ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើនីតិវិធីចុងក្រោយសម្រាប់ EVFTA

16:55 2020/03/31

យុគសម័យ - កិច្ចព្រមព្រៀង EVFTA គឺជាឯកសារទី ២ ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយបន្ទាប់ពីប្រទេសសិង្ហបុរី ហើយនេះក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុតដែលមិនធ្លាប់ចុះហត្ថលេខាមានជាប្រទេសកំពុងអភិវឌ្ឍន៍ណាមួយឡើយ។ EVFTA ក៏បានកាត់បន្ថយឧបសគ្គជាច្រើនដែលមិនមានពន្ធគយក្នុងពាណិជ្ជកម្មជាមួយវៀតណាមហើយបានបើកទីផ្សារសេវាកម្មសាធារណៈនិងលទ្ធកម្មរបស់វៀតណាមសម្រាប់ក្រុមហ៊ុនសហភាពអឺរ៉ុប។

ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើនីតិវិធីចុងក្រោយសម្រាប់ EVFTA

ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើនីតិវិធីចុងក្រោយសម្រាប់ EVFTA

នាថ្ងៃទី ៣០ ខែមីនា ក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល (ប្រទេសប៊ែលហ្សិក) បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ដោយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនេះឲ្យចាប់ផ្តើមចូលជាធរមានសម្រាប់ភាគី EU ។

នៅពេលដែលរដ្ឋសភាវៀតណាមផ្តល់សច្ចាប័នហើយ កិច្ចព្រមព្រៀង EVFTA នឹងចូលជាធរមានផ្លូវការ ហើយពេលវេលាដែលរំពឹងនឹងចាប់ផ្តើមនៅដើមរដូវក្តៅខាងមុខនេះ។ លោក Gordan Grlić Radman រដ្ឋមន្រ្តីក្រសួងការបរទេសនិងជាមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់ក្រូអាតបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះគឺជាឯកសារទី ២ ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយបន្ទាប់ពីប្រទេសសិង្ហបុរី។ នេះក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុតដែលមិនធ្លាប់ចុះហត្ថលេខាមានជាប្រទេសកំពុងអភិវឌ្ឍន៍ណាមួយឡើយ។

គួរបញ្ជាក់ថា EVFTA បានកំណត់លុបបំបាត់ចោលនូវពន្ធគយស្ទើរតែទាំងស្រុង (៩៩%) រវាងភាគីទាំងពីរ។ ម្យ៉ាងវិញទៀត ៦៥% នៃពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់វៀតណាមនឹងត្រូវបានលុបចោលភ្លាមៗនៅពេលដែល EVFTA ចូលជាធរមាន ហើយរីឯផ្នែលនៅសេសសល់នឹងត្រូវលុបចោលជាបណ្តើរៗក្នុងរយៈពេល ១០ ឆ្នាំផងដែរ។

ទាក់ទងនឹងការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប ៧១% នៃពន្ធនឹង "លុបចោល" នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមានហើយនៅសល់នឹងត្រូវលុបចោលក្នុងរយៈពេល ៧ ឆ្នាំ។ EVFTA ក៏បានកាត់បន្ថយឧបសគ្គជាច្រើនដែលមិនមានពន្ធគយក្នុងពាណិជ្ជកម្មជាមួយវៀតណាមហើយបានបើកទីផ្សារសេវាកម្មសាធារណៈនិងលទ្ធកម្មរបស់វៀតណាមសម្រាប់ក្រុមហ៊ុនសហភាពអឺរ៉ុប៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll