកូឡូស៊ីរបស់ខ្លួន Earthworm Foundation បានដាំដើមឈើនៅក្នុងតំបន់ចំនួន ៥០,០០០ ដើមដើម្បីជួយខេត្ត Quang Binh ស្ដារឡើងវិញនូវទេសភាពអេកូឡូស៊ីរបស់ខ្លួន

យុគសម័យ - នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានអនុម័តលើជំនួយចំនួន ៩២០ លានដុងសម្រាប់គម្រោង "គាំទ្រប្រភេទដើមឈើនៅក្នុងតំបន់និងដើម្បីស្ដារទេសភាពអេកូឡូស៊ីនៅតំបន់អភិរក្សធម្មជាតិ Dong Chau - Khe Nuoc Trong ខេត្ត Quang Binh"។

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung